ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដឹង​អត់ថា ការ​បង្កើត​រាជវង្ស​ថៃ​ដំបូង​យក​តាម​លំនាំ​ខ្មែរ

4 ឆ្នាំ មុន

ការ​បង្កើត​ព្រះរាជ​វង្ស​ថៃ ពោល​គឺ​របប​រាជាធិបតេយ្យ​ថៃ​ដំបូង នៅ​ខេត្ត​សុខោទ័យ​នា​ចុង​សតវត្ស​ទី​១៣ និង​ដើម​សតវត្ស​ទី​១៤ គឺ​បាន​ធ្វើ​ឡើង​តាម​លំនាំ​នៃ​របប​រាជាធិបតេយ្យ​ខ្មែរ ។ ឯកសារ​លោក​បណ្ឌិត​មី​សែ​ល ត្រា​ណេ បញ្ជាក់​ថា បើ​ប្រៀបធៀប​របប​នយោបាយ​របស់​ព្រះរាជាណាចក្រ​កម្ពុជា…

ការ​បង្កើត​ព្រះរាជ​វង្ស​ថៃ ពោល​គឺ​របប​រាជាធិបតេយ្យ​ថៃ​ដំបូង នៅ​ខេត្ត​សុខោទ័យ​នា​ចុង​សតវត្ស​ទី​១៣ និង​ដើម​សតវត្ស​ទី​១៤ គឺ​បាន​ធ្វើ​ឡើង​តាម​លំនាំ​នៃ​របប​រាជាធិបតេយ្យ​ខ្មែរ ។ ឯកសារ​លោក​បណ្ឌិត​មី​សែ​ល ត្រា​ណេ បញ្ជាក់​ថា បើ​ប្រៀបធៀប​របប​នយោបាយ​របស់​ព្រះរាជាណាចក្រ​កម្ពុជា និង​ថៃ របប​គ្រប់គ្រង​ដែល​មាន​ស្តេច​ជា​ប្រមុខ​ដឹកនាំ​នោះ នៅ​កម្ពុជា​យើង​មាន​ចំណាស់​ចាស់​ជាង​របប​នៅ​ថៃ ប្រមាណ​ជា​១៣០០​ឆ្នាំ ។

តើ​ការ​កកើត​ព្រះរាជ​វង្ស​ថៃ​ដំបូង​បង្អស់ និង​ព្រះរាជាណាចក្រ​ថៃ ធ្វើ​ឡើង​តាម​របៀប​ណា ?​
ជា​បឋម​ជាមួយ​លោក​ហ្ស​ក ស៊ឺ​ដេ​ស សូម​រំឭក​ថា ការ​បង្កើត​ព្រះរាជាណាចក្រ​ថៃ ឬ​រដ្ឋ​ថៃ គឺ​បាន​ធ្វើ​ឡើង​ដោយ​រដ្ឋប្រហារ​ដោយ​កម្លាំង​ទ័ព​ប្រឆាំង​នឹង​អភិបាលខេត្ត​ខ្មែរ​នៅ​ខេត្ត​សុខោទ័យ និង​សជ្ជ​ន​ល័យ ដែល​ជា​ខេត្ត​ភ្លោះ ។ ហើយ​មួយវិញទៀត​សោត​ការ​បង្កើត​ព្រះរាជាណាចក្រ​ថៃ​ខាង​លើ​នេះ គឺ​ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​ការ​អនុវត្ត​នូវ​ហេដ្ឋារចនាសម្ព័ន្ធ​នយោបាយ​បែប​រាជា​និយម​ដែល​មាន​ព្រះរាជា ឬ​មហាក្សត្រ​ជា​ប្រមុខ​ដឹកនាំ ។

នេះ​គឺជា​ចំណុច​ចាប់ផ្តើម​នៃ​ការ​កកើត​នៃ​ព្រះរាជ​វង្សានុវង្ស​ថៃ​ជា​លើក​ទី​១ ក្នុង​ប្រវត្តិសាស្ត្រ​ថៃ ។ ខាងលើ​នេះ គឺជា​ព្រឹ​តិ្ត​ការណ៍​ជា​ប្រវត្តិសាស្ត្រ​ឥត​ប្រកែក​បាន ដែល​អ្នក​ប្រវត្តិវិទូ​គ្រប់​សញ្ជាតិ​បាន​កត់ត្រា និង​ចង​ចាំ​យ៉ាង​ជាក់ច្បាស់ ។

ចំពោះ​ព្រឹ​ត្ត​ការណ៍​នយោបាយ​នេះ​លោក ហ្ស​ក ស៊ឺ​ដេ​ស បាន​ឲ្យ​ដឹង​ថា នៅ​ក្នុង​អំឡុង​ឆ្នាំ​១២៣០ មេទ័ព​ថៃ​ម្នាក់​ឈ្មោះ​ហ្វា មឿង ដែល​ធ្លាប់​ជា​មេទ័ព​ក្នុង​រាជ្យ​របស់​ព្រះមហាក្សត្រ​ខ្មែរ គឺ​ព្រះបាទ​សុរិយា​វ​រ័​ន្ម​ទី​២ (១១១៣ – ១១៥០ នៃ​គ​.​ស​) បាន​ធ្វើ​រដ្ឋប្រហារ​ដណ្តើម​អំណាច​ពី​អភិបាលខេត្ត​ខ្មែរ នៅ​ស្រុក​សុខោទ័យ ហើយ​បន្ទាប់​មក​ទៀត​មេទ័ព​នេះ​ក៏​បាន​ក្លាយជា​ស្តេច​ថៃ​ដំបូង​បង្អស់ នៅ​សុខោទ័យ ដោយ​យក​គោរមងារ​តាម​បែប​ខ្មែរ ហៅ​ថា​ព្រះបាទ​ឥន្ទ្រា​ទិ​ត្យ ។

ក្រៅពី​ព្រះ​នាម​ជា​ភាសាសំស្ក្រឹត​នាគ្រា​បឋម​នៃ​ប្រវត្តិសាស្ត្រ​របស់​ព្រះរាជាណាចក្រ​ថៃ ព្រះ​មហា​ក្សត្រ​ថៃ ក៏​បាន​យក​ស័ព្ទ​ខ្មែរ​មួយ​ចំនួន​មក​ប្រើប្រាស់​ផង​ដែរ ដូច​ជា​ព្រះបាទ​រាម​កំហែង និង​ព្រះ​បាទ​ឮ​ថៃ ជាដើម ។ ពាក្យ​«​កំហែង​» គឺជា​ពាក្យ​ខ្មែរ​កើត​ចេញពី​ពាក្យ​ខែង ស​ម្ដៅ​មហិទ្ធិឫទ្ធិ​របស់​ហនុមាន ។ រីឯ​ពាក្យ​«​ឮ​»​ថៃ គឺ​មាន​ន័យ​ថា ថៃ មានឈ្មោះ​ល្បីល្បាញ ឮ​រន្ទឺ ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ