រាជធានីភ្នំពេញ ៖តារាបង្ហាញម៉ូដ និងសម្តែងនីន ម៉ាលីណែត បានប្រកាសដកខ្លួនចេញពីបេក្ខភាពក្នុងការប្រកួត Miss World Cambodia 2019 ដោយសារតែនាងមានធុរៈចាំបាច់ផ្ទាល់ខ្លួន ។ ទន្ទឹមនេះនាងបានសម្តែងការសោកស្តាយ និងសុំទោសប្រិយមិត្តគាំទ្ររបស់នាងទាំងអស់ចំពោះការដកខ្លួនចេញពីកម្មវិធីប្រកួតដ៏ធំមួយនេះ ។
បើយោងតាមការប្រកាសតាមហ្វេសប៊ុកអតីតបេក្ខជន Cambodia’s Next Top Model នីន ម៉ាលីណែត កាលពីពេល ថ្មីៗកន្លងមកបានបញ្ជាក់ថា នាងសុំដកបេក្ខភាពក្នុងកម្មវិធីប្រកួត Miss World Cambodia 2019ដោយសារនាងត្រូវចេញទៅក្រៅប្រទេសពុំអាចអាក់ខានបាននៅក្នុងខែនេះ។ នាងបន្ថែមថា «នាងខ្ញុំពិតជាមានការសោកស្ដាយខ្លាំងណាស់ ដែលមិនបានចូលរួមជាមួយនឹងកម្មវិធីប្រកួតមួយនេះ ។
អាស្រ័យហេតុនេះនាងខ្ញុំសូមអភ័យទោសចំពោះអ្នករៀបចំកម្មវិធីប្រកួត ពុកម៉ែបងប្អូនអ្នកគាំទ្រ និង FC របស់នាងខ្ញុំទាំងអស់គ្នាផងដែរ ។ នាងខ្ញុំសង្ឃឹមថាពុកម៉ែបងប្អូន និង FC របស់នាងខ្ញុំទាំងអស់នឹងនៅតែបន្ដការគាំទ្ររូបនាងខ្ញុំជារៀងរហូត»។
អតីត Cambodia’s Next Top Model នីន ម៉ាលីណែត មានសម្បុរខ្មៅ មុខមាត់ រូបរាងបែបជនជាតិអាហ្វ្រិក ។ នាងទទួលបានការងារច្រើនក្នុងអាជីពសិល្បៈ ខណៈនាងក៏ជានិស្សិតខាងផ្នែកដេគ័រផងដែរ ។ រវល់នឹងការសិក្សាពិតមែន តែនាងនៅតែឆ្លៀតចំពោះអាជីពសិល្បៈ ព្រោះតែនាងស្រលាញ់តាំងពីតូចមក ។
ក្នុងនាមជាតារាបង្ហាញម៉ូដ នីន ម៉ាលីណែត គិតថា ជាអ្នកសិល្បៈមួយរូបមិនគួរចេះតែមួយមុខទេ ដូច្នេះបើមានឱកាសនាងត្រូវតែចាប់អាជីពសម្ដែងថែមទៀត ។ ម៉ាលីណែត លើកឡើងថា មជ្ឈដ្ឋានជាច្រើនតែងតែច្រឡំថានាងជាជនជាតិអាមេរិក ឬអាហ្វ្រិក ប៉ុន្តែការណ៍ពិតនាងជាជនជាតិខ្មែរសុទ្ធសាធ គឺខ្មែរទាំងឪពុក ទាំងម្ដាយរស់នៅរាជធានីភ្នំពេញ ។ ដោយសារតែនាងមានត្រេមុខដូចកូនកាត់អាហ្វ្រិកកបែបនេះ ហើយទើបនាងពិបាកប្រឡូកក្នុងអាជីពសម្ដែងដែលនាងស្រលាញ់ និងមានទេពកោសល្យខ្ពស់។ ពោលគឺផលិតករជាច្រើនមិនសូវចាប់អារម្មណ៍ទម្រង់មុខរបស់នាងឲ្យថតភាពយន្តទេ ។ សម្រាប់អាជីពបង្ហាញម៉ូដ គឺនាងកំពុងតែត្រូវប៉ាន់ និងលេចធ្លោ ។
នីន ម៉ាលីណែត ថា នាងមិនតូចចិត្តទេបើទោះបីនាងជាជនជាតិខ្មែរ តែមានទម្រង់មុខជាជនជាតិស្បែកខ្មៅ ពោលគឺនាងពេញចិត្តនូវអ្វីដែលខ្លួនមាន ហើយនាងនឹងប្រឹងពង្រឹងអាជីពបង្ហាញម៉ូដបន្ថែមទៀត ។
នីន ម៉ាលីណែត ជាកូនពៅនៅក្នុងគ្រួសារក្នុងចំណោមបងប្អូន៧នាក់ នាងបានបោះជំហានប្រឡូកសិល្បៈតាមរយៈកម្មវិធី«កំពូលតារាបង្ហាញម៉ូដកម្ពុជា»របស់CTN ដែលឆ្លងកាត់ជាច្រើនដំណាក់កាលជម្រុះជាមួយបេក្ខភាពរាប់ពាន់នាក់រហូតឈានដល់វគ្គTOP 5 ។ បច្ចុប្បន្ននាងជាតារាបង្ហាញម៉ូដសនៅក្នុងក្រុម Cambodia nextopmodel ដែលកំពុងលេចធ្លោនៅក្នុងវិស័យបង្ហាញម៉ូដ ៕ (កែសម្រួលដោយ ៖ បុប្ផា)
រាជធានីភ្នំពេញ ៖ ពិព័រណ៍ផលិតផលខ្មែរ និងទំនិញនាំចេញ-នាំចូលកម្ពុជា លើកទី១៤ កម្រិតអន្តរជាតិឆ្នាំ២០១៩ ដែលមានស្តង់ដាក់បង្ហាញផលិតផល៣៧២ស្តង់ ដែលបានបើកសម្ពោធ...
រាជធានីភ្នំពេញ ៖ បើតាមសេចក្តីរាយការណ៍បានឱ្យដឹងថា ជនសង្ស័យជាអតីតកីឡាប្រដាល់សេរីម្នាក់នេះបានក្លាយជាចោរលួចរថយន្តកាលពីរសៀលថ្ងៃទី១០ ធ្នូ នៅភូមិថ្មគោល១ សង្កាត់...
ខេត្តស្ទឹងត្រែង ៖ ឥទ្ធិពលនៃចំហាយវត្ថុធាតុគីមី បានជះឆួលចេញពីទីតាំងសិប្បកម្មដំឡើងទូកស្មាច់មួយកន្លែង បង្កផលប៉ះពាល់ដល់សុខភាពពលរដ្ឋយ៉ាងធ្ងន់ធ្ងរ ឯមន្ទីរ...
៤ថ្ងៃទៀតជាថ្ងៃព្រហស្បតិ៍ឡើងស័ក្តិ គ្រូហុងស៊ុយប្រាប់ថា ប្រុសស្រីម្ចាស់ឆ្នាំទាំង៤មានព្រេងវាសនាល្អមានលាភសំណាង សម្បូរលុយចាយ ទ្រព្យធនសម្បូររហូរហៀរកើតអំពី...
ខេត្តកំពង់ចាម ៖ «សកលលោកបានទទួលស្គាល់ប្រទេសកម្ពុជាជាប្រទេសមួយដែលបានជាប់ចំណាត់ថ្នាក់លេខ២ ក្នុងការកាត់បន្ថយបន្ទោបង់ពាសវាលពាសកាល» ។ នេះជាការលើកឡើងរបស់លោក...
រាជធានីភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា គ្រូពេទ្យទាំងអស់ទាំងត្រូវតែធ្វើការផ្លាស់ប្តូរឥរិយាបថក្នុងការគោរពក្របសីលធម៌វិជ្ជាជីវៈក្នុងការព្យាបាល...
រាជធានីភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក ថោង ខុន បានថ្លែងលើកទឹកចិត្តចំពោះម្ចាស់មូលដ្ឋានអាជីវកម្មទេសចរណ៍ទាំងឡាយដែលមានឆន្ទៈចូលរួមលើកស្ទួយវិស័យទេសចរណ៍ និង...
រាជធានីភ្នំពេញ ៖ គ្រប់គ្នាមានការអាណិតលោក ករុណា ពេជ្រ ជាអនេកពន់ពេកដែលតស៊ូប្តូរផ្តាច់យកពេលវេលាធ្វើការផង មើលថែលោកឪពុកឈឺផង ដើម្បីឱ្យអ្នកមានគុណកក់ក្តៅ។ កាយវិការ...
ខេត្តកែប ៖ មនុស្សពីរនាក់ជាប្ដីប្រពន្ធបានជិះម៉ូតូឌុបគ្នាទៅពិនិត្យផ្ទៃពោះត្រូវបានរថយន្តបុកស្លាប់ទាំងពីរនាក់កាលពីវេលាម៉ោង3និង30នាទីរសៀល ថ្ងៃទី15 ខែធ្នូ...
រាជធានីភ្នំពេញ ៖ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ រួមជាមួយអាជ្ញាធរសង្កាត់ចោមចៅទី១ ដឹកនាំដោយលោកអភិបាលរងខណ្ឌប៉ាង លីដា បានចុះទៅធ្វើការត្រួតពិនិត្យទីតាំងទំនាស់មួយ...
ខេត្តត្បូងឃ្មុំ ៖ មានអគ្គីភ័យបានឆាបឆេះគំនរអុសដើមកៅស៊ូក្នុងរោងចក្រកែច្នៃមួយកន្លែងនៅចំណុចអូរក្តូង ស្ថិតក្នុងភូមិស្រែសៀម ឃុំជីរោទ៍ទី២ ស្រុកត្បូងឃ្មុំ...
រាជធានីភ្នំពេញ ៖ ទីបំផុត លោក សម រង្ស៊ី បានសារភាពនិងចង់ឱ្យតុលាការកម្ពុជា បញ្ចូលសំណុំរឿងកាត់ទោសរូបលោកផងទន្ទឹមជាមួយលោក កឹម សុខា ក្នុងសំុណុំរឿងក្បត់ជាតិ ។លោក សម រ...
ខេត្តបន្ទាយមានជ័យ ៖ នគរបាលខេត្តបន្ទាយមានជ័យបានធ្វើការបង្ក្រាបក្រុមក្មេងបង្ហោះម៉ូតូតាមផ្លូវសាធារណៈចំនួន៩នាក់យកមកអប់រំ ក្រោយពីកើតមានបាតុភាពក្នុងភូមិ...
ហ៊ីត្លែរ គឺមេដឹកនាំដ៏មហាវិនាសសកម្មក្នុងពិភពលោកដែលជាមនុស្សមានអំនួត ហើយពេលខ្លះនិយាយបានថា ចង់ឲ្យគែយកតម្រាប់តាមខ្លួន ជាពិសេសគេហៅគាត់ថា...
ខេត្តបន្ទាយមានជ័យ ៖ ផ្លូវចូលវត្តសុវណ្ណគីរីបពត៌បាត់គង ប្រវែង១.២០០ម៉ែត្រ ត្រូវជួសជុលក្រាលក្រួសក្រហម សម្រួលដល់ការធ្វើដំណើររបស់ព្រះសង្ឃ និងប្រជាពលរដ្ឋ ដើម្បីជា...
ខេត្តបន្ទាយមានជ័យ ៖ ស្រូវសែនក្រអូបប្រភេទស្រូវរដូវប្រាំងត្រឹមខែធ្នូ ឆ្នាំ២០១៩នេះតំលៃមានការធ្លាក់ចុះជាងឆ្នាំ២០១៨ ទាំងឈ្មួញកណ្តាល និងក្រុមហ៊ុនទិញនៅ...
តាមប្រភពព័ត៌មាន Soccer Laduma បានឱ្យដឹងថា ក្រុមម្ចាស់ជើងឯក Premier League Manchester City ត្រូវបានគេណែនាំឱ្យទិញអតីតតារាឆ្នើមរបស់ក្រុម Manchester United នៅក្នុងទីផ្សារដោះដូរកីឡាករនាខែមករាខាងមុខ...
យើងធ្វើបុណ្យដើម្បីជម្រះនូវអកុសលធម៌ សម្អាតចិត្តបាបចេញពីខន្ធសន្តានរបស់យើង ហើយប្រមូលយកសេចក្តីល្អមកទុកជំនួសវិញ កុសលធម៌ណាដែលជម្រះសន្តានចិត្តឲ្យស្អាតផូរផង់...
រាជធានីភ្នំពេញ ៖ រថយន្តម៉ាកម៉ាស្តារមួយគ្រឿង បានបើកធ្លាក់ប្រឡាយបាក់ទូកដាំក្បាលចុះបះគូទចំតិតឡើងឥតអាសូរតាំងពីយប់ហើយម្ចាស់បានទុកចោល រហូតដល់ព្រឹកឡើងបង្ក...
ដូចការសន្យា ROMANSON ដែលជានាឡិកាស្វីស និងល្បីជាងគេនៅប្រទេសកម្ពុជា បាននាំមកនូវកម្មវិធីដ៏អស្ចារ្យដែលមិនធ្លាប់មានពីមុនមកសម្រាប់ដំណាច់ឆ្នាំ 2019 នេះ គឺចាប់ពីថ្ងៃទី...