ការអប់រំជាផ្នែកដ៏សំខាន់នៃជីវិតរបស់មនុស្ស ព្រោះវាមិនត្រឹមតែជួយស្ថាបនាមនុស្សឲ្យក្លាយជាមនុស្សល្អទេ តែវាជាចំណុចដែលអាចជះឥទ្ធិពលដល់ការរលុយផងដែរ ។ វាជាហេតុដែលឪពុកម្តាយគ្រប់ៗរូបតែងតែជំរុញឲ្យកូនៗបន្តការសិក្សាដោយសង្ឃឹមថាពួកគេអាចមានជីវភាពរស់នៅធូរធារនៅថ្ងៃអនាគត ។
ទោះជាវាមិនកើតមានឡើងគ្រប់ករណីពិតមែន ការពិតជាក់ស្តែងយើងអាចមើលឃើញបានថាអ្នកដែលទទួលបានការអប់រំខ្ពស់ក៏មិនប្រាកដថាអាចរកប្រាក់ចំណូលបានច្រើនជាងអ្នកដែលមិនមានឱកាសនេះដែរ ។
គួរបញ្ជាក់ផងដែរថា អត្ថបទនេះមិនមានបំណងក្នុងការជំរុញឲ្យមនុស្សបោះបង់ការអប់រំទេ ។ មនុស្សម្នាក់ៗមានផ្លូវដើររៀងៗខ្លួន ហើយផ្លូវដែលល្អត្រឹមត្រូវសម្រាប់មនុស្សម្នាក់មិនប្រាកដថាល្អសម្រាប់អ្នកដទៃឡើយ ។ វាដូចគ្នាទៅនឹងការបន្តការអប់រំរហូតដល់បានសញ្ញាប័ត្របណ្ឌិត ឬ PhD នេះដែរ ។ ក្រដាសមួយសន្លឹកនេះអាចជួយឲ្យមនុស្សម្នាក់ជោគជ័យ តែវាមិនអាចជួយឲ្យមនុស្សគ្រប់គ្នាដែលមានវាតែងតែជោគជ័យនិងក្លាយជាមហាសេដ្ឋីទេ ។
មូលហេតុមួយដែលអ្នកមាន PhD ភាគច្រើនមិនអាចក្លាយជាមហាសេដ្ឋីគឺទាក់ទិនទៅនឹងជំនាញរបស់អ្នក ។ អ្នកទទួលបានការអប់រំកាន់តែខ្ពស់មានន័យថាអ្នកកាន់តែមានជំនាញក្នុងផ្នែកណាមួយ មិនថាផ្នែកវេជ្ជសាស្ត្រ វិស្វកម្ម ឬវិទ្យាសាស្ត្រកុំព្យូទ័រឡើយ ។ ដូច្នេះការងារដែលសាកសមនឹងជំនាញរបស់អ្នកបំផុតគឺអ្នកស្រាវជ្រាវដែលជួយឲ្យអ្នករកចំណូលបានច្រើនតែមិនជួយឲ្យអ្នកក្លាយជាមហាសេដ្ឋីទាំងស្រុងទេ ។
សម្រាប់អ្នកដែលមិនទទួលបានការអប់រំខ្ពស់វិញ ពួកគេភាគច្រើនជាមនុស្សដែលមានឱកាសច្រើនក្នុងការជ្រើសរើសផ្លូវបើកអាជីវកម្ម ឬការវិនិយោគផ្សេងៗដែលជួយឲ្យពួកគេរកប្រាក់ចំណូលបានឆាប់និងច្រើន ។ ដូច្នេះមេរៀនសំខាន់ក្នុងអត្ថបទនេះគឺមនុស្សមិនគួរដើរតាមផ្លូវអ្នកដទៃទាំងស្រុងទេ ហើយការអប់រំមានសារៈសំខាន់សម្រាប់មនុស្សគ្រប់រូប ប៉ុន្តែការបន្តការអប់រំថ្នាក់ខ្ពស់មិនអាចធានាថានឹងជួយឲ្យអ្នករកលុយបានច្រើនដែរ ។
ដូចគ្នានេះដែរ អ្នកដែលជ្រើសរើសផ្លូវដើរជាសហគ្រិនក៏មិនតែងតែធានាថាអាចក្លាយជាមហាសេដ្ឋី និងជោគជ័យដែរ ។ គ្រប់ផ្លូវដើរទាំងអស់តែងតែមានហានិភ័យ តែបើវាជាជម្រើសរបស់អ្នក អ្នកមិនគួរបោះបង់វាងាយទេ ៕ កែសម្រួលដោយ ៖ សុឃាក់
ចែករំលែកព័តមាននេះ