ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមយុទ្ធ​នាវាមុជទឹក​រុ​ស្ស៊ីនៅ​អ​ត្ល​ង់​ទិ​ក​ខាងជើង

4 ឆ្នាំ មុន

ប្រទេស​រុ​ស្ស៊ី ៖ អគ្គ​សេនាធិការដ្ឋាន​កងទ័ព​ន័​រ​វែ​ស​រាយការណ៍​កាលពី​ថ្ងៃ​ទី​២៩​តុលា​ថា រុស្ស៊ី​បាន​បើក​ធ្វើ​នៅ​អ​ត្ល​ង់​ទិ​ក​ខាងជើង នូវ​ការ​ដាក់​ពង្រាយ​នាវាមុជទឹក​ដ៏​ច្រើន​ពុំ​ធ្លាប់​មាន ចាប់តាំងពី​បញ្ចប់សង្គ្រាម​ត្រជាក់​មក ដែល​ប្រតិបត្តិការ​នោះ​ត្រូវ​បាន​តាមដាន​ដោយ​អង្គការ​អូតង់​។ ចាប់តាំងពី​ស​ប្ដា​ហ៍​មុន​មក​នាវាមុជទឹក​ប្រមាណ​ជា​១០​គ្រឿង មាន​មូលដ្ឋាន​នៅ​កោះ​កូ​ឡា​តំបន់​ចុង​ខាងជើង​រុ​ស្ស៊ី ក្នុង​នោះ​មាន​នាវាមុជទឹក​នុយក្លេអ៊ែរ​៨​គ្រឿង…

ប្រទេស​រុ​ស្ស៊ី ៖ អគ្គ​សេនាធិការដ្ឋាន​កងទ័ព​ន័​រ​វែ​ស​រាយការណ៍​កាលពី​ថ្ងៃ​ទី​២៩​តុលា​ថា រុស្ស៊ី​បាន​បើក​ធ្វើ​នៅ​អ​ត្ល​ង់​ទិ​ក​ខាងជើង នូវ​ការ​ដាក់​ពង្រាយ​នាវាមុជទឹក​ដ៏​ច្រើន​ពុំ​ធ្លាប់​មាន ចាប់តាំងពី​បញ្ចប់សង្គ្រាម​ត្រជាក់​មក ដែល​ប្រតិបត្តិការ​នោះ​ត្រូវ​បាន​តាមដាន​ដោយ​អង្គការ​អូតង់​។

ចាប់តាំងពី​ស​ប្ដា​ហ៍​មុន​មក​នាវាមុជទឹក​ប្រមាណ​ជា​១០​គ្រឿង មាន​មូលដ្ឋាន​នៅ​កោះ​កូ​ឡា​តំបន់​ចុង​ខាងជើង​រុ​ស្ស៊ី ក្នុង​នោះ​មាន​នាវាមុជទឹក​នុយក្លេអ៊ែរ​៨​គ្រឿង បាន​ចូលរួម​ក្នុង​សមយុទ្ធ​នោះ ដែល​ត្រូវ​មាន​រយៈពេល​ប្រមាណ​ជា​២​ខែ​។

អ្នកនាំពាក្យ​ម្នាក់​របស់​អគ្គ​សេនាធិការដ្ឋាន​កងទ័ព​ន័​រ​វែ​ស លោក​BRYNJAR STORDAL​គូស​បញ្ជាក់​ថា បច្ចុប្បន្ន​មាន​សកម្មភាព​យ៉ាង​ខ្លាំង​មួយ​របស់​កង​នាវាមុជទឹក​រុ​ស្ស៊ី​នៅ​អ​ត្ល​ង់​ទិ​ក​ខាងជើង ហើយ​ន័​រ​វែ​ស​ព្រមទាំង​ប្រទេស​ឯទៀត​ៗ​របស់​អូតង់ ពេល​នេះ​កំពុង​តែ​ធ្វើ​បេសកកម្ម​តាមដាន​ត្រួតពិនិត្យ យ៉ាង​ប្រកិត​ទាំង​តាម​អាកាស​ទាំង​លើ​ផ្ទៃ​ទឹក​។ បណ្ដា​នាវាមុជទឹក​ក៏​ប្រទះ​ឃើញ​ដែរ​ក្នុង​សមុទ្រ​ន័​រ​វែ​ស​និង​ក្នុង​សមុទ្រ​បា​រែ​៉​ន​។ នោះ​ជា​ប្រតិបត្តិការ​ដ៏​ធំ​ប្រភេទ​នេះ​ដែល​ធ្វើ​ដោយ​រុស្ស៊ី ចាប់តាំងពី​បញ្ចប់សង្គ្រាម​ត្រជាក់​មក​។

យោង​តាម​ប្រភព​នានា​ដកស្រង់​ដោយ​ទូរទស្សន៍​ន័​រ​វែ​ស​NRK​ថា បណ្ដា​នាវាមុជទឹក​រុ​ស្ស៊ីស្វែងរក​ពង្រឹងកម្លាំង នៅ​តាម​កន្លែង​កាន់តែ​ឆ្ងាយ​ក្នុង​មហាសមុទ​អ​ត្ល​ង់​ទិ​ក ដែល​ពី​ដំបូង​នៅ​ខាងលិច​កោះ​ហ្គ្រោ​អេ​ន​ឡែ​ន​ហើយ​បង្ហាញ​ថា ពួក​រុ​ស្ស៊ី​អាច​ការពារ​បណ្ដា​មូលដ្ឋាន​របស់​ខ្លួន​និង​គំរាមកំហែង​ឆ្នេរសមុទ្រ​ខាងកើត​របស់​សហរដ្ឋអាមេរិក​។

អាជ្ញាធរ​រុ​ស្ស៊ី​ពុំ​បាន​ធ្វើ​សេចក្ដីជូនដំណឹង​ពី​ប្រតិបត្តិការ​នេះ​ឡើយ​។ កង​នាវាចរណ៍​សមុទ្រ​ខាង​ជើង​របស់​រុ​ស្ស៊ីគ្រាន់តែ​ឲ្យ​ដឹង​នា​ថ្ងៃ​ទី​២៦​តុលា​តាម​រយៈ​សេចក្ដី​ប្រកាស​មួយ​ថា នាវាមុជទឹក​នុយក្លេអ៊ែរ​២​គ្រឿង បាន​ចាប់ផ្ដើម​មុជ​ទៅ​ក្នុង​ទឹក​ជ្រៅ ដើម្បី​សាកល្បង​ឧបករណ៍​និង​គ្រឿង​សព្វាវុធ​មួយ​ចំនួន ក្នុង​ដែនទឹក​នៃ​សមុទ្រ​ន័​រ​វែ​ស​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ