ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មក​ដឹង​ពី​មូលហេតុ​ដែល​មហាសេដ្ឋី Jeff Bezos ហាម​មិន​ឲ្យ​ធ្វើ​បទ​បង្ហាញ​ពេល​ប្រជុំ

4 ឆ្នាំ មុន

ក្នុង​ពេល​ថ្មី​ៗ​នេះ លោក​មហាសេដ្ឋី ជេ​ហ្វ បេ​សូ​ស (Jeff Bezos) ដែល​ជានា​យក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន Amazon បាន​ហាម​មិន​ឲ្យ​មានការ​ធ្វើ​បទ​បង្ហាញ​បែប PowerPoint…

ក្នុង​ពេល​ថ្មី​ៗ​នេះ លោក​មហាសេដ្ឋី ជេ​ហ្វ បេ​សូ​ស (Jeff Bezos) ដែល​ជានា​យក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន Amazon បាន​ហាម​មិន​ឲ្យ​មានការ​ធ្វើ​បទ​បង្ហាញ​បែប PowerPoint ក្នុង​កំឡុង​ពេល​ប្រជុំ​ឡើយ ។ ផ្ទុយ​មក​វិញ អ្នក​ដែល​ចូលរួម​កិច្ចប្រជុំ​ត្រូវ​បាន​តម្រូវ​ឲ្យ​អាន​ឯកសារ​ទាក់ទិន​នឹង​ព័ត៌មាន​ដែល​ត្រូវ​លើក​ឡើង​មក​ពិភាក្សា​ពេល​ដែល​កិច្ចប្រជុំ​ចាប់ផ្តើម ។

វា​ស្រប​ទៅ​នឹង​ការ​សិក្សា​ស្រាវជ្រាវ​មួយ​ចំនួន​ដែល​រក​ឃើញ​ថា ការ​ប្រើប្រាស់​បទ​បង្ហាញ​បែប​ខាងលើ​នេះ​កាត់​បន្ថយ​ភាព​ឆ្លាត​វៃ​នៅ​ក្នុង​ស្ថាប័ន​ការងារ ។ ហើយ​ការ​ជំនួស​វា​ជាមួយនឹង​ការ​អាន​ឯកសារ​ពី​កិច្ចប្រជុំ​ជា​យុទ្ធសាស្ត្រ​ល្អ​មួយ​ព្រោះតែ​មូលហេតុ​មួយ​គឺ​វា​ជួយ​សន្សំ​សំចៃ​ពេលវេលា ។
ការ​ធ្វើ​បទ​បង្ហាញ​បែប PowerPoint ផ្ញើ​សារសំខាន់​ៗ​ក្នុង​ល្បឿន​នៃ​ការ​និយាយ​របស់​អ្នក​ធ្វើ​បទ​បង្ហាញ ប៉ុន្តែ​ការ​អាន​គឺ​តាម​ល្បឿន​របស់​អ្នក​អាន ដូច្នេះ​ការ​ធ្វើ​បទ​បង្ហាញ​អាច​មាន​រយៈពេល ១​ម៉ោង តែ​មនុស្ស​អាច​អាន​ព​ត៌​មាន​លើ​ក្រដាស​ក្នុង​រយៈពេល ៥​នាទី​ប៉ុណ្ណោះ ។ ព្រោះ​ឯកសារ​សង្ខេប​តែងតែ​ផ្តល់​ព​ត៌​មាន​សំខាន់​នៅ​ដើម​កិច្ចប្រជុំ អ្នក​ដែល​ចូលរួម​តែងតែ​តាម​ទាន់​គ្នា ហើយ​ពិភាក្សា​គ្នា​លឿន​ជាង ។

ក្រៅពី​នេះ​ហើយ អ្នក​ប្រហែលជា​ដឹង​ច្បាស់​ហើយ​ថា​ការ​ធ្វើ​បទ​បង្ហាញ​ភាគច្រើន​មិន​មាន​ប្រសិទ្ធិ​ភាព​ក្នុង​ការ​បកស្រាយ​ពី​ពន្យល់​ពី​ព័ត៌មាន​ដែល​សំខាន់​ៗ​ឡើយ ព្រោះតែ​កត្តា​មួយ​ចំនួន ។ ទី​មួយ អ្នក​ធ្វើ​បទ​បង្ហាញ​ប្រហែលជា​មិន​បាន​ត្រៀមខ្លួន​បាន​ត្រឹមត្រូវ ។ ទី​ពីរ បទ​បង្ហាញ​អាច​នឹង​មាន​ភាព​រអាក់រអួល​ព្រោះតែ​បញ្ហា​បច្ចេកទេស ។ និង​ទី​បី អ្នក​ធ្វើ​បទ​បង្ហាញ​ចូល​ចិត្ត​និយាយ​វែង​ឆ្ងាយ​មុន​នឹង​ចូល​ដល់​សាច់​រឿង ។ យោង​តាម​ការ​សិក្សា​មួយ​បាន​ឲ្យ​ដឹង​ថា អ្នកគ្រប់គ្រង​ក្នុង​ស្ថាប័ន​ការងារ​មួយ​ចំណាយ​ប្រមាណ ៥០% នៃ​ពេល​ដែល​មាន​លើ​ការ​ប្រជុំ ហើយ​វា​ប៉ះពាល់​ដល់​ប្រសិទ្ធិ​ភាព​ការងារ​យ៉ាង​ខ្លាំង ។

ដូច្នេះ​យុទ្ធសាស្ត្រ​របស់​លោក បេ​សូ​ស ក្នុង​ការ​ជំនួស​ការ​ធ្វើ​បទ​បង្ហាញ​ដោយ​ការ​អាន​ឯកសារ​សង្ខេប អាច​ជួយ​បង្កើន​ប្រសិទ្ធិ​ភាព​ការងារ​និង​ការ​គ្រប់គ្រង​ក្នុង​ក្រុមហ៊ុន​ទាំងមូល​យ៉ាងតិច​ក៏ ២៥%​ដែរ ។ ដូច្នេះ​ប្រសិនបើ​អ្នកជា​អ្នកគ្រប់គ្រង​ម្នាក់​ក្នុង​ស្ថាប័ន​ការងារ អ្នក​នឹង​ពិចារណា​យុទ្ធសាស្ត្រ​ខាងលើ​នេះ​ទេ? ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ