ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មនុស្ស​ទី​មួយ​ដែល​អ្នក​ត្រូវ​បើក​ប្រាក់ខែ​ឲ្យ​មុនគេ គឺ​អ្នក !

4 ឆ្នាំ មុន

មនុស្ស​ជា​ច្រើន​ជួបនឹង​ករណី​មិន​មាន​ប្រាក់​សន្សំ​គ្រប់គ្រាន់​សម្រាប់​ថ្ងៃ​អ​នាគ​ទេ ។ មូលហេតុ គឺ​មក​ពី​រាល់ពេល​ដែល​ប្រាក់បៀវត្ស​ចូល​ក្នុង​គណនី​ធនាគារ អ្នក​ចាប់ផ្តើម​ចាយវាយ​វា​លើ​អ្វី​ផ្សេង​ៗ​ដែល​អ្នក​គិត​ថា សំខាន់​ដូច​ជា ថ្លៃ​ជួល​ផ្ទះ ថ្លៃ​ទឹក​ភ្លើង ម្ហូបអាហារ និង​ការ​ដើរ​លេង​កម្សាន្ត​ម្ក​ង​ម្កាល​ជាដើម…

មនុស្ស​ជា​ច្រើន​ជួបនឹង​ករណី​មិន​មាន​ប្រាក់​សន្សំ​គ្រប់គ្រាន់​សម្រាប់​ថ្ងៃ​អ​នាគ​ទេ ។ មូលហេតុ គឺ​មក​ពី​រាល់ពេល​ដែល​ប្រាក់បៀវត្ស​ចូល​ក្នុង​គណនី​ធនាគារ អ្នក​ចាប់ផ្តើម​ចាយវាយ​វា​លើ​អ្វី​ផ្សេង​ៗ​ដែល​អ្នក​គិត​ថា សំខាន់​ដូច​ជា ថ្លៃ​ជួល​ផ្ទះ ថ្លៃ​ទឹក​ភ្លើង ម្ហូបអាហារ និង​ការ​ដើរ​លេង​កម្សាន្ត​ម្ក​ង​ម្កាល​ជាដើម ។ រហូត​ដល់​ពេល​អ្នក​ត្រូវ​ទុក​លុយ​សន្សំ អ្នក​ក៏​ប្រទះ​ឃើញ​ថា ប្រាក់បៀវត្ស​ន៍​បាន​បាត់​អស់​ទៅ​ហើយ ។

ទម្លាប់​នេះ​បង្ហាញ​ពី​ទម្លាប់​មិន​ដែល​ទុក​លុយ​សម្រាប់​ខ្លួនឯង​មុន​ពេល​ការ​ចាយវាយ​ផ្សេង​ៗ ។ ហើយ​ការ​ទិញ​សម្លៀក​បំពាក់​ថ្មី​ៗ ឬ​សម្ភារ​ទំនើប​ៗ​សម្រាប់​ខ្លួនឯង​មិនមែន​ជា​ការ​ទុក​លុយ ឬ​ការ​បើក​លុយ​ឲ្យ​ខ្លួនឯង​ទេ ។ ផ្ទុយ​មក​វិញ ការ​ទុក​លុយ​សម្រាប់​សន្សំ​ទេ​ទើប​ជា​ការ​បើក​លុយ​ឲ្យ​ខ្លួនឯង​មុន ។ ដូច្នេះ​មិន​ថា គោលដៅ​របស់​អ្នក គឺ​សន្សំ​លុយ ដើម្បី​វិនិយោគ​បើក​អាជីវកម្ម ឬ​ទិញ​អចលនទ្រព្យ​ទេ ប្រសិនបើ​អ្នក​សន្សំ​ក្រោយ​ពី​ការ​ចាយវាយ​ផ្សេង​ៗ អ្នក​មិន​អាច​សម្រេច​គោលដៅ​បាន​លឿន​ឡើយ ។

ដូច្នេះ​អ្នក​ត្រូវ​តែ​ចាប់ផ្តើម​ចេះ​ទុកដាក់​លុយ​សម្រាប់​គោលដៅ​ទាំងនេះ​មុន​អ្វី​ផ្សេង​ៗ​ទាំងអស់ ។ តើ​អ្នក​អាច​ធ្វើ​វា​បាន​ដោយ​វិធី​ណា ? វិធី​ដែល​ងាយស្រួល​ជាងគេ គឺ​ការ​រំលែក​លុយ​សម្រាប់​សន្សំ​មុនគេ​បង្អស់​បន្ទាប់​ពី​ទទួល​បាន​ប្រាក់បៀវត្ស​សម្រាប់​ខែ​ថ្មី ។ ហើយ​ប្រាកដ​ណាស់ ប្រសិនបើ​អ្នក​បើក​គណនី​ធនាគារ​សម្រាប់​តែ​ប្រាក់​សន្សំ​សុទ្ធ​នោះ អ្នក​នឹង​មាន​ភាព​ងាយស្រួល​ក្នុង​ការ​តាមដាន​ការ​សន្សំ និង​អាច​ចំណេញ​អត្រា​ការ​ប្រាក់​ទៀត​ផង ។

សម្រាប់​ចំនួន​ដែល​អ្នក​គួរតែ​សន្សំទុក​នោះ គឺ​ខុស​គ្នា​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់ ។ ប៉ុន្តែ​អ្វី​ដែល​សំខាន់ គឺ​អ្នក​ត្រូវ​ដឹង​ចំនួន​នៃ​ការ​ចំណាយ​ទូទៅ​ដែល​ចាំបាច់​ដូច​ជា​ថ្លៃ​ម្ហូបអាហារ ឬ​ធ្វើ​ដំណើរ​ជាដើម ។ បន្ទាប់​មក​ចូរ​ត្រួតពិនិត្យ​លើ​ការ​ចាយវាយ​បន្ទាប់បន្សំ​ដទៃ​ហើយ​ពិចារណា​ឡើង​វិញ​ថា តើ​ការ​ចាយវាយ​ទាំងនោះ​ពិតជា​ចាំបាច់​ឬទេ?ហើយ​មាន​ផ្នែក​អ្វី​ដែល​អ្នក​អាច​កាត់​បន្ថយ​ការ​ចាយវាយ​លើ​បាន?៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ