ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទម្លាប់​ទាំងនេះ​ប្រៀប​ដូច​ជា​អ្នក​កំពុង​ដុត​លុយ​ចោល​ទទេ​ៗ

4 ឆ្នាំ មុន

ការ​សន្សំ​លុយ​ក្នុង​សង្គម​បច្ចុប្បន្ន​មិនមែន​ជា​រឿង​ងាយស្រួល​ទេ ដែល​ធ្វើ​ឲ្យ​មនុស្ស​ភាគច្រើន​មិន​ហ៊ាន​ពិនិត្យ​មើល​លុយ​ក្នុង​គណនី​ខ្លួន​នៅ​ចុងខែ ។ តើ​មូលហេតុ​អ្វី​បានជា​បង្ក​ឲ្យ​មាន​និន្នាការ​នេះ​កើតឡើង ? មូលហេតុ​ទូទៅ​ដែល​មនុស្ស​ភាគច្រើន​ជួប​ប្រទះ គឺ​បញ្ហា​ទម្លាប់​ខ្ជះខ្ជាយ​មិនល្អ​ដែល​ប្រៀប​ដូច​ជា កំពុង​ដុត​កម្ទេច​លុយ​ចោល​ជា​រៀង​រាល់​ខែ ។ ខាងក្រោម​នេះ…

ការ​សន្សំ​លុយ​ក្នុង​សង្គម​បច្ចុប្បន្ន​មិនមែន​ជា​រឿង​ងាយស្រួល​ទេ ដែល​ធ្វើ​ឲ្យ​មនុស្ស​ភាគច្រើន​មិន​ហ៊ាន​ពិនិត្យ​មើល​លុយ​ក្នុង​គណនី​ខ្លួន​នៅ​ចុងខែ ។ តើ​មូលហេតុ​អ្វី​បានជា​បង្ក​ឲ្យ​មាន​និន្នាការ​នេះ​កើតឡើង ? មូលហេតុ​ទូទៅ​ដែល​មនុស្ស​ភាគច្រើន​ជួប​ប្រទះ គឺ​បញ្ហា​ទម្លាប់​ខ្ជះខ្ជាយ​មិនល្អ​ដែល​ប្រៀប​ដូច​ជា កំពុង​ដុត​កម្ទេច​លុយ​ចោល​ជា​រៀង​រាល់​ខែ ។ ខាងក្រោម​នេះ គឺជា​ទម្លាប់​មួយ​ចំនួន​ដែល​កំពុង​រឹបអូស​លុយ​សន្សំ​របស់​អ្នក​បន្តិច​ម្តង​ៗ ៖

១. អ្នក​ចូល​ចិត្ត​ទិញ​ទំនិញ​ថោក​ៗ៖
មនុស្ស​តែងតែ​គិត​ថា​ពួក​គេ​កំពុង​តែ​សន្សំ​លុយ​ពេល​ដែល​ពួក​គេ​ទិញ​ទំនិញ​ថោក​ៗ ដូច​ជា​សម្លៀក​បំពាក់ ឬ​ឧបករណ៍​ប្រើប្រាស់​ក្នុងផ្ទះ​ថោក​ៗ​ជាដើម ។ ប៉ុន្តែ​គំនិត​នេះ​គឺ​ស្ទើរតែ​ខុស​ទាំងស្រុង ព្រោះ​អ្នក​កំពុង​តែ​លះបង់​គុណភាព​ដើម្បី​សន្សំ​ថវិកា​បន្តិចបន្តួច ។ ការ​ធ្វើ​ដូច្នេះ​មាន​តែ​ធ្វើ​ឲ្យ​អ្នក​ត្រូវ​ចាយវាយ​កាន់តែ​ច្រើន​នៅ​ថ្ងៃ​អនាគត​ប៉ុណ្ណោះ​ព្រោះ​ទំនិញ​ទាំងនោះ​មិន​អាច​ប្រើ​បាន​យូរ​ឡើយ ។

២. អ្នក​ចូល​ចិត្ត​ទិញ​ទំនិញ​បញ្ចុះតម្លៃ​៖
ឲ្យ​តែ​មើលឃើញ​ផ្លា​ក​បញ្ចុះតម្លៃ មនុស្ស​ភាគច្រើន​តែងតែ​ទិញ​ទំនិញ​ទាំងនេះ​ទោះ​ខ្លួន​មិន​ត្រូវការ​វា​ក៏​ដោយ ។ ត្រូវ​ដឹង​ថា​ពេល​ដែល​អ្នកទិញ​ទំនិញ​បញ្ចុះតម្លៃ អ្នក​កំពុង​តែ​ចំណាយ​បន្ថែម មិនមែន​ចំណេញ​ទេ​ប្រសិនបើ​អ្នក​មិន​ត្រូវការ​វា ។

៣. អ្នក​ឧស្សាហ៍​ដក​លុយ​ពី​គណនី​សន្សំ​៖
អ៊ី​ន​ធើ​ណេ​ត​បាន​ផ្តល់​ភាព​ងាយស្រួល​ក្នុង​ការ​ឲ្យ​មនុស្ស​ឆែក​មើល​លុយ​ក្នុង​គណនី និង​ផ្ទេរ​លុយ​ពី​គណនី​មួយ​ទៅ​គណនី​មួយទៀត ។ ភាព​ងាយស្រួល​នេះ​ក៏​ជំរុញ​ដល់​មនុស្ស​ឲ្យ​កាន់តែ​ចំណាយ​ច្រើន​ដែរ​ព្រោះ​ពួក​គេ​តែងតែ​ដឹង​ថា​ពួក​គេ​មាន​លុយ​ដែល​អាច​ចាយវាយ​បាន ។

៤. អ្នក​មិន​រង់ចាំ ៣០​ថ្ងៃមុន​ពេល​សម្រេចចិត្ត​ទិញ​ទំនិញ​ថ្លៃ​ៗ៖
មនុស្ស​មួយ​ចំនួន​មាន​ទម្លាប់​ទិញ​ទំនិញ​តាម​ចិត្ត​ចង់ ហើយ​ពួក​គេ​ពូកែ​រក​ការ​ដោះសារ​ដើម្បី​បញ្ជាក់​ថា​ពួក​គេ​ពិតជា​ត្រូវការ​ទំនិញ​ទាំងនោះ​ពិតមែន ។ ប៉ុន្តែ​ទម្លាប់​ទាំងនេះ​មាន​តែ​ធ្វើ​ឲ្យ​អ្នក​ខ្ជះខ្ជាយ​ប៉ុណ្ណោះ ។ ដើម្បី​ជៀសវាង​វា អ្នក​គួរតែ​រង់ចាំ​ប្រមាណ ៣០​ថ្ងៃ​សិន​មុន​នឹង​ធ្វើការ​សម្រេចចិត្ត​ទិញ​វា ។ ប្រសិនបើ​កន្លង​ពេល ៣០​ថ្ងៃ​ហើយ​អ្នក​មិន​ចង់​ទិញ​វា​ទៀត​ទេ មាន​ន័យ​ថា​វា​មិន​សំខាន់​គ្រប់គ្រាន់​ក្នុង​ការ​ឲ្យ​អ្នក​ចំណាយ​ថវិកា​លើ​វា​ឡើយ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ