ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទី​ផ្សារ​លក់​រថយន្ត​​នាំ​ចូល​របស់​ជប៉ុន​ក្នុង​ខែ​មេសា​ដាំ​ក្បាល​ចុះ​24,4%

9 ឆ្នាំ មុន

​តូក្យូ​​ ៖ ​តាម​បណ្តាញ​​​​ព័ត៌​មាន​របស់​ចិន​ផ្សាយ​ថា​​ ការ​លក់​​រថយន្ត​នាំ​ចូល​ថ្មី​នៅ​ក្នុង​ប្រទេស​ជប៉ុន​ក្នុង​ខែ​មេសា កន្លង​មក​នេះ​ បាន​ធ្លាក់​ចុះ​២៤,៤%​ ស្មើ​នឹង​១៥.៥៧៨​គ្រឿង​ ក្នុង​នោះ​រាប់​បញ្ចូល​ទាំង​​រថយន្ត​ដែល​ផលិត​​នៅ​ក្រៅ​ស្រុក​​ដោយ​ក្រុម​ហ៊ុន​ផលិត​រថយន្ត​​របស់​ជប៉ុន ។

សមា​គម​នាំ​ចូល​រថយន្ត​របស់​ជប៉ុន​បាន​​ឱ្យ​ដឹង​ថា​​ ការ​លក់​រថយន្ត​​យីហោ​បរទេស​បាន​​ធ្លាក់​ចុះ​​២០,៦%​ ស្មើ​នឹង​១២.៩១៥​គ្រឿង ខណៈ​យីហោ​ជប៉ុន​​ផលិត​ក្រៅ​ស្រុក​ ធ្លាក់​ចុះ​៣៨,៤%​ស្មើ​នឹង​​២.៦៦៣​គ្រឿង ។ រីឯ​យីហោ​បរទេស​​​​លំដាប់​កំពូល​ដែល​​លក់​ដាច់​ជាងគេ ក្នុង​អំឡុង​​ពេល​​នោះ រួម​មាន​យីហោធំៗ​ទាំង​៣​របស់​អាល្លឺម៉ង់​គឺ​ Volkswagen, Mercedes Benz និង BMW ហើយ ​Volkswagen លក់​បាន​​២.៨៥៣​គ្រឿង ធ្លាក់​ចុះ​២១,៣% ធៀប​នឹង​ខែ​មុន​ ចំណែក​ភាគ​ហ៊ុន​លើ​ទី​ផ្សារ​​ស្មើ​នឹង​១៨,៣១% ដែល​នៅ​តែ​ឈរ​ក្នុង​លំដាប់​កំពូល​។ ដោយ​ឡែក​ Mercedes-Benz ធ្លាក់​ចុះ​​១៥,៨% ស្មើ​នឹង​២.៣៥២​គ្រឿង ដែល​តាម​ពី​ក្រោយ​​​​ដោយ BMW ​លក់​បាន​១.៦១៤​គ្រឿង ធ្លាក់​ចុះ​៣៥,៧% ។

​ក្នុង​ចំណោម​​យីហោ​ក្នុង​ស្រុក​​របស់​ជប៉ុន​វិញ​  Nissan លក់​ធ្លាក់​ចុះ​​៣៨,២% ស្មើ​នឹង​​១.៣៩៦​គ្រឿង​ ខណៈ Toyota ធ្លាក់​ចុះ​​១៨,៣% ស្មើ​នឹង​​៩៥២​គ្រឿង ៕