ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រោយ​ធូរស្បើយ​សុខភាពឧត្តមសេនីយ៍​ទោ​​ជួន ណា​រិ​ន្ទ ជួ​កម្លាំង​អន្តរាគមន៍​ពិសេស

4 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ បន្ទាប់​ពី​សុខភាព​បាន​ល្អ​ប្រសើ​ឡើង​វិញ លោក​ឧត្តមសេនីយ៍ទោ ជួន ណា​រិ​ន្ទ ស្នងការ​នគរបាល​ខេត្ត​ព្រះ​សីហ​នុ នៅ​ព្រឹក​ថ្ងៃ​ទី​៣០ ខែតុលា ឆ្នាំ​២០១៩…

ខេត្ត​ព្រះ​សីហ​នុ ៖ បន្ទាប់​ពី​សុខភាព​បាន​ល្អ​ប្រសើ​ឡើង​វិញ លោក​ឧត្តមសេនីយ៍ទោ ជួន ណា​រិ​ន្ទ ស្នងការ​នគរបាល​ខេត្ត​ព្រះ​សីហ​នុ នៅ​ព្រឹក​ថ្ងៃ​ទី​៣០ ខែតុលា ឆ្នាំ​២០១៩ បាន​ន​រៀបចំ​ពិធី​សំណេះសំណាល និង​ប្រជុំ​ផ្សព្វផ្សាយ អំពី​សភាពការណ៍ រឹត​បន្តឹង សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ និង​ពង្រឹង​ហ្វឹកហាត់ ជំនាញ​បច្ចេកទេស​បន្ថែម ដល់​កងកម្លាំង​អន្តរាគមន៍​ពិសេស ដែល​មានលោក លោកស្រី​ឧត្តមសេនីយ៍ ស្នងការ​រង នាយ នាយ​រង​ការិយាល័យ និង អធិការ​នគរបាល​ក្រុង​.​ស្រុក​ទាំង​បួន​ចូលរួម​ផង​ដែរ ។

លោក​ឧត្តមសេនីយ៍ទោ ជួន ណា​រិ​ន្ទ ស្នងការ​នគរបាល​ខេត្ត​បាន​មាន​ប្រសាសន៍​ថា ពិធី​នេះ​ធ្វើ​ឡើង​ក្នុង​គោលបំណង​ត្រួតពិនិត្យ​កំលាំង​ជាក់ស្តែង​បន្ថែម ត្រួតពិនិត្យ និង​សំភារៈ​មធ្យោបាយ ហ្វឹកហាត់​ជំនាញ​បច្ចេកទេស​បន្ថែម ដើម្បី​ទ្រោល​សភាពការណ៍ និង​ដើម្បី​ឲ្យ​ប្រាកដ​កាន់តែ​ច្បាស់​ក្នុង​កិច្ច​ការពារ​សន្តិសុខ សណ្តាប់ធ្នាប់ សុ​វត្តិភាព​ជូន​ប្រជាពលរដ្ឋ ។

លោក​ឧត្ត​មេស​នី​យ៍​ស្នងការ​មាន​ប្រសា​ស​ន៏​បន្ថែម​ថា បដិវត្ត​ព​ណ៍ បាន​បំផ្លាញ​សុខ​សន្តិភាព​ប្រទេស​ផ្សេង​ៗ​ជា​ច្រើន​មក​ហើយ ដូច្នេះ​នៅ​កម្ពុជា ក្រោម​ការ​ដឹកនាំ​ដ៏​ឈ្លាស​វៃ​របស់​ប្រមុខ​រាជរដ្ឋាភិបាល​ស្របច្បាប់ ដែល​មាន​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ជា​នាយក​រដ្ឋមន្ត្រី មិន​ចាញ់បោក​កលល្បិច​របស់​ជន​ណា​ឡើយ ហើយ​បើ​មាន​ក្តិ​ប​បដិវត្ត​ព​ណ៍​មួយ ដាច់ខាត​ត្រូវ​តែ​កម្ទេច​មួយ ។ ស្នងការ​នគរបាល​ខេត្ត នឹង ប្រើប្រាស់​កម្លាំង​ដែល​មាន​ជាង​១០០០ នាក់ ដើម្បី​ទប់ស្កាត់ នឹង​បង្ក្រាប​អំពើ​ល្មើសច្បាប់ ។

លោក​ឧត្តមសេនីយ៍​ស្នងការ​ក៏​បាន​បញ្ជាក់​ថា កម្ពុជា​ទំ​រាំ​មាន​សន្តិភាព​ដូច​សព្វ​ថ្ងៃនេះ ប្រមុខ​រាជរដ្ឋាភិបាល​បាន​យក​សាច់​ស្រស់​ឈាម​ស្រស់​ទៅ​ប្តូ​ដែល​ជា​តម្លៃ​មិន​អាច​កាត់ថ្លៃ​បាន ដូច្នេះ​បើ​មាន​អ្វី​ក៏​ដោយ​ដែល​បង្ករ​ចលាចល​បណ្តាល​ឲ្យ​ប៉ះពាល់​ដល់​សន្តិភាព រំខាន​ដល់​សេចក្តីសុខ សុ​វត្តិភាព​របស់​ប្រជាពលរដ្ឋ រស់នៅ គឺ​យើង​ទាំងអស់​គ្នា​ជា​កងកំលាំងប្រដាប់អាវុធ​ត្រូវ​តែ​បង្ក្រាប កម្ទេច​ចោល​ជា​ដាច់ខាត ។ ខ្ញុំ​ជឿជាក់​លើ​បងប្អូន​នៅ​ទី​នេះ​មិន​ត្រូវ​ចាញ់បោក​ឧបាយកល់​ណាមួយ ដែល​ជា​អំពើរ​ខុសច្បាប់​ក្រោម​ការ​ញុះញុង​របស់​ជន​ក្បត់ជាតិ​ណាមួយ​នោះ​ឡើយ ។

ក្នុង​ពិធី​នោះ​ដែរ​លោក​ឧត្តមសេនីយ៍​ស្នងការ​បាន​ឈ្លាតឱកាស​ថ្លែង​អំណ​គុណ​យ៉ាង​ជ្រាលជ្រៅ ដល់​ថ្នាក់​ដឹកនាំ​គ្រប់​ជាន់ថ្នាក់ បងប្អូន​ប្រជាពលរដ្ឋ អ្នករក​ទទួលទាន​អ្នក​វិនិយោគ ជាតិ និង​អន្តរជាតិ​ដែល​បាន​សួរសុខទុក្ខ​ព្រួយ​បារ​ម្ម​ណ៍​អំពីរ​សុខភាព​របស់​លោក ដូច្នេះ​ជា​កិច្ច​ឆ្លើយ​តប​ទឹកចិត្ត​របស់​ថ្នាក់ដឹកនាំ បងប្អូន​ទាំង​អស់លោក​ឧត្តមសេនីយ៍​ស្នងការ​នឹង​ខិតខំ​ប្រឹងប្រែង​អោយ​អស់ពី​សមត្ថភាព​បំរើ​ដ៌​ស្មោះស្ម័គ្រ​ដើម្បី​រក្សា​សន្តិភាព សន្តិសុខ​សណ្តាប់ធ្នាប់​សាធ​រា​ណៈ ជា​ពិសេស​ខេត្ត​ព្រះ​សីហ​នុ​ទាំងមូល ។ ក្នុង​ឱកាស​នោះ​ដែរ​លោក​ឧត្តមសេនីយ៍​ស្នងការ​ក៏​បាន​ប្រកាស​ឲ្យ​កងកំលាំង​ទាំងអស់​ត្រៀម​ចូលរួម​អកអំបុក​សំពះ​ព្រះ​ខែ​ថ្ងៃ ៩​វិច្ឆិកា​ខាង​មុខ​នេះ​ដែរ ។​

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ