ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រោយហៅ​​បុរសម្នាក់​ឱ្យជូនដល់​គោល​​ដៅ ក៏​យកកូនកាំបិតចាក់យ៉ាង​សាហា.វ​

4 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ បុរស​ជា​អ្នក​រត់​ម៉ូតូឌុប​ម្នាក់​ត្រូវ​ជនសង្ស័យ​ចាក់​មួយ​កាំបិត បណ្តាល​ឱ្យ​រង​របួសធ្ងន់ រួច​ប្លន់​យក​ម៉ូតូ​ទៅ​បាត់ បង្ក​ភ្ញាក់ផ្អើល​កើតឡើង​កាលពី​ម៉ោងជាង​១០​យប់​ថ្ងៃ​ទី​២៩ តុលា ឆ្នាំ​២០១៩ លើ​ដងផ្លូវ​លំ​មួយ ស្ថិត​ក្នុងភូមិ​ទួល​ពង្រ…

ខេត្តបន្ទាយមានជ័យ ៖ បុរស​ជា​អ្នក​រត់​ម៉ូតូឌុប​ម្នាក់​ត្រូវ​ជនសង្ស័យ​ចាក់​មួយ​កាំបិត បណ្តាល​ឱ្យ​រង​របួសធ្ងន់ រួច​ប្លន់​យក​ម៉ូតូ​ទៅ​បាត់ បង្ក​ភ្ញាក់ផ្អើល​កើតឡើង​កាលពី​ម៉ោងជាង​១០​យប់​ថ្ងៃ​ទី​២៩ តុលា ឆ្នាំ​២០១៩ លើ​ដងផ្លូវ​លំ​មួយ ស្ថិត​ក្នុងភូមិ​ទួល​ពង្រ សង្កាត់​ផ្សារ​កណ្តាល ក្រុង​ប៉ោយ​ប៉ែ​ត​។

ជន​រង​គ្រោះ​ដែល​រង​របួសធ្ងន់​ខាងលើ​ឈ្មោះ​ឈាន ស៊ី​ណា ហៅ​ម៉ៅ ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ មុខរបររត់ម៉ូតូឌុប ស្នាក់​នៅ​ភូមិ​បា​លិ​លេ​យ្យ​២ សង្កាត់​ប៉ោយ​ប៉ែ​ត ក្រុង​ប៉ោយ​ប៉ែ​ត និង​មាន​ទីលំនៅ​ឃុំ​តា​បែន ស្រុក​ស្វាយចេក ខេត្តបន្ទាយមានជ័យ ។ ចំណែក​ម៉ូតូ​មួយ​គ្រឿង​របស់​ជន​រង​គ្រោះ​ដែល​ត្រូវ​ជនសង្ស័យ​យក​ទៅ​បាត់​នោះ​ម៉ាក​ហុងដា ធុន​សេ​១២៥ ស៊េរី​ឆ្នាំ​២០១៦ ពណ៌​ខ្មៅ​ ពាក់​ស្លាក​លេខ បន្ទាយ​មាន​ជ័យ​ ១K-៧៨៥៤ ។

តាម​ប្រភព​ពី​សាច់ញាតិ​បាន​ប្រាប់​ឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ ជនសង្ស័យ​បាន​ហៅ​ជន​រង​គ្រោះ​ឲ្យ​ដឹក​ពី​ចំណុច​ផ្សារ​ត្រី​(​ផ្សារ​អគ្គ​)​ទៅ​មន្ទីរពេទ្យ​បង្អែក​ក្រុង​ប៉ោយ​ប៉ែ​ត ពេល​ទៅ​ដល់​គោលដៅ​ហើយ បែរជា​ជនសង្ស័យ​ប្រាប់​ជន​រង​គ្រោះ​ឲ្យ​ដឹក​បន្ត​ទៅ​មុខ​ទៀត លុះ​ពេល​ទៅ​ដល់​ចំណុច​កើតហេតុ​ខាងលើ ជនសង្ស័យ​ប្រាប់​ជន​រង​គ្រោះ​ឲ្យ​ឈប់ រួច​ទាញ​កូនកាំបិត​ចាក់​ជន​រង​គ្រោះ​ត្រូវ​ចំ​ម្តុំ​ឆ្អឹងជំនីរ​ខាងស្តាំ បណ្តាល​ឱ្យ​រង​របួស​យ៉ាងធ្ងន់ធ្ងរ ។ បន្ទាប់​មក​ជនសង្ស័យ​បាន​យក​ម៉ូតូ​របស់​ជន​រង​គ្រោះ​ជិះ​គេចខ្លួន​បាត់ ។

ក្រោយ​ពេល​កើតហេតុ ជន​រង​គ្រោះ​ត្រូវ​បាន​អ្នកស្រុក​ជួយ​ដឹក​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ក្រុង​ប៉ោយ​ប៉ែ​ត បន្ទាប់​មក​ក៏​ត្រូវ​ក្រុម​គ្រូពេទ្យ​នៅ​ទីនោះ​បញ្ជូន​បន្ត​ទៅ​មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា​-​ជប៉ុន​មង្គល​បូ​រី ដោយសារ​ជន​រង​គ្រោះ​រង​របួសធ្ងន់​ដាច់​ថ្លើម​មួយ​ចំណិត ។

ពាក់ព័ន្ធ​នឹង​ករណី​ខាងលើ​នេះ មេ​ប៉ុស្តិ៍​រដ្ឋបាល​នគរបាល​សង្កាត់​ផ្សារ​កណ្តាល​បាន​ប្រាប់​តាម​ទូរស័ព្ទ​ឱ្យ​ដឹង​ថា ករណី​ខាងលើ​នេះ​ពិតជា​កើត​មាន​មែន ហើយ​ពេល​នេះ​ខាង​លោក​កំពុង​ចុះ​ស្រាវជ្រាវ​តាម​ចាប់ខ្លួន​ជនសង្ស័យ​ផង​ដែរ ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ