ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សហគមន៍​ទេសចរណ៍​អន្លង​់ផ្សោត​ និង​​ទឹក​ជួរ​ទន្លេមេគង្គ​កាំ​ពី ​​សុំព​ន្លឿ​ន​ការ​ជួសជុល​ផ្លូវ​​

4 ឆ្នាំ មុន
  • ក្រចេះ

ខេត្តក្រចេះ ​៖ ប្រជា​សហគមន​៍ ក៏​ដូច​ជា​ពលរដ្ឋ​រស់នៅ​តាម​បណ្តោយ​ផ្លូវ​កៅស៊ូ​ពី​ទីរួមខេត្ត ឆ្ពោះទៅ​តំបន់​ទេ​សចរណ៍​អន្លង់​ផ្សោត និង​តំបន់​ទេសចរណ៍​ទឹក​ជួរ​ទ​ន្លេមេ​គង្គកាំ​ពី​អំពាវនាវ​ឲ្យ​អាជ្ញាធរ​ព​ន្លឿ​ន​ការ​ជួស​ជុល​និង​ស្ថាបនា​ផ្លូវ​ ដែល​បាន​ពង្រីក​ចាក់​ដី​ទុក​ចោល​អស់​ជា​ច្រើន​ឆ្នាំ ដើម្បី​សម្រួលការ​ធ្វើ​ដំណើរ​ទៅ​មក​របស់​អ្នក​ភូមិ និង​ភ្ញៀវ​ទេសចរសម្រាប់​ការ​មក​លេងកំសាន្ត​នៅ​តាម​តំបន់​រមណីយដ្ឋាន​ក្នុង​រដូវប្រាំង​ឆ្នាំ​នេះ​។ ប្រជា​សហគមន៍​ទេ​សចរណ៍​ធំ​ៗ​ដ៏​ល្បីឈ្មោះ​ទាំង​២​បាន​លើក​ឡើង​ថា…

ខេត្តក្រចេះ ​៖ ប្រជា​សហគមន​៍ ក៏​ដូច​ជា​ពលរដ្ឋ​រស់នៅ​តាម​បណ្តោយ​ផ្លូវ​កៅស៊ូ​ពី​ទីរួមខេត្ត ឆ្ពោះទៅ​តំបន់
​ទេ​សចរណ៍​អន្លង់​ផ្សោត និង​តំបន់​ទេសចរណ៍​ទឹក​ជួរ​ទ​ន្លេមេ​គង្គកាំ​ពី​អំពាវនាវ​ឲ្យ​អាជ្ញាធរ​ព​ន្លឿ​ន​ការ​ជួស​ជុល​និង​ស្ថាបនា​ផ្លូវ​ ដែល​បាន​ពង្រីក​ចាក់​ដី​ទុក​ចោល​អស់​ជា​ច្រើន​ឆ្នាំ ដើម្បី​សម្រួលការ​ធ្វើ​ដំណើរ​ទៅ​មក​របស់​អ្នក​ភូមិ និង​ភ្ញៀវ​ទេសចរសម្រាប់​ការ​មក​លេងកំសាន្ត​នៅ​តាម​តំបន់​រមណីយដ្ឋាន​ក្នុង​រដូវប្រាំង​ឆ្នាំ​
នេះ​។

ប្រជា​សហគមន៍​ទេ​សចរណ៍​ធំ​ៗ​ដ៏​ល្បីឈ្មោះ​ទាំង​២​បាន​លើក​ឡើង​ថា ផ្លូវ​ពិបាកធ្វើ​ដំណើរ​ធ្វើ​ឲ្យ​ប៉ះពាល់​ចំនួន​ភ្ញៀវ​ធ្លាក់​ចុះ និង​ក៏​អាច​ធ្វើ​ឲ្យ​បាត់​ចំណូល​ជីវភាព​ប្រចាំ​ថ្ងៃ​របស់​ពួក​គាត់ ដែល​មាន​របរ​លក់ដូរ​តាម​តំបន់​រម​ណី​យ​ដ្ឋា​ន​។ តំបន់​ទេ​ចរណ៍​ដ៏​ល្បីឈ្មោះ​ធំ​ៗ​ចំនួន​២​កន្លែង រួម​មាន​តំបន់​ទេសចរណ៍​អន្លង់​ផ្សោត​និង តំបន់​ទេសចរណ៍​ទឹក​ជួរ​ទន្លេមេគង្គ​កាំ​ពី មាន​ជាង​១០​គីឡូ​មែ​ត្រ​ពី​ទីរួមខេត្ត​ក្រចេះ​ ។

តំបន់​ទេសចរណ៍​ទាំង​២​កន្លែង ដែល​មា​នទី​តាំងនៅ​ជាប់​គ្នា​នេះ​ ស្ថិត​នៅ​តាម​បណ្តោយ​ដង​ទន្លេមេគង្គ​​ ដើម្បី​ទៅ​ដល់ទី​នោះ ​គឺ​ត្រូវធ្វើដំណើរ​តាម​ផ្លូវ​កៅស៊ូ​តូច​ចង្អៀត​ដែល​សល់​តាំងពី​សម័យ​សង្គម​រាស្ត្រ​និយម​។
ស្ថិត​​នៅ​លើ​ចម្ងាយ​ផ្លូវ​តែ​ជាង​១០​គីឡូ​មែ​ត្រ​ប៉ុណ្ណោះ តែ​ការ​ធ្វើ​ដំណើរ​លើ​គ្រប់​ម​ធ្យោបាយ ​គឺ​ត្រូវ​ចំណាយ​រយៈ​​ពេល​យូរ ដោយសារ​តែ​ស្ថានភាព​ផ្លូវ​កៅស៊ូ​ចាស់ សម្បូរ​ដោយ​ជ​ង្ហុ​គ តូច​-ធំ មាន​កន្លែង​ខ្លះ​បាក់​ស្រុត​ចិញ្ចើម​ផ្លូវ​ចូល​ក្នុង​ទន្លេ និង​កន្លែង​ខ្លះ ​ត្រូវ​បាន​អាជ្ញាធរ​ព​ង្រី​កផ្លូវ ចាក់​ដី​ទុក​ចោល​អស់​ជា​ច្រើន​ឆ្នាំ ធ្វើ​ឲ្យ​ពិបាក​ក្នុង​ការ​ធ្វើ​ដំណើរ​ទៅ​មក​។

ពលរដ្ឋ​រស់នៅ​ឃុំ​សំបុក​ស្រុក​ចិត្រ​បុរី ជាប់​និង​តំបន​ទេសចរណ៍​ធំ​ៗ​ទាំង​២​ខាងលើនិយាយ​ថា ក្រៅពី​មាន​
ជ​ង្ហុ​គ​តូច-​ធំ​រលាក់​ពិបាកធ្វើ​ដំណើរ ផ្លូវ​មួយ​ខ្សែរ​នេះ ក៏មាន​ស​ន្ធឹក​ហុយ​ខ្លាំង​ដោយសារ​អាជ្ញាធរ​ចាក់​ដី​ពង្រីក​ទុក​ចោល​មិន​ស្ថាបនា​បន្ត​អស់​ជា​ច្រើន​ឆ្នាំ​។ ពលរដ្ឋ​ទាំងនោះ​ លើក​ឡើង​ថា រាល់​ភ្ញៀវ​ទេសចរណ​ដែល​​បាន​មក​លេង​កំសាន្ត​នៅ​តំបន់ទេសចរណ៍ដ៏ល្បីឈ្មោះ​ទាំង​២​នេះ គឺ​តែងតែ​រអ៊ូរ​រទាំ​ជាមួយ​និង​ការ​ធ្វើ​ដំណើរ​ដោយ​ថា ផ្លូវ​ពិបាកធ្វើ​ដំណើរ​។

ពលរដ្ឋ​ និង​ប្រជា​សហគមន៍​បាន​លើក​ឡើង​ស្រ​ដៀង​គ្នា​ថា កន្លង​មក​ពួក​គាត់​តែងតែ​អំពាវនាវ​ទៅ​អាជ្ញាធរ​គ្រប់​ជាន់ថ្នាក់​តាម​រយៈការ​ធ្វើ​វេទិការ​សាធារណៈ ឲ្យ​អាជ្ញាធរ​ជួយ​ព​ន្លឿ​ន​ការ ជួសជុល​ផ្លូវ​ដែល​ទុក​ចោល​ពាក់កណ្តាល​ការ ដើម្បី​បង្ក​លក្ខ​ណះ​ងាយស្រួល​ដល់​ការ​ធ្វើ ដំណើ​របស់​ពួក​គាត់​ក៏​ដូច​ជា​ភ្ញៀវ​ទេសចរតែ​អាជ្ញាធរ​បាន​តែត្រឹម​ទទួលយក​សំណើ​មិនឃើញ​ចុះ​មក​អនុវត្ត​ជួល​ជុល​នោះ​ទេ​។

ជុំវិញ​ការ​លើក​ឡើង​របស់​ពលរដ្ឋ​និង​សហ​គម​ទេសចរណ៍​ខាងលើ​នេះ ​លោក សាំង ប៊ុ​នថេ​ន ប្រធាន​មន្ទីរ​សាធារណៈការ​ខេត្តក្រចេះ បាន​ប្រាប់​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​៣០ ​តុលា នេះ​ថា ក្រុមការងារ​របស់​ជំនាញ​សា​ធា​រណៈការ បាន​សហការ​ជាមួយ​និង​ម្ចាស់​ជំនួយ​ក្រៅប្រទេស បាន​ចុះ​ពិនិត្យ​សិក្សា​វាយតម្លៃ​ពី​ផល​ប៉ះពាល់​។ តែ​សម្រាប់​នីតិវិធី​ការ​ដេញថ្លៃ​ឲ្យ​ធ្វើ​ផ្លូវ​មិន​ទាន់ បាន​កំណត់​ការ​បរិច្ឆេទ​ឲ្យ​ច្បាស់លាស់​នៅឡើយ​ទេ​។
លោក​ប្រធាន​មន្ទីរ​អះអាង​ង​ប្រាប់​ថា កំណាត់​ផ្លូវ​កៅស៊ូ​ពី​ទីរួមខេត្ត​ទៅ​ស្រុក​សំបូរ​នេះ អាជ្ញាធរ​បាន​លើក​ផែនការ​លើ​គំរោង​ស្ថាបនា​ឲ្យ​បាន​រួចរាល់​នា​ពេល​ឆាប់​ៗ​ខាង​មុ​ខេះ ។

អត្ថបទសរសេរ ដោយ