ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Messi ថា​ក្នុង​ចំណោម​ខ្សែប្រយុទ្ធ​ទាំងអស់​មាន​តែ Ronaldo ​ដែល​អស្ចារ្យ​ជាងគេ

4 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Soccer Laduma បានឱ្យ​ដឹង​ថា កំពូល​តារា​ឆ្នើម​របស់​ក្រុម FC Barcelona កីឡាករ Lionel Messi…

តាម​ប្រភព​ព័ត៌មាន Soccer Laduma បានឱ្យ​ដឹង​ថា កំពូល​តារា​ឆ្នើម​របស់​ក្រុម FC Barcelona កីឡាករ Lionel Messi ដែល​ត្រូវ​បាន​គេ​ចាត់ទុកជា​កីឡាករ​ឆ្នើម​ម្នាក់​ក្នុង​ចំណោម​កីឡាករ​ឆ្នើម​ផ្សេង​ៗ​ទៀត បាន​បង្ហើប​ប្រាប់​ពី​ឈ្មោះ​ខ្សែប្រយុទ្ធ​ឆ្នើម​បំផុត​ដែល​គាត់​ធ្លាប់​បានឃើញ​។

ដោយ​មាន ៦៧៤​គ្រាប់​ជាប់​ជាមួយនឹង​ឈ្មោះ​របស់ Messi កីឡាករ​អា​ហ្ស​ង់​ទី​ន​វ័យ ៣២​ឆ្នាំ​រូប​នេះ ស្ថិត​ក្នុង​ចំណោម​កីឡាករ​បាល់ទាត់​ដែល​លេចធ្លោ​ជាងគេ​។ កីឡាករ​និង​គ្រូបង្វឹក​ជា​ច្រើន​នាក់​ពី​អតីតកាល​និង​បច្ចុប្បន្ន បាន​ឈាន​ដល់​ការ​ដាក់​ឈ្មោះ Messi ថា​ជា«មនុស្ស​ក្រៅ​ភព​»​ដោយ​បញ្ជាក់​ថា អ្វី​ដែល​គាត់​ធ្វើ​ជាមួយ​បាល់​នៅ​នឹង​ជើង​របស់​គាត់ គឺជា​អ្វី​ដែល​មាន​តែ​មនុស្ស​ក្រៅ​ភព​ទេ​អាច​ធ្វើ​បាន​។

តែ​សម្រាប់ Messi ផ្ទាល់គេ​គិត​ថា អតីត​ជើង​ខ្លាំង​របស់​ប្រេ​ស៊ី​ល Ronaldo Nazario គឺជា​កីឡាករ​ឆ្នើម​ជាងគេ​បំផុត​ក្នុង​ចំណោម​ខ្សែប្រយុទ្ធ​ទាំងឡាយ​។ Messi បាន​ប្រាប់​សារព័ត៌មាន TyC Sports ថា​៖«Ronaldo (Nazario) គឺជា​កីឡាករ​ដ៏​អស្ចារ្យ​មួយ ក្នុង​ចំណោម​ខ្សែប្រយុទ្ធ​ទាំងអស់ ដែល​ខ្ញុំ​ធ្លាប់​បានឃើញ​។ គាត់​គឺ​ពិតជា​ពូកែ​បំផុត​។ គាត់​ធ្វើ​រឿង​មិន​គួរ​ឱ្យ​ជឿ​»​។

គួរ​បញ្ជាក់​ផង​ដែរ​ថា Ronaldo បាន​ក្លាយជា​កីឡាករ​ក្មេង​ជាងគេ​ដែល​ឈ្នះ​ពានរង្វាន់ Ballon d’Or ក្នុង​ឆ្នាំ ១៩៩៦ ដែល​កាលនោះ​មាន​អាយុ ២០​ឆ្នាំ ហើយ​នៅ​តែ​ត្រូវ​បាន​គេ​គិត​ថា​ជា​កីឡាករ​ល្អ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​កីឡាបាល់ទាត់ ៕

ប្រភព ៖ soccerladuma , កែសម្រួល​ដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ