ដុត​បំភ្លឺ​ប្រទីប​បណ្តែត​នៅ​ដងស្ទឹង​ព្រះ​ពន្លា​អបអរសាទរ​ក្នុង​ព្រះរាជ​ពិធីបុណ្យ​អុំទូក


បន្ទាយ​មាន​ជ័យ ៖ អភិបាលខេត្ត​បាន​ដុត​បំភ្លឺ​ប្រទីប​ដែល​បណ្តែត​អបអរសាទរ​ក្នុង​ក្នុង​ព្រះរាជ​ពិធីបុណ្យ​អុំទូក ឆ្នាំ​២០១៩ ដែល​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​វេលា​ម៉ោង​៧​យប់ ថ្ងៃ​ទី​២៩ ខែតុលា​នេះ នៅ​ដងស្ទឹង​ព្រះ​ពន្លា​ក្រុង​សិរី​សោភ័ណ ។

លោក អ៊ុ រាត្រី អភិបាល​ខេត្តបន្ទាយមានជ័យ​មាន​ប្រសាសន៍​ថា អបអរសាទរ​ព្រះ​រាជពិធី​បុណ្យអុំទូក​បណ្តែតប្រទីប និង​សំពះ​ព្រះ​ខែ​អកអំបុក ឆ្នាំ​២០១៩​នេះ រដ្ឋបាល​សាលា​ខេត្តបន្ទាយមានជ័យ​បាន​រៀប​ចំការ​បណ្តែតប្រទីប​នៅ​ដងស្ទឹង ព្រះ​ពន្លា​ក្រុង​សិរី​សោភ័ណ ដែល​មាន​ប្រទីប​របស់​រដ្ឋបាល​សាលា​ខេត្តបន្ទាយមានជ័យ និង​អង្គភាព​ស្ថាប័ន និង​ស្រុក​-​ក្រុងមាន​ចំនួន​៣៩​ប្រទីប ។

លោក​បាន​បញ្ជាក់​ថា ប្រទីប​ចំនួន​៣៩​ប្រទីប គឺ​មាន​៣០​ប្រទីប​ជា​របស់​មន្ទីរ​អង្គភាព​ពាក់ព័ន្ធ និង​៩​ប្រទីប​ជា​របស់​ស្រុក​-​ក្រុង គឺ​មានការ​កើនឡើង​ចំនួន​១០​ប្រទីប ហើយ​បើ​ប្រៀបធៀប​ប្រទីប​ឆ្នាំ​២០១៨ ហើយ​ប្រទីប​នីមួយ​ៗ គឺ​តុបតែង​រេច​នា​ភ្លើងពណ៌​តាម​ឡូកូ​របស់​អង្គរ​ភាព​របស់​ខ្លួន និង​សកម្មភាព​ការងារ​ក្នុង​អង្គភាព ។

លោក អ៊ុ រាត្រី បាន​បញ្ជាក់​ថា ការ​បណ្តែតប្រទីប​នេះ​ត្រូវ​បាន​រៀបចំ​ចាប់ពី​ថ្ងៃ​ទី​២៧ ខែតុលា​នេះ រហូត​ដល់​ថ្ងៃ​ទី​១៣ ខែវិច្ឆិកា ឆ្នាំ​២០១៩ ហើយ​ត្រូវ​បាន​ដុត​បំភ្លឺ​ប្រទីប​នៅ​យប់​ថ្ងៃ​ទី​២៩ ខែតុលា ក្រោយ​ពេល​ដែល​ដុត​បំភ្លឺ​ប្រទីប ហើយ​គណៈកម្មការ​ចុះ​ពិនិត្យ​វាយតម្លៃ​នៅ​ការ​តុបតែង​ប្រទីប ហើយ​ប្រកាស​លទ្ធផល​ប្រទីប​ដែល​តុបតែង និង​រេច​នា​ភ្លឺ​ពណ៌​បាន​ស្អាត និង​មាន​ន័យ​ទៅ​ការងារ និង​ជូន​ជា​រង្វាន់ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

Facebook Google Twitter Email

វប្ប​​​ធម៌

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ