ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចិញ្ចៀន​ទាំង​១០​ថ្លៃ​ជាងគេ​បំផុត​លើ​ពិភព​លោក

4 ឆ្នាំ មុន

​ជា​ការ​ពិត​ណាស់​ថា ​នៅ​លើ​លោក​នេះ​ មាន​ចិញ្ចៀនពេជ្រ​ច្រើន​ម៉ូត ​ដែល​មាន​តម្លៃ​ថ្លៃ​ៗ​លើស​ពី​១​លាន​ដុល្លារ​ ។ ប៉ុន្តែ​អ្វី​ដែល​អ្នក​ពិបាក​នឹង​ជឿ​នៅ​ពេល​ដែល​អ្នកដឹង​ថា ​មាន​ចិញ្ចៀនពេជ្រ​ដែល​មាន​តម្លៃលើស​ពី​៦០​លាន​ដុល្លារ​។ ខាងក្រោម​នេះ​ គឺជា​ចិញ្ចៀន​ទាំង​១០​ម៉ូត​មាន​តម្លៃ​ថ្លៃ​ជាងគេ​បំផុត​ ដែល​ត្រូវ​បាន​គេ​បង្កើត​ឡើង​ដូច​ជា​៖…

​ជា​ការ​ពិត​ណាស់​ថា ​នៅ​លើ​លោក​នេះ​ មាន​ចិញ្ចៀនពេជ្រ​ច្រើន​ម៉ូត ​ដែល​មាន​តម្លៃ​ថ្លៃ​ៗ​លើស​ពី​១​លាន​ដុល្លារ​ ។ ប៉ុន្តែ​អ្វី​ដែល​អ្នក​ពិបាក​នឹង​ជឿ​នៅ​ពេល​ដែល​អ្នកដឹង​ថា ​មាន​ចិញ្ចៀនពេជ្រ​ដែល​មាន​តម្លៃលើស​ពី​៦០​លាន​ដុល្លារ​។ ខាងក្រោម​នេះ​ គឺជា​ចិញ្ចៀន​ទាំង​១០​ម៉ូត​មាន​តម្លៃ​ថ្លៃ​ជាងគេ​បំផុត​ ដែល​ត្រូវ​បាន​គេ​បង្កើត​ឡើង​ដូច​ជា​៖

១០-ចិញ្ចៀនពេជ្រ​ពណ៌​ខៀវ (១០​លាន​ដុល្លារ​)
ចិញ្ចៀន​មួយ​វង់​នេះ​មាន​ពេជ្រ​៦.០១​កា​រ៉ាត់​ជា​ពេជ្រ​ពណ៌​ខៀវ​មាន​រាង​៤​ជ្រុង​ព័ទ្ធ​ជុំវិញ​ដោយ​ពេជ្រ​តូច​ៗ​ពណ៌​ផ្កាឈូក ហើយ​វា​មាន​តម្លៃ ១០​លាន​ដុល្លារ​។ ពន្លឺ​ពេជ្រ​ពណ៌​ខៀវ​អម​សងខាង​ដោយ​ពន្លឺ​ពណ៌​ផ្កាឈូក​ប្រកបដោយ ភាព​ស្រស់​ស្អាត​សាក​សម​សម្រាប់​ចិញ្ចៀន​ភ្ជាប់ពាក្យ​។

៩-ចិញ្ចៀនពេជ្រ​ពណ៌​ផ្កាឈូក (១១.8​លាន​ដុល្លារ​)
ចិញ្ចៀន​ដែល​មាន​ពេជ្រ​ពណ៌​ផ្កាឈូក​៥​កា​រ៉ាត់​គឺ​មាន​ភាព​ស្រស់​ស្អាត​និង​ទាក់ទាញ​ខ្លាំង​ចំពោះ​នារី​ទាន់​សម័យ ពេជ្រ​ប្រភេទ​នេះ​ជា​ពេជ្រ​កម្រ​មួយ​ប្រភេទ​ក្នុង​ចំណោម​ពេជ្រ​កម្រ​ដទៃ​ទៀត វា​ត្រូវ​បាន​គេ​ជីក​រក​ឃើញ នៅ អា​ហ្វ្រិ​ច​ខាងត្បូង មូលហេតុ​ទាំងនេះ​ហើយ​បានជា​វា​មាន​តម្លៃ​រហូត​ដល់ ១១.៨​លាន​ដុល្លារ​។

៨-ចិញ្ចៀនពេជ្រ​ពណ៌​ខៀវ​តម្លៃ ជាង ១៥.៧​លាន​ដុល្លារ​)
វា​គឺជា​ចិញ្ចៀន​ដែល​ថ្លៃ​ជាងគេ​បំផុត​លំដាប់​លេខ​៨​។ ចិញ្ចៀន BULGARI នេះ​មាន​ពេជ្រ​ពណ៌ ស​ធំ​បំផុត រាង​ត្រីកោណ​ចំនួន ៩.៨៧​កា​រ៉ាត់ រួម​បញ្ចូល​នឹង​ពេជ្រ​ពណ៌​ខៀវ​ទំហំ ១០.៩៥​កា​រ៉ាត់ ឯ​តម្លៃ​វិញ​រហូត ដល់​ទៅ​១៥.៧​លាន​ដុល្លារ​។

៧-ចិញ្ចៀនពេជ្រ​ពណ៌​ខៀវ Chopard (១៦.២៦​លាន​ដុល្លារ​)
ពេជ្រ​ខៀវ​ត្រូវ​បាន​គេ​ច្នៃ​ជា​រាង​ពងក្រពើ​ចំនួន​១៨​កា​រ៉ាត់​អម​សងខាង​ដោយ​ពេជ្រ​ស វា​មាន​តម្លៃ​១៥.៧​លាន ដុល្លារ​ជា​ប្រភេទ​ចិញ្ចៀន​ប្រណិត​ត្រូវ​បាន​ច្នៃ​ដោយ​អ្នក​ច្នៃ​ម៉ូត​ល្បី​របស់​ក្រុមហ៊ុន Chopard ប្រទេស​ស្វី​ស​។

៦-ចិញ្ចៀនពេជ្រ​ពណ៌​លឿង (១៦.៣​លាន​ដុល្លារ​)
ចំពោះ​នារី​ដែល​ស្រលាញ់​ពណ៌​លឿង ចិ​ញ្ចៀ​ង​មួយ​វង់​នេះ​គឺជា​ក្តី​ស្រ​ម៉ៃ​សម្រាប់​នារី​គ្រប់​រូប​ដោយសារ​តែ ពន្លឺ​និង ភាព​ស្រស់​ស្អាត​របស់​ពេជ្រ​នេះ វា​មាន​ទំហំ​រហូត​ដល់​ជាង​១០០​កា​រ៉ាត់ រួម​នឹង​តម្លៃ​១៦.៣​លាន​ដុល្លារ​។ វា​ត្រូវ បាន​គេ​អោយឈ្មោះ​ថា​ជា​ចិញ្ចៀនពេជ្រ​ក្នុង​ក្តី​សុ​បិ​ន្ត​។

៥-ចិញ្ចៀនពេជ្រ​ពណ៌​ផ្កាឈូក​តម្លៃ ២៣.២​លាន​ដុល្លារ
ចិញ្ចៀន​មួយ​វង់​នេះ​ត្រូវ​បាន​គេ​អោយឈ្មោះ​ថា The Perfect Pink Diamond ធ្លាប់​បាន​បំបែក កំណត់​ត្រា​ក្នុង ការ​លក់​ដេញថ្លៃ​ក្នុង​ទីក្រុង​ហុងកុង​។ ពេជ្រ​ផ្កាឈូក​ដ៍​គួរ​អោយ​ទាក់ទាញ​នេះ​មាន​រាង ចតុកោណកែង​និង ជា​ប្រភេទ​ពេជ្រ​កម្រ​ត្រូវ​បាន​ដាក់​លក់​ក្នុង​តម្លៃ ២៣.២​លាន​ដុល្លារ​។

៤-ចិញ្ចៀនពេជ្រ​ពណ៌​ខៀវ The Winston (២៣.៨​លាន​ដុល្លារ​)
វា​ជា​ប្រភេទ​ពេជ្រ​ពណ៌​ខៀវ​ដ៍​កម្រ ស្រស់​ស្អាត​បំផុត និង​ជា​ប្រភេទ​ពេជ្រ​ដែល​ធំ​ជាងគេ​បំផុត​មួយ​នៅ​ក្នុង​ពិភព លោក​ដែល​មាន​តម្លៃ​រហូត​ដល់ ២៣.៨​លាន​ដុល្លារ​។

៣-ចិញ្ចៀនពេជ្រ​ពណ៌​ផ្កាឈូក Graff (៤៦.២​លាន​ដុល្លារ​)
ពេជ្រ​ដែល​មាន​ពណ៌​ផ្កាឈូក​នេះ​មាន​ទំហំ​២៤.៧៨​កា​រ៉ាត់ ជា​ប្រភេទ​ពេជ្រ​ប្រណីត​និង​ស្រស់​ស្អាត​បំផុត​។ ៦៣​ឆ្នាំ​មុន​ចិញ្ចៀន​នេះ​ត្រូវ​បាន​លក់​ក្នុង​តម្លៃ ៤៦.២​លាន​ដុល្លារ​ដោយ​អ្នក​ច្នៃ​ម៉ូត​ល្បីឈ្មោះ​គឺ​លោក
Harry Winston ។

២-ចិញ្ចៀនពេជ្រ Pink Star (៧២​លាន​ដុល្លារ​)
ចិញ្ចៀន​នេះ​មាន​តម្លៃ​រហូត​ដល់​ទៅ​៧២​លាន​ដុល្លារ វា​ជា​ក្តី​ស្រមៃ​និង​ចង់បាន​របស់​មហាសេដ្ឋី​ជា​ច្រើន​ក្នុង​លោក ប៉ុន្តែ​សព្វថ្ងៃ​ចិញ្ចៀន​នេះ​គឺ​ត្រូវ​បាន​បញ្ចូល​ជា​កម្ម​សិទ្ធ ទ្រព្យសម្បត្តិ​របស់​ជាតិ​។ វា​មាន​រាង​ពងក្រពើ​និង​ត្រូវ​បាន គេ​ច្នៃ​ចេញពី​ពេជ្រ​១៣២.៦​កា​រ៉ាត់ ទៅ​ជា​ពេជ្រ​ត្រឹមតែ ៥៩.៦​កា​រ៉ាត់​។

១-ចិញ្ចៀនពេជ្រ Wittelsbach Graff (៨០​លាន​ដុល្លារ​)
វា​គឺជា​ចិញ្ចៀន​ដែល​ថ្លៃ​ជាងគេ​បំផុត​នៅ​លើ​ពិភពលោក ដែល​មាន​តម្លៃ​រហូត​ដល់ ៨០​លាន​ដុល្លារ​។ ពេជ្រ​នេះ ត្រូវ​បាន​គេ​រក​ឃើញ​នៅ​ចុង​សតវត្ស​ទី​១៧​ក្នុង​ប្រទេស​ឥណ្ឌា​។ វា​មាន​ទំហំ​៣១.០៦​កា​រ៉ាត់​ជាមួយនឹង​ពណ៌​ខៀវ ចាស់​។ ពេជ្រ​នេះ​មាន​រាង​ពងក្រពើ​និង​ដំបូង​ជា​កម្ម​សិទ្ធ​របស់​ស្តេច Philip​ទី​៤​ប្រទេស​អេ​ស្ប៉ា​ញ។ (ដោយ៖ លី សេង)

អត្ថបទសរសេរ ដោយ