ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មួយប៉ប្រិចភ្នែក! ឆក់យកជីវិត​វិស្វករម្នាក់​យ៉ាង​រន្ធត់​

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ជា​វិស្វករ​ម្នាក់ ខណៈ​បើកបរ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​PCX​ក្នុង​ល្បឿន​យ៉ាង​លឿន​សង្ស័យ​រេ​ចង្កូត​ជ្រុល​ទៅ​បុក​ដើម​លឿង​រាជ​មួយ​ដើម​ដែល​គេ​ដាំ​នៅ​ក្នុង​បុរី បណ្តាល​អោយ​បោក​ក្បាល​ស្លាប់ ភ្លាម​ៗ​នៅ​កន្លែង​កើតហេតុ ។ ហេតុការណ៍​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១១​និង​៣០​នាទី​យប់​ថ្ងៃ​ទី​២៩ ខែតុលា ឆ្នាំ​២០១៩…

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ជា​វិស្វករ​ម្នាក់ ខណៈ​បើកបរ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​PCX​ក្នុង​ល្បឿន​យ៉ាង​លឿន​សង្ស័យ​រេ​ចង្កូត​ជ្រុល​ទៅ​បុក​ដើម​លឿង​រាជ​មួយ​ដើម​ដែល​គេ​ដាំ​នៅ​ក្នុង​បុរី បណ្តាល​អោយ​បោក​ក្បាល​ស្លាប់ ភ្លាម​ៗ​នៅ​កន្លែង​កើតហេតុ ។

ហេតុការណ៍​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១១​និង​៣០​នាទី​យប់​ថ្ងៃ​ទី​២៩ ខែតុលា ឆ្នាំ​២០១៩ តាម​បណ្តោយ​ផ្លូវ​បេតុង​នៅ​ចំណុច​បុរី​ហេង​ហៀ​ង ស្ថិត​នៅ​ក្នុង​សង្កាត់​ព្រែក​លៀប ខណ្ឌ​ជ្រោយចង្វារ ។

ជន​រង​គ្រោះ​ដែល​ស្លាប់​ឈ្មោះ រ​ត្ន័​ថា ភេទ​ប្រុស អាយុ​ប្រហែល​២៤​ទៅ​២៥​ឆ្នាំ ជា​វិស្វករ មានស្រុក​កំណើត​នៅ​ខេត្តក្រចេះ ជា​អ្នកបើកបរ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ភី​ស៊ី​អិ​ច (PCX) ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ​១FF-៨៨៥៨​។

តាម​ប្រភព​ពី​សាក្សី​ដែល​ឃើញ​ហេតុការណ៍​បានអោយ​ដឹង​ថា មុន​ពេល​កើតហេតុ គេឃើញ​បុរស​ម្នាក់​បើកបរ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ភី​ស៊ី​អិ​ច ដោយ​មិន​មាន​ពាក់​មួក​សុវត្ថិភាព​នោះ​ទេ ហើយ​ធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវ​បេតុង​ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច​ក្នុង​ល្បឿន​យ៉ាង​លឿន​ដូច​ហោះ លុះ​មក​ដល់​កន្លែង​កើតហេតុ សង្ស័យ​អ្នកបើកបរ​ម៉ូតូ​ងោក​មួយភាំង​បានជា​រេ​ចង្កូត​ទៅ​ស្តាំ​ដៃ​បុក​នឹង​ដើម​លឿង​រាជ​យ៉ាង​ពេញទំហឹង បណ្តាល​អោយ​អ្នកបើកបរ​ម៉ូតូ​​បោក​ក្បាល​ស្លាប់​ភា្ល​ម​ៗ​នៅ​នឹង​កន្លែង​កើតហេតុ រីឯ​ម៉ូតូ​​រង​ការ​ខូចខាត​ខ្ទេច​អស់​មួយ​កំណាត់​មុខ​ទាំងស្រុង ។

ក្រោយ​ពេល​កើតហេតុ សព​ជន​រង​គ្រោះ​ត្រូវ​បាន​សមត្ថកិច្ច​ធ្វើការ​ប្រគល់​ទៅ​អោយ​ក្រុម​គ្រួសារ​សព​យក​ទៅ​ធ្វើបុណ្យ​នៅ​កំណើត​ខេត្តក្រចេះ​ទៅ​តាម​ប្រពៃណី​រីឯ​ម៉ូតូ​វិញ​ត្រូវ​បាន​សមត្ថកិច្ច​ធ្វើការ​វាស់វែង​យក​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ជ្រោយចង្វារ ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ