ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពុទ្ធោ…កំពុងប្រារព្ធពិធីភ្ជាប់ពាក្យ រន្ទះ​បា.ញ់​មនុស្ស​ប្រាវ

4 ឆ្នាំ មុន
  • ឧត្តរមានជ័យ

ខេត្តឧត្តរមានជ័យ ៖ បាតុភូត​ធម្មជាតិ​ដ៏​ចង្រៃ​មួយ​បាន​រំខាន​ដល់​ពិធី​ភ្ជាប់ពាក្យ​កូនកំលោះ​កូនក្រមុំ ខណៈ​មេឃ​កំពុង​ធ្លាក់​ភ្លៀង ។ រន្ទះ​បានបាញ់​ឪពុក​និង​កូនប្រុស​ជា​ប្អូនបង្កើត​របស់​កូនកំលោះ បណ្តាល​ឱ្យ​សន្លប់​ទាំង​២​នាក់ កាលពី​វេលា​ម៉ោង​៥​ល្ងាច​ថ្ងៃ​ទី​២៨ តុលា ខណៈ​កំពុង​តែ​ធ្វើ​ពី​ធី​ភ្ជាប់ពាក្យ​កូន​នៅ​ក្នុង​លំនៅ​ឋាន​ខាង​ស្រី…

ខេត្តឧត្តរមានជ័យ ៖ បាតុភូត​ធម្មជាតិ​ដ៏​ចង្រៃ​មួយ​បាន​រំខាន​ដល់​ពិធី​ភ្ជាប់ពាក្យ​កូនកំលោះ​កូនក្រមុំ ខណៈ​មេឃ​កំពុង​ធ្លាក់​ភ្លៀង ។ រន្ទះ​បានបាញ់​ឪពុក​និង​កូនប្រុស​ជា​ប្អូនបង្កើត​របស់​កូនកំលោះ បណ្តាល​ឱ្យ​សន្លប់​ទាំង​២​នាក់ កាលពី​វេលា​ម៉ោង​៥​ល្ងាច​ថ្ងៃ​ទី​២៨ តុលា ខណៈ​កំពុង​តែ​ធ្វើ​ពី​ធី​ភ្ជាប់ពាក្យ​កូន​នៅ​ក្នុង​លំនៅ​ឋាន​ខាង​ស្រី ។

ហេតុការណ៍​នេះ ​កើតឡើង​នៅ​ក្នុងភូមិ​ព្រះ​ប្រឡាយ ឃុំ​ព្រះ​ប្រឡាយ ស្រុក​ត្រពាំង​ប្រាសាទ ។ ជន​រង​គ្រោះ​ឪពុក​ឈ្មោះ អិ​ុ​ន អឿ​ន ភេទ​ប្រុស អាយុ​៤៣​ឆ្នាំ រង​របួសស្រាល​និង​កូនប្រុស​ឈ្មោះ អេ​ន មេ​សា អាយុ​១០​ឆ្នាំ រង​របួសធ្ងន់​ត្រូវ​បាន​ក្រុម​គ្រួសារ​នាំ​យក​មក​ធ្វើការ​សង្គ្រោះ​នៅ​ក្នុង​មន្ទីរពេទ្យ​បង្អែក ស្រុក​អន្លង់​វែង ។

ទាក់ទិន​នឹង​គ្រោះ​ធម្មជាតិ​ដោយ​រន្ទះបាញ់​នេះ​ក្រុម​គ្រួសារ​នឹង​សាច់ញាតិ​ជន​រង​គ្រោះ​បានឱ្យ​ដឹង​ថា ក្រុម​គ្រួសារ​កំពុង​រៀបចំ​ពិធី​ភ្ជាប់ពាក្យ​កូនប្រុស​ស្រី ក្នុង​ខណៈនោះ​ផ្ទៃមេឃ​មាន​ពពក​ពណ៌​ខ្មៅ​ដេរដាស ។ ក្រោយមក​ក៏​មាន​ធ្លាក់​ទឹកភ្លៀង​លាយឡំ​ទៅ​ដោយ​រន្ទះបាញ់ ត្រូវ​ជន​រង​គ្រោះ​ទាំង​ពីរ​នាក់​ឪពុក​នឹង​កូន បណ្តាល​ឱ្យ​សន្លប់​ទាំង​២​ក៏​មានការ​ឆោឡោ​ឡើង​និង​ទូរស័ព្ទ​ហៅ​រថយន្ត​ពេទ្យ​មក​ដឹក​យក​ទៅ​សង្គ្រោះ ។

គ្រូពេទ្យ​បង្អែក​ស្រុក​អន្លង់​វែង​បានឱ្យ​ដឹង​ថា ជន​រង​គ្រោះ​ដោយ​គ្រោះ​ធម្មជាតិ​រន្ទះបាញ់​ទាំង​ពីរ​នាក់​ឪពុក​និង​កូន​នោះ បន្ទាប់​ពី​បាន​ដឹក​យក​មក​ធ្វើការ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ស្រុក​អន្លង់​វែង​ត្រូវ​បាន​គ្រូពេទ្យ​ធ្វើការ​សង្គ្រោះ​បាន​រួច​ផុត​ពី​សេចក្តីស្លាប់​ហើយ ៕​

អត្ថបទសរសេរ ដោយ