Conor McGregor ប្រកាសចង់ប្រកួតជាមួយតារារ៉េប 50 Cent
តាមប្រភពព័ត៌មាន Business Insider បានឱ្យដឹងថា កីឡាករប្រដាល់ក្នុងទ្រុង UFC លំដាប់ពិភពលោក Conor McGregor ចង់ឡើងប្រកួតជាមួយនឹងតារារ៉េប…
តាមប្រភពព័ត៌មាន Business Insider បានឱ្យដឹងថា កីឡាករប្រដាល់ក្នុងទ្រុង UFC លំដាប់ពិភពលោក Conor McGregor ចង់ឡើងប្រកួតជាមួយនឹងតារារ៉េប…
តាមប្រភពព័ត៌មាន Business Insider បានឱ្យដឹងថា កីឡាករប្រដាល់ក្នុងទ្រុង UFC លំដាប់ពិភពលោក Conor McGregor ចង់ឡើងប្រកួតជាមួយនឹងតារារ៉េប 50 Cent ព្រោះតែតារាម្នាក់នេះចេះតែយករូបរបស់ Conor ទៅធ្វើជារូបកំប្លែង (Meme)។
រូបថតមួយដែល 50 Cent បង្ហោះនៅលើបណ្តាញសង្គម Instagram កាលពីឆ្នាំមុន បានបង្ហាញរូប McGregor តែងខ្លួនធ្វើជា Britney Spears កាន់ឆត្រនៅជិតឡានរបស់គេ ។ រូបនេះត្រូវបានបង្ហោះភ្លាមៗ បន្ទាប់ពី McGregor វាយប្រហារលើឡានក្រុងមួយដែលដឹកអត្តពលិក UFC ហើយបង្ករបួសស្នាមដល់មនុស្សនៅក្នុងនោះ ។
នៅពេលដែល McGregor ត្រូវបានដៃគូប្រកួតវាយសុះសាច់កាលពីខែតុលាឆ្នាំមុន នៅ UFC 229 តារាចម្រៀងរ៉េប 50 Cent បានបង្ហោះរូបជាមួយនឹងសារសើចឌឺដងមួយនៅលើ Twitter ។ McGregor ដឹងច្បាស់អំពី Meme ទាំងនេះ ហើយបាននិយាយនៅក្នុងសន្និសីទសារព័ត៌មាននាពេលថ្មីៗនេះនៅទីក្រុងមូស្គូថា៖ «ខ្ញុំចង់ឡើងប្រកួតជាមួយនឹងគាត់»។
McGregor បានបន្តថា៖ «គាត់បានចាប់ផ្តើមឌឺដងប្រឆាំងនឹងខ្ញុំនៅលើបណ្តាញសង្គម ជាពិសេសលើ Instagram ដែលតែងតែបង្ហោះរូបឌឺរហូត។ រាល់ពេលខ្ញុំប្រើអ៊ីនធើណេត ខ្ញុំតែងឃើញ 50 Cent បង្ហោះរូប Meme ឆ្កួតៗ។ ខ្ញុំបានចូល Comment ថា ៖ ប្រុសចាស់លើអ៊ីនធើណេត ដែលតែងបង្ហោះរូប Meme ឆ្កួតៗ។ ភ្លាមនោះ គាត់ក៏ប្លុកខ្ញុំ»។
គួរបញ្ជាក់ផងដែរថា កាលពីសប្តាហ៍មុន McGregor បាននិយាយថា គាត់គ្រោងនឹងវិលត្រឡប់មកប្រកួតនៅ UFC វិញនៅខែមករា នៅឡាសវេហ្គាស ដោយបន្ថែមថាគាត់ចង់ប្រយុទ្ធបីដងនៅឆ្នាំ ២០២០ ៕
ប្រភព ៖ businessinsider , កែសម្រួលដោយ ៖ សំណាង
ចែករំលែកព័តមាននេះ