ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិតមែន! ​ស្ងាប​សោះ​មានអត្ថ​​ប្រយោជន៍​​អស្ចារ្យ​យ៉ាង​នេះ​​ផង​!!!

4 ឆ្នាំ មុន

ការ​ស្ងាប ច្រើន​តែ​ជា​សញ្ញា​ភាព​ល្ហិតល្ហៃ អស់កម្លាំង និង​ធុញទ្រាន់ ហើយ​វា​ក៏​ត្រូវ​បាន​សង្គម​ចាត់​ទុក​ថា​ជា​ជំងឺឆ្លង​មួយ​ផង​ដែរ​។ យ៉ាងណាមិញ តើ​គ្រាន់តែ​ស្ងាបសោះ​មាន​ប្រយោជន៍​អ្វី​ខ្លះទៅ​ដល់​សុខភាព​មនុស្ស​យើង? ១-អាច​ជា​សញ្ញា​នៃ​ក្តី​ស្រឡាញ់ ៖ ការ​សិក្សា​បាន​រក​ឃើញ​ថា…

ការ​ស្ងាប ច្រើន​តែ​ជា​សញ្ញា​ភាព​ល្ហិតល្ហៃ អស់កម្លាំង និង​ធុញទ្រាន់ ហើយ​វា​ក៏​ត្រូវ​បាន​សង្គម​ចាត់​ទុក​ថា​ជា​ជំងឺឆ្លង​មួយ​ផង​ដែរ​។ យ៉ាងណាមិញ តើ​គ្រាន់តែ​ស្ងាបសោះ​មាន​ប្រយោជន៍​អ្វី​ខ្លះទៅ​ដល់​សុខភាព​មនុស្ស​យើង?

១-អាច​ជា​សញ្ញា​នៃ​ក្តី​ស្រឡាញ់ ៖ ការ​សិក្សា​បាន​រក​ឃើញ​ថា សត្វ​ស្វា​ដែល​ស្ងាបច្រើន​ក្នុង​ពេល​មើល​ទូរទស្សន៍ ទំនងជា​ពួក​គេ​មាន​លក្ខណៈ​ស្រ​ដៀង​គ្នា​នឹង​ការ​ស្ងាប​របស់​ស្វា​ផ្សេង​ៗ​ទៀត​ដែរ​។ ដូច្នេះ​វា​អាច​ជា​អំណះអំណាង​បញ្ជាក់​ថា ការ​ស្ងាប​ឆ្លង​គ្នា​បែប​នេះ​ត្រូវ​បាន​គេ​យល់​ថា​ជា​អារម្មណ៍​យល់ចិត្ត​គ្នា​។

២-បង្កើន​លំហូរ​ឈាម​និង​បន្ថយ​ភាព​តានតឹង​ក្នុង​ខួរក្បាល ៖ អ្នក​ស្រាវជ្រាវ​រក​ឃើញ​ថា ការ​ស្ងាប​នឹង​ទៅ​បន្ថយ​ភាព​តានតឹង​ដល់​ខួរក្បាល​តាម​រយៈ​ការ​ពង្រឹង​ភាព​ស្រាកស្រាន្ត​ខាង​ផ្លូវ​អារម្មណ៍​បាន​គ្រប់គ្រាន់​។ ការ​ស្ងាប់​ក៏​ដើរតួ​នាទី​ជា​ការ​រំញោច​មួយ​របស់​ប្រព័ន្ធ​សរសៃប្រសាទ​ដែរ គឺ​មាន​លក្ខណៈ​ដូច​គ្នា​នឹង​ជាតិ​កាហ្វេ​អ៊ី​ន​ដែល​មាន​សមត្ថភាព​បង្កើន​លំហូរ​ឈាម​ទៅ​ខួរក្បាល​។

៣-បំបាត់​ការ​ឈឺ​ត្រចៀក ៖ ការ​ឈឺចាប់​ក្នុង​ត្រចៀក មិន​ស្រួល​ក្នុង​ត្រចៀក និង​បញ្ហា​នៃ​ការ​ស្តាប់​សម្លេង​ដែល​បណ្តាល​មក​ពី​ការ​ប្រែប្រួល​កម្ពស់​ក្នុង​យន្តហោះ និង​ជណ្តើរយន្ត ក៏​អាច​ស្រួលបួល​មក​វិញ​តាម​រយៈ​ការ​ស្ងាប​ដែរ​។ តាម​ពិត អ្នក​ស្រាវជ្រាវ​និយាយ​ថា ការ​ស្ងាប​គឺជា​ចំណាំងផ្លាត​ការពារ​មួយ​ប្រភេទ​របស់​ត្រចៀក​ក្នុង​ពេល​ផ្លាស់​ប្តូរ​កម្ពស់​លឿន ឬ​បញ្ហា​ផ្សេង​ៗ​ទៀត​។ ការ​ស្ងាប​មាន​ប្រយោជន៍​ក្នុង​ការ​សម្រួល​សម្ពាធ​ក្នុង​ត្រចៀក​ឲ្យ​នៅ​ធម្មតា​វិញ​។

៤-បង្កើន​លំហូរ​អុក​ស៊ី​សែន​ទៅ​ខួរក្បាល ៖ ការ​ស្ងាប់​នឹង​ទទួល​បាន​អុក​ស៊ី​សែន​កាន់តែ​ច្រើន​ទៅ​ក្នុង​ខួរក្បាល​។ គ្រប់ពេល​ដែល​អ្នក​ស្ងាប វា​នឹង​ផ្តល់​អុក​ស៊ី​សែន​កាន់តែ​ច្រើន​ទៅ​សួត និង​ជួយ​បំបាត់​​ការ​កើនឡើង​ឧស្ម័ន​កាបូនឌីអុកស៊ីត​ទៀត​ផង​។ ហេតុ​ដូច្នេះ​ហើយ វា​នឹង​បង្កើន​អុក​ស៊ី​សែន​ទៅ​ខួរក្បាល (ប្រភព​ពី​៖ Health.com.kh) ​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ