ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កត្តា​ចម្បងគួរ​តែ​ប្រយ័ត្ន… កុំឱ្យ​មាន​​ផល​​ប៉ះពាល់​ខ្លាំង​លើ​ខួរក្បាលរបស់​អ្នក​

4 ឆ្នាំ មុន

ភាគច្រើន​ប្រហែលជា​មិន​ធ្លាប់​ចាប់អារម្មណ៍​អំពី​ទម្លាប់​ធម្មតា​ៗ ប៉ុន្តែ​អាច​បង្ក​ប៉ះពាល់​ដល់​សុខ​ភាព​ខួរក្បាល​ឡើយ​!​ ថា​តើ​ទម្លាប់​អ្វី​ខ្លះទៅ​ដែល​អាច​ធ្វើ​ឱ្យ​អ្នកមាន​ខួរក្បាល​មិន​ឆ្លាត​វៃ? ខាង​ក្រោម​វេ​ប​សាយ​សុខភាព Health.com.kh នឹង​បង្ហាញ​ឱ្យ​ដឹង​ពី​សកម្មភាព​ប្រចាំ​ថ្ងៃ​ដែល​គួរ​បញ្ឈប់​ភ្លាម​ប្រសិនបើ​ចង់​រក្សា​បាន​នូវ​សុខភាព​ខួរក្បាល​ល្អ​ប្រសើរ ៖ ១. គេង​មិន​បាន​គ្រប់គ្រាន់ ៖…

ភាគច្រើន​ប្រហែលជា​មិន​ធ្លាប់​ចាប់អារម្មណ៍​អំពី​ទម្លាប់​ធម្មតា​ៗ ប៉ុន្តែ​អាច​បង្ក​ប៉ះពាល់​ដល់​សុខ​ភាព​ខួរក្បាល​ឡើយ​!​ ថា​តើ​ទម្លាប់​អ្វី​ខ្លះទៅ​ដែល​អាច​ធ្វើ​ឱ្យ​អ្នកមាន​ខួរក្បាល​មិន​ឆ្លាត​វៃ? ខាង​ក្រោម​វេ​ប​សាយ​សុខភាព Health.com.kh នឹង​បង្ហាញ​ឱ្យ​ដឹង​ពី​សកម្មភាព​ប្រចាំ​ថ្ងៃ​ដែល​គួរ​បញ្ឈប់​ភ្លាម​ប្រសិនបើ​ចង់​រក្សា​បាន​នូវ​សុខភាព​ខួរក្បាល​ល្អ​ប្រសើរ ៖

១. គេង​មិន​បាន​គ្រប់គ្រាន់ ៖ ការ​គេង​អនុញ្ញាត​ឱ្យ​ខួរក្បាល​មាន​ពេល​សម្រាក​។ ម្យ៉ាងវិញទៀត​ការ​គេង គឺ​ចាំបាច់​ណាស់​សម្រាប់​ពង្រឹង​កា​រត​ភ្ជាប់​រវាង​ណឺរ៉ូន ដូច្នេះ​ហើយ​ទើប​ការ​គេង​មិន​គ្រប់​រយៈពេល​យូរ​អាច​បណ្ដាល​ឱ្យ​ងាប់​កោសិកា​ខួរក្បាល និង​ជះ​ឥទ្ធិពល​អ​វិ​ជ្ជ​មាន​លើ​ការ​​ចង​ចាំ​។

២. ពិសា​គ្រឿង​ស្រវឹង​ច្រើន ៖ ក្រៅពី​សុខភាព​ថ្លើម​ហើយ​នោះ ការ​ទទួលទាន​គ្រឿង​ស្រវឹង​ច្រើន​ជា​ប្រចាំ​ក៏​ជះ​ឥទ្ធិពល​លើ​សុខភាព​និង​សមត្ថភាព​យល់​ដឹង​ចង​ចាំ​របស់​ខួរក្បាល​ផង​ដែរ​។​ដូច្នេះ​ដើម្បី​រក្សា​បាន​នូវ​សុខភាព​ខួរក្បាល​ល្អ​ប្រសើរ​ចូរ​បញ្ឈប់ ឬ​កាត់​បន្ថយ​ការ​ទទួលទាន​គ្រឿង​ស្រវឹង។

៣. ជក់បារី ៖ សារធាតុ​គីមី​ក្នុង​បារី​មាន​ឥទ្ធិពល​ធ្វើ​ឱ្យ​ខួរក្បាល​រួម​តូច ហើយ​អាច​ឈាន​ដល់​ថ្នាក់​កើត​ជំងឺ​ភ្លេចភ្លាំង ឬ​វង្វេងវង្វាន់​ទៀត​ផង​។

៤. បញ្ហា​ទី​រ៉ូ​អ៊ី​ត ៖ ជា​ពិសេស​ជំងឺ​ខ្សោយ​ក្រ​ពេញទី​រ៉ូ​អ៊ី​ត​! នោះ​ក៏​ព្រោះតែ​ជំងឺ​នេះ​បង្ក​បញ្ហា​ដល់​ការ​គេង និង​អាច​ឈាន​ដល់​ថ្នាក់​ធ្លាក់​ទឹកចិត្ត (Depression) ដែល​មិនល្អ​សោះ​ចំពោះ​ទាំង​សុខភាព​ខួរក្បាល ក៏​ដូច​ជា​សមត្ថភាព​នៃ​ការ​ចង​ចាំ​ចុះ​ខ្សោយ​ទៀត​។

៥. បញ្ហា​ថប់​បារម្ភ​និង​ធ្លាក់​ទឹកចិត្ត (Depression) ៖ នោះ​ក៏​ព្រោះតែ​នៅ​ពេល​ថប់​បារម្ភ​រាង​កាយ​នឹង​ចាប់ផ្ដើម​បញ្ចេញ​អ័រម៉ូន​ស្ត្រេ​ស Cortisol ដែល​ជះ​ឥទ្ធិពល​លើ​កោសិកា​ខួរក្បាល​គួរ​ឱ្យ​ព្រួយបារម្ភ​។

៦. ទទួលទាន​អាហារ​មាន​ផ្ទុក​ជាតិ​សូ​ដ្យូ​ម ៖ ការ​ទទួលទាន​អាហារ​មាន​ផ្ទុក​ជាតិ​សូ​ដ្យូ​ម ឬ​អាហារ​ប្រៃ​ច្រើន​ពេក គឺ​មិនល្អ​សម្រាប់​សុខភាព​សម្ពាធ​ឈាម​និង​បេះដូង​ឡើយ​។ លើស​ពី​នេះ​ទៅ​ទៀត​ការ​ទទួលទាន​អាហារ​មាន​ជាតិ​សូ​ដ្យូ​ម​ច្រើន​អាច​បង្ក​ផល​ប៉ះពាល់​ដល់​មុខងារ​នៃ​ភាព​យល់​ដឹង​របស់​ខួរក្បាល​គួរ​អោយ​ព្រួយបារម្ភ​។

ដូច្នេះ​ប្រសិនបើ​អ្នក​ចង់​រក្សា​បាន​នូវ​សុខភាព​ខួរក្បាល ក៏​ដូច​ជា​បេះដូង​ល្អ​ប្រសើរ ចូរ​កាត់​បន្ថយ ឬ​បញ្ឈប់​ការ​ទទួលទាន​អាហារ​ដែល​មាន​ផ្ទុក​សម្បូរ​ទៅ​ដោយ​ជាតិ​សូ​ដ្យូ​ម​ (ប្រភព​ពី​៖ Health.com.kh) ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ