ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ម្នាក់​ទៅ​ទទួល​សង្សារ មិន​ទាន់​ដល់​ផង បែរជា​ជួប​គ្រោះ​អកុសល​តាម​ផ្លូវ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​សង្ស័យ​ប្រញាប់​ទៅ​ទទួល​សង្សារ​ចេញពី​ធ្វើការ​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ស្រាប់តែ​ជួប​គ្រោះ​អកុសល​តាម​ផ្លូវ​រហូត​ដល់​ស្លាប់​បាត់បង់​ជីវិត បន្ទាប់​ពី​ជន​រង​គ្រោះ​ជិះ​ម៉ូតូ​ជ្រុល​ទៅ​បុក​ជាមួយ​រថយន្ត​មួយ​គ្រឿង​ម៉ាក​ឡិច​ស៊ី​ស RX300​ មួយ​គ្រឿង​ដែល​បត់​ឆ្លងផ្លូវ ។ ហេតុការណ៍​ដ៏​រន្ធត់​ខាងលើ​នេះ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កើតឡើង​កាលពី​វេលា​ម៉ោង​១​និង​២៥​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​៣០ ខែតុលា…

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​សង្ស័យ​ប្រញាប់​ទៅ​ទទួល​សង្សារ​ចេញពី​ធ្វើការ​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ស្រាប់តែ​ជួប​គ្រោះ​អកុសល​តាម​ផ្លូវ​រហូត​ដល់​ស្លាប់​បាត់បង់​ជីវិត បន្ទាប់​ពី​ជន​រង​គ្រោះ​ជិះ​ម៉ូតូ​ជ្រុល​ទៅ​បុក​ជាមួយ​រថយន្ត​មួយ​គ្រឿង​ម៉ាក​ឡិច​ស៊ី​ស RX300​ មួយ​គ្រឿង​ដែល​បត់​ឆ្លងផ្លូវ ។

ហេតុការណ៍​ដ៏​រន្ធត់​ខាងលើ​នេះ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កើតឡើង​កាលពី​វេលា​ម៉ោង​១​និង​២៥​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​៣០ ខែតុលា ឆ្នាំ​២០១៩ ត្រង់​ចំណុច​ស្តុ​ប​ខាង​មុខ​ក្រុមហ៊ុន​តេ​លា នៅ​តាម​បណ្តោយ​មហាវិថី​សហព័ន្ធ​រុ​ស្ស៊ី​កែង​នឹង​ផ្លូវ​បេតុង​ចក្រ​ចូល​សាលាសង្កាត់​ទឹកថ្លា ស្ថិត​ក្នុង​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ​។

ជន​រង​គ្រោះ​ដែល​ស្លាប់​ឈ្មោះ លៀង លី​ហេង ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ មុខរបរ​ជា​អាជីវករ​លក់ដូរ ស្នាក់​នៅ​ក្នុង​បុរី​ចំការ​ដូង សង្កាត់​ដង្កោ ខណ្ឌដង្កោ ជា​អ្នកបើកបរ​ម៉ូតូ​មួយ​គ្រឿង ម៉ាក​ស៊ុ​យ​ហ្ស៊ុ​យ​គី​ស្មាស​វី ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ ១AW-៩៩៥៩ ។ ចំណែក​ភាគី​ខាង​រថយន្ត​មួយ​គ្រឿង​ម៉ាក​ឡិច​ស៊ី​ស RX300 ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ ២AN-៥៦៥២ បើកបរ​ដោយ​ឈ្មោះ ភឹ​ម អ៊​ន ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ ស្នាក់​នៅ​ភូមិ​បុរី​១០០​ខ្នង សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​។

តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ គេ​ឃើញ​បុរស​ម្នាក់​បើករ​រថយន្ត​មួយ​គ្រឿង​ម៉ាក​ឡិច​ស៊ី​ស​RX300 ពណ៌​ស ធ្វើ​ដំណើរ​តាម​បណ្តោយ​មហាវិថី​សហព័ន្ធ​រុ​ស្ស៊ី ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត​។ លុះ​មក​ដល់​ចំណុច​កើតហេតុ​ខាងលើ រថយន្ត​ក៏​បាន​បត់​ឆ្វេង​ឆ្លងផ្លូវ​ក្នុង​បំណង​ឆ្ពោះទៅ​ផ្លូវ​បេតុង​ច្រកចូល​សាលាសង្កាត់​ទឹកថ្លា​។

តាម​ប្រភព​ព័ត៌មាន​បាន​បន្ត​ថា ខណៈ​ពេល​រថយន្ត​បត់​បាន​ពាក់​កណ្តាលផ្លូវ ស្រាប់តែ​មាន​ម៉ូតូ​មួយ​គ្រឿង​បើកបរ​ដោយ​បុរស​រង​គ្រោះ​ខាងលើ​ជិះ​ចេញពីផ្ទះ​នៅ​ឯ​ចំការ​ដូង ក្នុង​គោលបំណង​ធ្វើ​ដំណើរ​ទៅ​ទទួល​សង្សារ​ដែល​ចេញពី​ធ្វើការ​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ដោយ​ធ្វើ​ដំណើរ​តាម​បណ្តោយ​មហាវិថី​សហព័ន្ធ​រុ​ស្ស៊ី ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច និង​ក្នុង​ល្បឿន​លឿន ហើយ​បាន​បើក​ឆ្លង​ស្តុ​ប​ដោយ​បំពាន​ភ្លើង​សញ្ញា​ចរាចរណ៍ រួច​ក៏​ជ្រុល​ទៅ​បុក​ចំ​ពីមុខ​រថយន្ត​មួយ​គ្រឿង​ខាងលើ​យ៉ាង​ពេញទំហឹង បណ្ដាល​ឲ្យ​អ្នកបើកបរ​ម៉ូតូ​ខ្ទាត​ចេញពី​ម៉ូតូ​ដួល​បោក​ក្បាល​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង​កើតហេតុ ចំណែកឯ​ម៉ូតូ​បាន​រង​ការ​ខូចខាត​យ៉ាងដំណំ រីឯ​រថយន្ត​បាន​រង​ការ​ក្រពឹត​កាង​ផ្នែក​ខាង​មុខ​។

តាម​ប្រភព​ព័ត៌មាន​បាន​បន្ត​ទៀត​ថា ភ្លាម​ៗ​នោះ​អ្នកបើកបរ​រថយន្ត​ខាងលើ​ក៏​បាន​ព្យាយាម​បន្ថែម​ល្បឿន​បើក​គេច​ចេញពី​កន្លែង​កើតហេតុ​ដែរ តែ​ក៏​ត្រូវ​ប្រជាពលរដ្ឋ​ដែល​ឃើញ​ហេតុការណ៍​បាន​ជិះ​ដេញ​តាម និង​ស្ទាក់​ចាប់​ឃាត់ខ្លួន​បាន​តែ​ម្តង​។ បន្ទាប់​មក គេ​ឃើញ​នារី​ជា​សង្សារ និង​ប្អូនប្រុស​របស់​ជន​រង​គ្រោះ​បាន​មក​ដល់​កន្លែង​កើតហេតុ ដោយ​ស្រែក​ទ្រហោយំ​អោប​សព​បុរស​រង​គ្រោះ​គួរ​សង្វេគ ។

ក្រោយ​ពេល​កើតហេតុ ម៉ូតូ​និង​រថយន្ត រួម​ទាំង​អ្នកបើកបរ​រថយន្ត​ត្រូវ​បាន​សមត្ថកិច្ច​ជំនាញ​ចុះ​មក​ធ្វើការ​វាស់វែង និង​នាំ​យក​ទៅ​កាន់​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ដើម្បី​រង់ចាំ​ធ្វើការ​ដោះស្រាយ​និង​ចាត់ការ​តាម​នីតិវិធី ។ ដោយឡែក​សព​បុរស​រង​គ្រោះ​ត្រូវ​បាន​សមត្ថកិច្ច​ប្រគល់​ទៅ​ឲ្យ​ក្រុម​គ្រួសារ​ដឹក​យក​ទៅ​ធ្វើបុណ្យ តាម​ប្រពៃណី​៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ