ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមាធិ​បែប​យក​វត្ថុ​អ្វីមួយ​ជា​អារម្មណ៍

4 ឆ្នាំ មុន

យោគាវចរ​អាច​ធ្វើ​សមាធិ​តាម​បែប​ជ្រើសរើស​យក​វត្ថុ​ផ្សេង​ៗ​នៅ​ជុំវិញ​ខ្លួន​យើង​មក​ធ្វើ​ជា​និមិត្ត​គឺ​ផ្ដោតអារ​ម្ម​ណ៍​​ទៅ​រក​វត្ថុ​នោះ យក​វត្ថុ​នោះ​ជា​អារម្មណ៍​មាន​ដូច​ជា ផ្កាឈូក ផ្កា​ផ្សេង​ៗ អណ្ដាត​ភ្លើងទៀន ឬ​ពណ៌​ផ្សេង​ៗ​ជាដើម ។ បន្ទាប់​មក​យើង​ក៏​ចាប់ផ្ដើម​ចម្រើន​សមាធិ​ប្រមូលផ្ដុំ​អារម្មណ៍​បើកភ្នែក​សម្លឹង​មើលទៅ​វត្ថុ​ដែល​យើង​បាន​កំណ​ត់​​នោះ ដោយ​ព្យាយាម​ធ្វើ​ចិត្ត​ឲ្យ​ជ្រះថ្លា រីករាយ…

យោគាវចរ​អាច​ធ្វើ​សមាធិ​តាម​បែប​ជ្រើសរើស​យក​វត្ថុ​ផ្សេង​ៗ​នៅ​ជុំវិញ​ខ្លួន​យើង​មក​ធ្វើ​ជា​និមិត្ត​គឺ​ផ្ដោតអារ​ម្ម​ណ៍​​ទៅ​រក​វត្ថុ​នោះ យក​វត្ថុ​នោះ​ជា​អារម្មណ៍​មាន​ដូច​ជា ផ្កាឈូក ផ្កា​ផ្សេង​ៗ អណ្ដាត​ភ្លើងទៀន ឬ​ពណ៌​ផ្សេង​ៗ​ជាដើម ។

បន្ទាប់​មក​យើង​ក៏​ចាប់ផ្ដើម​ចម្រើន​សមាធិ​ប្រមូលផ្ដុំ​អារម្មណ៍​បើកភ្នែក​សម្លឹង​មើលទៅ​វត្ថុ​ដែល​យើង​បាន​កំណ​ត់​​នោះ ដោយ​ព្យាយាម​ធ្វើ​ចិត្ត​ឲ្យ​ជ្រះថ្លា រីករាយ បំភ្លេច​ទុក្ខ​កង្វល់ និង​រឿងរ៉ាវ​អវិជ្ជមាន​ទាំងឡាយ ហើយ​ក៏​ចាប់ផ្ដើម​គ្រប់គ្រង​អារម្មណ៍​សមាធិ កុំ​ឲ្យ​បែក​ចេញពី​វត្ថុ​ដែល​យើង​សម្លឹង​នោះ ។

បើ​អារម្មណ៍​របស់​យើង​បែក​ទៅ​គិត​អំពី​បញ្ហា​ផ្សេង​ទៀត យើង​ត្រូវ​ព្យាយាម​ទាញអារម្មណ៍​របស់​យើង​មក​កាន់​វត្ថុ​ដែល​យើង​កំពុង​ផ្ដោត​នោះ​វិញ​ដោយ​សន្សឹម​ៗ តាម​រយៈ​កា​រដក​ដង្ហើមចេញ​និង​ចូល​មួយ​ដង​យ៉ាង​វែង ជា​ការ​រំលឹក​ចិត្ត​ឲ្យ​ងាក​មក​រក​វត្ថុ​ដែល​យើង​កំពុង​ផ្ដោតអារម្មណ៍​ទៅ​រក​នោះ ។

ការ​ធ្វើ​សមាធិ​បែប​នេះ​ត្រូវធ្វើ​នៅ​ទីកន្លែង​ស្ងៀមស្ងាត់​គ្មាន​ការ​រំខាន​។ យើង​អាច​ប្រើប្រាស់​ពេលវេលា​វែង​ឬ​ខ្លី​ក្នុង​ការ​ធ្វើ​សមាធិ​តាមតែ​យើង​អាច​ធ្វើ​បាន ។ (ដោយសាន សារិន)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ