ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហួសចិត្ត​! កូនបង្កើត​កា.ប់​ឪពុក​ឈាម​ស្រោច​ពេញ​ខ្លួន​ព្រោះតែ​រឿង​ដីធ្លី

4 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា បុរស​ម្នាក់​ជា​ឪពុក​បាន​រង​របួស​ធ្ងន់ធ្ងរ​ត្រូវ​បាន​គេ​ប្រញាប់​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត ខណៈ​ឈ្លោះប្រកែក​គ្នា​តិចតួច​ពី​រឿង​ដីធ្លី ស្រាប់តែ​ត្រូវ​ជនសង្ស័យ​ជា​កូន​កាប់​ប្រហារ បណ្តាល​ឲ្យ​រង​របួស តែ​ម្តង ហើយ​ត្រូវ​នគរបាល​ចាប់​ឃាត់ខ្លួន​ភ្លាម​ៗ ។…

ខេត្ត​ប៉ៃលិន ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា បុរស​ម្នាក់​ជា​ឪពុក​បាន​រង​របួស​ធ្ងន់ធ្ងរ​ត្រូវ​បាន​គេ​ប្រញាប់​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត ខណៈ​ឈ្លោះប្រកែក​គ្នា​តិចតួច​ពី​រឿង​ដីធ្លី ស្រាប់តែ​ត្រូវ​ជនសង្ស័យ​ជា​កូន​កាប់​ប្រហារ បណ្តាល​ឲ្យ​រង​របួស តែ​ម្តង ហើយ​ត្រូវ​នគរបាល​ចាប់​ឃាត់ខ្លួន​ភ្លាម​ៗ ។

ដោយសារ​តែ​ប្រើប្រាស់​គ្រឿងញៀន​រហូត​ដល់​បែក​ថ្នាំ លែង​ដឹង​ខុស​ត្រូវ លុះ​ខឹង​ឪពុក​តិចតួច​រឿង​ដីធ្លី​ក៏​ទាញ​កាំបិត​កាប់​រង​របួស​តែ​ម្តង​។

ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៦​និង​៥០​នាទី​ល្ងាច ថ្ងៃ​ទី​២៩ ខែតុលា​នេះ នៅ​ចំណុច​អូរ​ខ្យង ស្ថិត​ក្នុងភូមិ​វត្ត សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន បណ្តាល ឲ្យ​ឪពុក​រង​របួសធ្ងន់ ចំ​ថ្ងាស​រយះ​សាច់ដុំ​ដៃស្តាំ ប្រអប់​ដៃស្តាំ និង​ភ្លៅ​ស្តាំ សរុប​ប្រហែល​ចំនួន​១៨​ថ្នេរ បន្ទាប់​ពី​ទាស់​ពាក្យ​សម្តី​គ្នា​រឿង​បញ្ហា​ចែក​ដីធ្លី​កូន​ៗ​មិន​ស្មើគ្នា ។

ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​មានឈ្មោះ ថា​ន់ ផ​ន អាយុ​៧៥​ឆ្នាំ មុខរបរ​កសិករ រស់នៅ​ភូមិ​វត្ត សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន (​ត្រូវជា​ឪពុក​បង្កើត​) ។ ចំណែក​ជន​បង្ក​មាន ឈ្មោះ ភឹ​ម ភ័​ណ្ឌ អាយុ​៤៣​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ រស់នៅ​ភូមិ​វត្ត សង្កាត់​ប៉ៃលិន ខេត្ត​ប៉ៃលិន (​ត្រូវជា​កូនបង្កើត​មាន​សតិ​មិន​គ្រប់​ប្រើប្រាស់​គ្រឿងញៀន​បែក​ថ្នាំ​) ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ បច្ចុប្បន្ន​ជន​រង​គ្រោះ​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ប៉ៃលិន ចំណែក​ជនសង្ស័យ​ត្រូវ​បាន​កម្លាំង​ជំនាញ​ផ្នែក​ព្រហ្មទណ្ឌ​នៃ​អធិការដ្ឋាន​នគរបាល​ក្រុងប៉ៃលិន​បាន​នាំ​ខ្លួន​មក​កាន់​អធិការដ្ឋាន​នគរបាល​ក្រុងប៉ៃលិន ដើម្បី​សាកសួរ និង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ចាត់ការ​តាម​នីតិវិធី ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ