ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លេង​មួយ​ឆ្ងាញ់ដៃ បង្កង​ធម្មជាតិ​ថយ​ចុះ​អ្នកលក់​លេង​ក្បាច់​ពិសេស​«​បង្កង​យួន​» !

4 ឆ្នាំ មុន
  • តាកែវ

ខេត្តតាកែវ ៖ ដោយសារទឹកទន្លេឆ្នាំនេះឡើងយឺត និងមានរយៈពេលខ្លីនោះទើបធ្វើអោយបរិមាណបង្កងបឹងធម្មជាតិនៅលើទីផ្សារមានការថយចុះយ៉ាងខ្លាំងទើបការលក់ដូរបស់អាជីវករមានការងាយស្រួលលក់បន្លំដល់អ្នកដែលចូលចិត្តញាំបង្កងដោយនិយាយថា បង្កងទន្លេដែលនាំចូលមកពីស្រុកយួនថា ជាបង្កងបឹងធម្មជាតិនៅក្នុងស្រុកខ្មែរយើង ។ បើតាមសំដីអាជីវករលក់បង្កងនៅកំពង់ទូកលើក្នុងសង្កាត់រកាក្នុង ក្រុងដូនកែវ បានអោយកោះសន្តិភាព…

ខេត្តតាកែវ ៖ ដោយសារទឹកទន្លេឆ្នាំនេះឡើងយឺត និងមានរយៈពេលខ្លីនោះទើបធ្វើអោយបរិមាណបង្កងបឹងធម្មជាតិនៅលើទីផ្សារមានការថយចុះយ៉ាងខ្លាំងទើបការលក់ដូរបស់អាជីវករមានការងាយស្រួលលក់បន្លំដល់អ្នកដែលចូលចិត្តញាំបង្កងដោយនិយាយថា បង្កងទន្លេដែលនាំចូលមកពីស្រុកយួនថា ជាបង្កងបឹងធម្មជាតិនៅក្នុងស្រុកខ្មែរយើង ។

បើតាមសំដីអាជីវករលក់បង្កងនៅកំពង់ទូកលើក្នុងសង្កាត់រកាក្នុង ក្រុងដូនកែវ បានអោយកោះសន្តិភាព ដឹងថានៅក្នុងឆ្នាំនេះទិន្នផលបង្កងបឹងធម្មជាតិមានការថយចុះច្រើនបើប្រៀបធៀបទៅនឹងបណ្តាឆ្នាំមុនៗ ហើយកត្តាដែលនាំអោយបង្កងបឹងធម្មជាតិមានការធ្លាក់ចុះនោះគឺបណ្តាលមកពីទឹកទន្លេឡើងយឺតជាងឆ្នាំមុនដោយសារឆ្នាំនេះទឹកទន្លេទើបតែហក់ឡើងក្នុងដើមខែ៩ តែប៉ុណ្ណោះរួចដល់ពាក់កណ្តាលខែ១០ ឆ្នាំ២០១៩ នេះទឹកក៏ចាប់ផ្តើមស្រកទៅវិញ អញ្ចឹងមិនត្រឹមតែបង្កងទេសូម្បីត្រីសឹងតែកើតមិនទាន់ផងទើបធ្វើអោយនៅលើទីផ្សារលក់បង្កងបឹងធម្មជាតិយើងមានការថយចុះលក់នៅលើទីផ្សារបែបនេះ ។

អាជីវករដដែលបានបន្តទៀតថា រាល់ឆ្នំាទឹកបឹងចាប់ផ្តើមឡើងក្នុងពាក់កណ្តាលខែ៦មករហូតទើបធ្វើអោយបរិមាណបង្កងបឹងធម្មជាតិមានការសម្បូនោះដោយឡែកឆ្នាំនេះទឹកបែរជាហក់ឡើងក្នុងខែ៩ទៅវិញដល់អញ្ចឹងគ្រប់អាជីវករលក់បង្កងជិត២០កន្លែងនៅកំពង់ទូកលើនេះគឺបានដាក់លក់បង្កងទន្លេដែលនាំចូលមកពីស្រុកយួនទាំងអស់កន្លែងខ្លះនៅពេលភ្ញៀវមកទឹញសួររកបង្កងបឹងធម្មជាតិរបស់យើងក៏បានប្រាប់ត្រង់ទៅអ្នកលក់ខ្លះបានលក់បោកប្រាស់ភ្ញៀវដោយយកបង្កងនាំចូលពីយួនមកលក់អោយភ្ញៀវទៅរួចកុហកថា ជាបង្កងបឹងធម្មជាតិពិតៗ ។

បើតាមសំដីឈ្មោះ ដួង  ស្រីលក្ខ័ ដែលជាអាជីវករក្នុងក្រុងដូនកែវបានរៀបរាប់ប្រាប់ កោះសន្តិភាព យើងអោយដឹងថាទីផ្សារបង្កងនៅថ្ងៃនេះមានបង្កងបឹងធម្មជាតិយើងលេខ១គឺ១គីឡូឆៅតម្លៃ៤២ដុល្លារ ឆ្អឹនហើយ៤៥ដុល្លារ មានបង្កង៦ទៅ៧ក្បាល, លេខ២គឺ១គីឡូ៣៥ដុល្លារ ឆ្អឹនហើយ៣៨ដុល្លារ, លេខ៣គឺ១គីឡូ២៧ដុល្លារ ឆ្អឹនហើយ៣០ដុល្លារ ។

ចំណែកបង្កងទន្លេដែលនាំចូលមកពីស្រុកយួនលេខ១គឺ១គឺឡូ៣៥ដុល្លារ ឆ្អឹនហើយ៤០ដុល្លារ, លេខ២គឺ១គឺឡូ២៥ដុល្លារ ឆ្អឹនហើយ៣០ដុល្លារ, លេខ៣គឺ១គឺឡូ២០ដុល្លារ ឆ្អឹនហើយ២៥ដុល្លារ ។

លោក សៅ  កុសល នាយខណ្ឌរដ្ឋបាលជលផលខេត្តបានប្រាប់ កោះសន្តិភាព យើងតាមទូរស័ព្ទថា ឆ្នាំនេះបង្កងបឹងធម្មជាតិយើងមានការថយចុះមែនដោយសារតែទឹកបឹងបានឡើងមកយឺតតែក៏មិនទៅខ្វះប៉ុន្មានទេដោយសារវាកកើតរហូតតែទឹកវិញឡើងក៏លឿនស្រកក៏លឿនពិបាននឹងស្មានណាស់ លោកកបានទទួលស្គាល់ថា មានបង្កងទន្លេដែលនាំចូលមកពីស្រុកយួនដាក់លក់នៅលើទីផ្សារដោយអាជីវករខ្លះដាក់លក់បន្លំដោយភ្ញៀវទិញបង្កងបឹងធម្មជាតិយើងបែរជាលក់បង្កងនាំចូលពីយួនថា ជាបង្កងបឹងធម្មជាតិរបស់យើងទៅវិញ ។

លោកនាយខណ្ឌរដ្ឋបាលជលផលខេត្តបានបញ្ជាក់ថា ចំពោះបង្កងបឹងធម្មជាតិយើងមានដែរតែមិនទាន់ជាធំដូចឆ្នាំមុនៗនោះតូចល្មមប្រហែលជាអស់ក្នុងខែ១២តែមានវិញក្នុងខែ ២ ជាបង្កងបឹងធម្មជាតិបានមកដោយសារការកៀរសម្រាស់បើផុតខែ២ទៅលែងមានបង្កងបឹងធម្មជាតិហើយចំពោះអាជីវករដាក់តាំងលក់ក្នុងទូនោះគឺជាបង្កងទន្លេដែលនាំចូលមកពីស្រុកយួនទាំងអស់ ៕

កែសម្រួលដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ