ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ត្រាំ​ផ្សាយ​រូប​ឆ្កែ​ដើរតួ​សំខាន់​សម្លា.ប់​ប្រមុខ​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម

4 ឆ្នាំ មុន

សហរដ្ឋអាមេរិក ៖ កាលពី​ថ្ងៃ​ទី​២៨​តុលា​ប្រធានាធិបតី​អា​មេ​រិ​ក លោក​ដូណា​ល់​ត្រាំ​បាន​ចេញ​ផ្សាយ​​តាម ​TWITTER​ នូវ​ឆ្កែ​យោធា​មួយ​ក្បាល ដែល​ដើរតួ​នាទី​សំខាន់​ក្នុង​ប្រតិបត្តិការ​តាម​កម្ទេច​បាន​ប្រមុខ​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​ABOU BAKR AL BAGHDADI​នៅ​ស៊ីរី​។…

សហរដ្ឋអាមេរិក ៖ កាលពី​ថ្ងៃ​ទី​២៨​តុលា​ប្រធានាធិបតី​អា​មេ​រិ​ក លោក​ដូណា​ល់​ត្រាំ​បាន​ចេញ​ផ្សាយ​​តាម ​TWITTER​ នូវ​ឆ្កែ​យោធា​មួយ​ក្បាល ដែល​ដើរតួ​នាទី​សំខាន់​ក្នុង​ប្រតិបត្តិការ​តាម​កម្ទេច​បាន​ប្រមុខ​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​ABOU BAKR AL BAGHDADI​នៅ​ស៊ីរី​។

លោក​ត្រាំ​សរសេរ​តាម​TWITTER​ថា ឆ្កែ​ដ៏​អស្ចារ្យ​នោះ​បាន​ដើរតួ​នាទី​សំខាន់​ក្នុង​ការ​ដេញ​តាម​កម្ទេច​ប្រមុខ​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​។ មុន​នេះ​បន្តិច​នា​ថ្ងៃ​ទី​២៨​តុលា​ដែរ ឧត្ដមសេនីយ​MARK MILLEY​ នាយសេនាធិការ​កងទ័ព​អា​មេ​រិ​ក បាន​គូសបញ្ជាក់​ថា មិន​ចង់​ចេញផ្សាយ​នា​ពេល​នេះ​នូវ​បណ្ដា​រូបភាព​ឬ​ឈ្មោះ​របស់​ឆ្កែ​នោះ​ឡើយ​ដើម្បី​ការពារ​វា ព្រោះ​វា​ស្ថិត​នៅ​លើ​ទីលាន​ប្រតិ​បត្តិការ​នៅឡើយ​។

ការងារ​របស់​ឆ្កែ​នោះ​កាលពី​ថ្ងៃ​ទី​២៧​តុលា​ត្រូវ​បាន​ប្រធានាធិបតី​អា​មេ​រិ​ក អបអរ​រួច​ហើយ​ពេល​តាមដាន​ការ​ប្រព្រឹត្ត​ទៅ​នៃ​ប្រតិបត្តិការ​នោះ​។ លោក​ថា​AL BAGHDADI​ប៉ុនប៉ង​រត់គេច​ខ្លួន​ពី​កង​ទាហាន​អា​មេ​រិ​ក ដោយ​រត់​ចូល​ក្នុង​រូង​ក្រោម​ដី​មួយ តែ​ត្រូវ​ដេញ​តាម​ដោយ​បណ្ដា​ឆ្កែ​របស់​យើង​។

សព​ប្រមុខ​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​ទម្លាក់​ចោល​ក្នុង​សមុទ្រ លោក​ត្រាំ​ថា​គេ​ស្លាប់​ដូច​ឆ្កែ សព​របស់​AL BAGHDADI​សម​ហើយ​ដែល​គ្មាន​សិទ្ធិ​យក​ទៅ​បញ្ចុះ​។ សាកសព​របស់​គេ​ឬ​បំណែក​ខ្លួន​គេ​ព្រោះ​គេ​សម្លាប់​ខ្លួន​ដោយ​ចុច​គ្រឿងផ្ទុះ​ពេល​មានការ​វាយលុក ត្រូវ​បាន​ទម្លាក់​ចោល​ក្នុង​ទឹកសមុទ្រ​។

នេះ​បើ​តាម​ការ​ប្រកាស​កាលពី​ថ្ងៃ​ទី​២៨​តុលា របស់​អ្នក​ទទួលខុសត្រូវ​ម្នាក់​នៃ​មន្ទីរ​ប៉ង់​តា​ហ្គោ​ន​ដែល​មិន​បញ្ចេញ​ឈ្មោះ​។ អ្នក​ទទួលខុសត្រូវ​រូប​នោះ​ពុំ​បាន​ផ្ដល់​ការ​បញ្ជាក់​ច្បាស់​ឡើយ តែ​ប្រភព​នានា​លើក​ឡើង ពី​លទ្ធភាព​ដែល​សាកសព​របស់​គេ​ត្រូវ​បាន​ទម្លាក់​ទៅ​ក្នុង​សមុទ្រ តាម​ឧទ្ធម្ភាគចក្រ​។

ទោះបី​យ៉ាងណា​វិធី​នៃ​ការ​បំបាត់​ចោល​សាកសព​របស់​ប្រមុខ​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម វា​មិន​ខុស​គ្នា​ពី​វិធី​ដែល​គេ​បាន​ប្រើ ក្រោយ​ការ​ស្លាប់​របស់​ប្រមុខ​អាល់​កៃ​ដា អូ​សា​ម៉ា​ប៊ី​ន​ឡា​ដេ​ន​ដែល​តាម​សម្លាប់​បាន​នៅ​ប៉ា​គី​ស្ថាន​ដោយ​កងកម្លាំង​ពិសេស​របស់​កង​ទាហាន​ម៉ា​រី​ន​អា​មេ​រិ​ក​ដែរ​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ