ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នីតិវិធី​ទម្លាក់​លោក​ត្រាំ​ដាក់​អនុម័ត​ ក្នុង​ខែ​តុលានេះ​

4 ឆ្នាំ មុន

សហរដ្ឋអាមេរិក ៖ នីតិ​វិធីដក​តំណែង​លោក​ដូ​ណា​ល់​ត្រាំ​កំពុង​តែ​ដំណើរការ​ទៅ​មុខ​។ សភា​អា​មេ​រិ​ក​នឹង​បោះ​ឆ្នោត​អនុម័ត​នា​ស​ប្ដា​ហ៍​នេះ ជា​លើក​ដំបូង​ក្នុង​សម័យប្រជុំ​ពេញអង្គ​របស់​ខ្លួន សេច​ក្ដីសម្រេច​មួយ​ដែល​អនុញ្ញាត​ជា​ផ្លូវការ​ឲ្យ​មានការ​ស៊ើ​ប​អង្កេត​សំដៅ​ដក​តំណែង​ប្រធានា​ធិបតី​ហើយ​អនុញ្ញាត​ឲ្យ​មាន​សវនាការ​ជា​សាធារណៈ​។ ប្រធាន​សភា​អ្នក​ប្រជាធិបតេយ្យ​លោកស្រី​ណា​ន​ស៊ី​ពឺ​ឡូ​ស៊ី ក្នុង​លិខិត​មួយ​ច្បាប់​បញ្ជូន​នា​ថ្ងៃ​ទី​២៨​តុលា ដល់​ក្រុម​សភា​នៃ​គណបក្ស​លោកស្រី​សរសេរ​ថា យើង​នឹង​ដាក់​នា​ស​ប្ដា​ហ៍​នេះ​នូវ​សេចក្ដីសម្រេច​មួយ…

សហរដ្ឋអាមេរិក ៖ នីតិ​វិធីដក​តំណែង​លោក​ដូ​ណា​ល់​ត្រាំ​កំពុង​តែ​ដំណើរការ​ទៅ​មុខ​។ សភា​អា​មេ​រិ​ក​នឹង​បោះ​ឆ្នោត​អនុម័ត​នា​ស​ប្ដា​ហ៍​នេះ ជា​លើក​ដំបូង​ក្នុង​សម័យប្រជុំ​ពេញអង្គ​របស់​ខ្លួន សេច​ក្ដីសម្រេច​មួយ​ដែល​អនុញ្ញាត​ជា​ផ្លូវការ​ឲ្យ​មានការ​ស៊ើ​ប​អង្កេត​សំដៅ​ដក​តំណែង​ប្រធានា​ធិបតី​ហើយ​អនុញ្ញាត​ឲ្យ​មាន​សវនាការ​ជា​សាធារណៈ​។

ប្រធាន​សភា​អ្នក​ប្រជាធិបតេយ្យ​លោកស្រី​ណា​ន​ស៊ី​ពឺ​ឡូ​ស៊ី ក្នុង​លិខិត​មួយ​ច្បាប់​បញ្ជូន​នា​ថ្ងៃ​ទី​២៨​តុលា ដល់​ក្រុម​សភា​នៃ​គណបក្ស​លោកស្រី​សរសេរ​ថា យើង​នឹង​ដាក់​នា​ស​ប្ដា​ហ៍​នេះ​នូវ​សេចក្ដីសម្រេច​មួយ ដែល​អះអាង​ជា​ថ្មី​ការ​ស៊ើប​អង្កេត​ដែល​កំពុង​ធ្វើ​។

សេចក្ដីសម្រេច​នោះ​ចែង​ពី​នីតិវិធី​សម្រាប់​ធ្វើ​សវន​ការ​ដោយ​សំ​ហ​នានា ចំពោះ​ពលរដ្ឋ​អា​មេ​រិ​ក​ហើយ​ចែង​ពី​បណ្ដា​សិទ្ធិ​ធានា​ចំពោះ​ប្រធានាធិបតី​និង​សិទ្ធិ​ការពារ​ខ្លួន​។ តាម​លោកស្រី​ណា​ន​ស៊ីថា ការ​បោះ​ឆ្នោត​របស់​សភា​នឹង​ធ្វើ​នា​ថ្ងៃ​ទី​៣១​តុលា​។ តាម​លោក​ស្រូ ណា​ន​ស៊ីថា​សេច​ក្ដី​សម្រេច​នេះ​ដំបូង​ត្រូវ​ឆ្លងកាត់​ការ​បោះ​ឆ្មោ​ត​ក្នុង​គណៈកម្មការ​សភា​មួយ​នា​ថ្ងៃ​ទី​៣០​តុលា ហើយនឹង​អាច​អនុម័ត​ដោយ​សភា​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ