ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកខ្លះ​ខំ​សន្សំ​ភ្លើង​ទាំង​មិនដឹង​ខ្លួន

4 ឆ្នាំ មុន

បុគ្គល​ពួក​ខ្លះ​ចេះ​ត្រឹមតែ​សន្សំ​ភ្លើង​រាល់ថ្ងៃ ហើយ​ចេះ​តែ​ស្រែ​កថា​ក្តៅ​ណាស់ ក្តៅ​ខ្លាំង​ណាស់ បើក្តៅម៉្លឹងៗចង់​តែ​ស្លាប់​ទេ ។ ភ្លើង​ដែល​គេ​ខំ​សន្សំ​ទាំង​មិនដឹង​ខ្លួន​នោះ​គឺ ភ្លើង​គំនុំ ភ្លើង​គំកួន ភ្លើង​ប្រច័ណ្ឌ ភ្លើង​ច្រណែន…

បុគ្គល​ពួក​ខ្លះ​ចេះ​ត្រឹមតែ​សន្សំ​ភ្លើង​រាល់ថ្ងៃ ហើយ​ចេះ​តែ​ស្រែ​កថា​ក្តៅ​ណាស់ ក្តៅ​ខ្លាំង​ណាស់ បើក្តៅម៉្លឹងៗចង់​តែ​ស្លាប់​ទេ ។

ភ្លើង​ដែល​គេ​ខំ​សន្សំ​ទាំង​មិនដឹង​ខ្លួន​នោះ​គឺ ភ្លើង​គំនុំ ភ្លើង​គំកួន ភ្លើង​ប្រច័ណ្ឌ ភ្លើង​ច្រណែន ភ្លើងកំហឹង ភ្លើង​ស្តាយ ភ្លើង​ភ័យ​ព្រួយ ភ្លើង​រវើរវាយ ភ្លើង​ហួងហែង ភ្លើង​ឈ្នានីស ភ្លើង​ប្រកាន់​ខឹង ភ្លើង​អំនួត ភ្លើង​ស្រឡាញ់ ភ្លើង​ស្អប់​…​។

បើ​ភ្លើង​ទាំងនេះ​មាននៅ​ក្នុង​ចិត្ត​របស់​អ្នក​ច្រើន ទោះបី​និមន្ត​ព្រះសង្ឃ​៨០​វត្ត​ស្រោច​ទឹក​ក៏​មិន​ត្រជាក់​ដែរ ត្រូវ​អប់រំ​ចិត្ត​ដោយ​ធម៌​មេត្តា ករុណា​ជា​មុន​សិន​ទើប​ចិត្តស្ងប់​សុខ​ស្រួល ។ (ដោយសាន សារិន)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ