ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ត្រី​ដឹកនាំ​ប្រដាល់​សាកល​កម្ពុជា​ចូល​រួម​ប្រជុំ​អាស៊ាន​-​ចិន​នៅ​ខេត្ត​ក្វា​ង​សុ​ី

4 ឆ្នាំ មុន

ប្រទេស​ចិន ៖ មន្ត្រី​ថ្នាក់ដឹកនាំ​កីឡា​ប្រដាល់​សាកល​កម្ពុជា កាលពី​ថ្ងៃ​ទី​២៦ ខែតុលា​កន្លង​ទៅ ត្រូវ​បាន​ភាគី​ចិន​អញ្ជើញ​ឱ្យទៅ​ចូលរួម​ក្នុង​កិច្ចប្រជុំ​«CHINA –Asian Boxing Summit» ដែល​បាន​ប្រព្រឹត្ត​ទៅ​នៅ​ខេត្ត​ក្វា​ង​ស៊ី…

ប្រទេស​ចិន ៖ មន្ត្រី​ថ្នាក់ដឹកនាំ​កីឡា​ប្រដាល់​សាកល​កម្ពុជា កាលពី​ថ្ងៃ​ទី​២៦ ខែតុលា​កន្លង​ទៅ ត្រូវ​បាន​ភាគី​ចិន​អញ្ជើញ​ឱ្យទៅ​ចូលរួម​ក្នុង​កិច្ចប្រជុំ​«CHINA –Asian Boxing Summit» ដែល​បាន​ប្រព្រឹត្ត​ទៅ​នៅ​ខេត្ត​ក្វា​ង​ស៊ី ដោយ​មាន​ប្រទេស​ចំនួន​៩​ចូលរួម ។ នេះ​បើ​តាម​ការ​ឱ្យ​ដឹង​ពី​លោក ប៊ុ​យ សុ​ភ័​ណ្ឌ អគ្គលេខាធិការ​សហព័ន្ធ​កីឡាប្រដាល់​សាកល​កម្ពុជា រាយការណ៍​ពី​ប្រ
ទេស​ចិន ។

លោក ប៊ុ​យ សុ​ភ័​ណ្ឌ បានឱ្យ​ដឹង​ថា កិច្ចប្រជុំ​នេះ​ផ្ដោត​សំខាន់​ទៅ​លើ​កិច្ច​សហប្រតិបត្តិការ​យ៉ាង​ជិត​ស្និទ្ធ​រវាង​កម្ពុជា​ជាមួយ​ភាគី​ចិន លើ​ការ​អភិវឌ្ឍ​វិស័យ​កីឡា ជា​ពិសេស​សម្រាប់​ត្រៀម​ប្រកួត​កីឡា​ស៊ី​ហ្គេ​ម​លើក​ទី​៣២ ដែល​កម្ពុជា​ទទួល​ធ្វើ​ជា​ម្ចាស់ផ្ទះ​នៅ​ឆ្នាំ​២០២៣ ។

ទន្ទឹម​នឹង​នេះ លោក​ក៏​បាន​លើក​ឡើង​អំពី​គម្រោងសំខាន់​ៗ​របស់​រាជរ​ដ្ធា​ភិ​បាល​កម្ពុជា ក្នុង​ការ​បញ្ជូន​ក្រុមកីឡា​ជម្រើសជាតិ​កម្ពុជា​មក​ធ្វើការ​ហ្វឹកហាត់​រយៈពេល​វែង​នៅ​ប្រទេស​ចិន​។ ឆ្លៀត​ក្នុង​ឱកាស​នេះ លោក​អគ្គលេខាធិការ​បាន​ស្នើ​សុំ​ប្រធាន​សហព័ន្ធ​កីឡាប្រដាល់​សាកល ចិន​និង​ថ្នាក់ដឹកនាំ​ខេត្ត​ក្វា​ង​ស៊ី ជួយ​សម្របសម្រួលរៀបចំ​ទីកន្លែង​ហ្វឹកហាត់​ដែល​មាន​លក្ខណៈ​ស្តង់ដា​អន្តរជាតិ សម្រាប់​ក្រុមកីឡា​ប្រដាល់​សាកល​ជម្រើសជាតិ​កម្ពុជា​មក​ធ្វើការ​ហ្វឹកហាត់​នៅ​ខេត្ត ក្វាង​ស៊ី​រយៈពេល​វែង សម្រាប់​ចូលរួម​ប្រកួត​ជា​លក្ខណៈ​អន្តរជាតិ​នា​ពេល​អនាគត ។

ជា​លទ្ធផល ភាគី​ចិន​បាន​បង្ហាញ​នូវ​សុ​ទុ​ដ្ឋិ​និយម​ក្នុង​ការ​ទទួលយក​សំណើ​របស់​សហព័ន្ធ​កីឡាប្រដាល់​សាកល​កម្ពុជា និង​ត្រៀម​សម្របសម្រួល​ជាមួយ​ភាគី​កម្ពុជា ក្នុង​ការ​ទទួល​ក្រុមកីឡា​ប្រដាល់​សាកល​មក​ធ្វើការ​ហ្វឹកហាត់​រយៈពេល​វែ​ល​នៅ​ឆ្នាំ​ក្រោយ ។

គួរ​រំឭក​ថា សហព័ន្ធ​កីឡាប្រដាល់​សាកល​កម្ពុជា បាន​បញ្ជូន​កីឡាករ​ប្រដាល់​សាកល​កម្ពុជា
ចំនួន​២​រូប​ដែល​ដឹកនាំ​ដោយ​លោក វេជ្ជបណ្ឌិត ឆឹង យ៉ៅ​យ៉េន ប្រធាន​សហព័ន្ធ រួម​ដំណើរ​ដោយ​លោក ប៊ុ​យ សុ​ភ័​ណ្ឌ ទៅ​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​«2nd Belt and Road CHINA-ASIAN Boxing Championship 2019» ដែល​បាន​ប្រព្រឹត្ត​ទៅ​ពី​ថ្ងៃ​ទី​២៥ ដល់​២៧ ខែតុលា​។​ស្រប​ពេល​ជាមួយ​គ្នា​នេះ មន្ត្រី​សហព័ន្ធ​កីឡាប្រដាល់​សាកល​កម្ពុជា ក៏​បាន​បន្ត​ចូលរួម​ក្នុង​កិច្ចប្រជុំ​នេះ​តែ​ម្ដង​ទៅ ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ