រាជធានីភ្នំពេញ ៖ មិនត្រឹមតែត្រៀមខ្លួនពង្រឹងកីឡាករនៅក្នុងវិស័យកីឡា ដែលកម្ពុជាធ្លាប់បានបង្ហាញភាពភ្ញាក់ផ្អើលនាពេលកន្លងមក ដើម្បីដណ្ដើមយកមេដាយជាថ្មីឲ្យខាងតែបានប៉ុណ្ណោះទេ ប៉ុន្តែកីឡារាំមួយថ្មីទៀតក៏ត្រូវបានកម្ពុជារំពឹងថានឹងមានឱកាសដណ្ដើមបានមេដាយ សម្រាប់ព្រឹត្តិការណ៍ស៊ីហ្គេមនាពេលខាងមុខផងដែរ ។
ការរំពឹងនេះ គឺបន្ទាប់ពីវិញ្ញាសា កីឡានេះ ទទួលបានមេដាយមាស១ និងប្រាក់២ពីការប្រកួតWDSF Taipei Open 2019 នៅ ក្រុងតៃប៉ិ កោះតៃវ៉ាន់ ដែលជាការប្រកួតរាំមានប្រទេសជាច្រើនចូលរួម ។
អ្នកស្រី ហង់ ស៊ីមន អគ្គលេខាធិការសហ ព័ន្ធកីឡារាំ បានបង្ហាញការជឿជាក់ក្រោយពី កីឡាកររាំកម្ពុជាឈ្នះមេដាយអន្តរជាតិថា ព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣០នៅហ្វ៊ីលីពីន សហព័ន្ធមានការរំពឹងថាកីឡារាំនឹងមានឱកាសឈ្នះមេ ដាយមិនខុសពីការប្រកួតនៅកោះតៃវ៉ាន់ឡើយ ។
អ្នកស្រីនិយាយថា គ្រូបង្វឹកនិងកីឡាករកីឡា ការិនី បានទទួលបទពិសោធន៍ពីការប្រកួតអន្តរ ជាតិធំៗកន្លងមក ហើយស្របពេលទើបបានឈ្នះមេដាយផង អ្នកស្រីជឿជាក់ថា កីឡាករកម្ពុជា
នឹងបង្កើតបាននូវសមិទ្ធផលជាប្រវត្តិសាស្ត្រថ្មី មួយសម្រាប់ជាតិរបស់ខ្លួននៅក្នុងស៊ីហ្គេមឆ្នាំ ២០១៩នេះ ។
អ្នកស្រីបន្តថា សហព័ន្ធគ្រោងបញ្ជូនកីឡាករ កីឡាការិនីឲ្យចូលរួមសុទ្ធសឹងមានសមត្ថភាព ខ្ពស់ និងជាម្ចាស់មេដាយមាស និងប្រាក់កម្រិត អាស៊ីដែលទើបដណ្តើមបានកាលពីពេលថ្មីៗ នេះ ។ សម្រាប់ការចូលរួមព្រឹត្តិការណ៍កីឡាស៊ីហ្គេមជាលើកដំបូង សហព័ន្ធកីឡារាំកម្ពុជានឹងបញ្ជូន
កីឡាករកីឡាការិនីចំនួន៤រូបឲ្យចូលរួមដែល មានកីឡាករខ្មែរកាត់អ៊ុយក្រែន ច័ន្ទ វិទ័រ, សេង សុគីម, កីឡាការិនីខ្មែរកាត់អ៊ុយក្រែន ព្រាប ដានីអែលឡា និងកីឡាការិនី ម៉ូវ ដានីតា ។ កីឡាករកីឡាការិនីទាំងនោះ នឹងប្រកួតលើ៦វិញ្ញាសាដូចជា Samba, Cha Chacha, Ruba, Paso Doble, Jive និង S,C,R,P,J ។
អ្នកស្រី ហង់ ស៊ីមន អះអាងថា ក្រុម កីឡាករកីឡាការិនីរាំកម្ពុជា កំពុងបង្កើនការហ្វឹកហាត់ពង្រឹងសមត្ថភាពយ៉ាងសកម្មនៅទីស្នាក់ការរបស់ខ្លួន ក្នុងអគារគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ដើម្បីត្រៀមប្រជែងដណ្តើមមេដាយក្នុងព្រឹត្តិការណ៍កីឡាដ៏ធំប្រចាំតំបន់អាស៊ានមួយនេះ ។
គួរបញ្ជាក់ថា កីឡាករកីឡាការិនីកូនកាត់ខ្មែរអ៊ុយក្រែនទាំងពីររូបគឺ ច័ន្ទ វិទ័រ និង ព្រាប ដានីអែលឡា ជាអ្នកដណ្តើមបានមេដាយមាស១ និងប្រាក់២ ពីព្រឹត្តិការណ៍ WDSF Taipei Open 2019 បើកប្រវត្តិសាស្ត្រកីឡារាំឈ្នះមេដាយសម្រាប់កម្ពុជា ។
មេដាយមាសដណ្តើមបានក្នុងការប្រកួត ADSF Asain Adult Open Latin Dance 2019 និងមេដាយប្រាក់ដណ្តើមបានក្នុងការប្រកួត ADSF Single Dance Cha Cha Cha និង Paso Doble ។ ក្រោយពីឈ្នះមេដាយ កីឡាករកីឡាការិនី និងប្រតិភូកម្ពុជា បានត្រឡប់ពីក្រុងតៃប៉ិ កោះតៃវ៉ាន់ កាលពីថ្ងៃទី២២ ខែសតុលា ឆ្នាំ២០១៩ កន្លងទៅ ។
ជាមួយនឹងការអះអាងនេះ ក្រសួងអប់រំយុវជន និងកីឡា ក៏បានបញ្ជាក់ថា នឹងបញ្ជូនប្រភេទកីឡារាំជាវិញ្ញាសាមួយក្នុងចំណោម៣០វិញ្ញាសាឲ្យចូលរួមប្រកួតក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមនៅប្រទេសហ្វ៊ីលីពីននាឆ្នាំនេះដែរ ដែលការប្រកួតនឹងប្រព្រឹត្តទៅពីថ្ងៃទី៣០ ខែវិច្ឆិកា ដល់ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩ ។
កម្ពុជារំពឹងថា ស៊ីហ្គេមឆ្នាំនេះ ខ្លួនក៏ទទួលបានលទ្ធផលល្អជាងមុនផងដែរ បន្ទាប់ពីរំពឹងលើប្រភេទកីឡាករដែលកម្ពុជាទើបមានសក្តានុពលថ្មីៗនេះ ។ ការរំពឹងនេះ គឺបន្ទាប់ពីការប្រកួតស៊ីហ្គេមលើកទី២៩ នៅប្រទេសម៉ាឡេស៊ី កាលពីឆ្នាំ២០១៧កន្លងទៅ មិនមានកីឡារាំផង តែកម្ពុជាដណ្តើមបានមេដាយមាស៣ ប្រាក់២ និងសំរឹទ្ធិ១២ ៕ (កែសម្រួលដោយ ៖ បុប្ផា)
ខេត្តកំពង់ឆ្នាំង ៖ មន្ត្រីខណ្ឌរដ្ឋបាលជលផល នៃមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង បានបញ្ជាក់ថា ត្រីសម្រាប់ធ្វើប្រហុកបានត្រូវជាបណ្ដើរៗហើយ ក្នុង...
ប្រទេសប៉ូឡូញ ៖ បើតាមអាជ្ញាធរមូលដ្ឋានរាយការណ៍កាលពីថ្ងៃទី៥ធ្នូថា មនុស្ស៨នាក់បានបាត់បង់ជីវិតកាលពីថ្ងៃទី៤ធ្នូ នៅប្រទេសប៉ូឡូញ ក្នុងការបាក់អគារកម្ពស់៣ជាន់...
រាជធានីភ្នំពេញ ៖ក្រុមព្រះសុរិយាបានព្រមានប្ដឹងស្ត្រីម្នាក់ដែលប្រមាថសិល្បៈភាពយន្តខ្មែរ ក្នុងពេលដែលក្រុមព្រះសុរិយាខិតខំយ៉ាងខ្លាំង ក្នុងបេកកសកម្មភាពដើម្បី...
សហរដ្ឋអាមេរិក ៖ ក្រសួងការពារប្រទេសអាមេរិក កាលពីថ្ងៃទី៤ធ្នូបានបដិសេធព័ត៌មានដែលថា ក្រុងវ៉ាស៊ិនតោនគ្រោងបញ្ជូនទាហាន១៤.០០០នាក់ថែមទៀតទៅកាន់តំបន់មជ្ឈឹម...
រាជធានីភ្នំពេញ ៖ អស់រយៈពេលជាច្រើនឆ្នាំមកហើយរមណីយដ្ឋានកោះដាច់បានស្ថិតនៅក្រោមការដែលគ្រប់គ្រងរបស់ឯកជនឈរចាំលក់សំបុត្រប្រមូលតែប្រាក់ ពីអ្នកដែលនាំក្រុម...
សហរដ្ឋអាមេរិក-កូរ៉េខាងជើង ៖ អនុរដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើងមួយរូប លោកស្រីCHOE SON HUI កាលពីថ្ងៃទី៥ធ្នូបានសម្ដែងការមិនសប្បាយចិត្ត ក្រោយសេចក្ដីថ្លែងការណ៍នាពេលថ្មី...
រាជធានីភ្នំពេញ ៖ ការប្រកួតជ្រើសរើសជើងឯក TV5 Knock out Series by K-Cement រដូវកាលទី៦ ក្នុងប្រភេទទម្ងន់៦០គីឡូក្រាម នៅ ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៩ កីឡាករ ព្រឿង សុជាតិ នឹងប៉ះជាមួយកីឡាករ កូយ...
ប្រទេសចិន-អាស៊ាន ៖ យោងតាមការវាយតម្លៃមួយចំនួនថា ប្រទេសថៃនឹងបាត់បង់ប្រាក់រហូតដល់១៨៧ពាន់លានបាត នៃចំណែកទីផ្សាររបស់ខ្លួនរហូតដល់ឆ្នាំ២០២២ លើទីផ្សារកម្ពុជា...
ហ្វ៊ីលីពីន ៖ ពិតជាអស្ចារ្យខ្លាំងណាស់ដែលក្រុមកីឡាការិនីប៉េតង់កម្ពុជាដណ្ដើមបានមេដាយ មាសបន្ទាប់ពីផ្ដួលក្រុមកីឡាការិនីម៉ាឡេស៊ី ដោយលទ្ធផលពិន្ទុ១៣-៤លើ...
រាជធានីភ្នំពេញ, ថ្ងៃទី ៥ ខែធ្នូ ឆ្នាំ ២០១៩ ៖ បុគ្គលិកគ្រប់ផ្នែក និងថ្នាក់ដឹកនាំក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ប្រមាណជា ៣០០ នាក់ បានចេញយុទ្ធនាការលក់ផលិតផលស្រាបៀរកម្ពុជា...
ខេត្តកណ្តាល ៖ តាមសេចក្តីរាយការណ៍បឋមបានឱ្យដឹងថា មានករណីអគ្គីភ័យបានឆាបឆេះរោងចក្រផលិតបារី នៅស្រុកកណ្តាលស្ទឹង យ៉ាងសន្ធោសន្ធៅ បង្កការភ្ញាក់ផ្អើលដល់រថយន្ត...
នៅក្នុងបរាភវសូត្របានពោលថា បុរសជាស្វាមីមិនត្រេកអរ មិនមានតម្រេកនឹងភរិយារបស់ខ្លួនបែរជាទៅរួមរ័កនឹងស្រីកំណាន់ក្រៅផ្ទះ ជាប្រមុខនៃសេចក្តីវិនាស គឺវិនាស...
ព្រឹកថ្ងៃសុក្រ ទី៦ ខែធ្នូ ឆ្នាំ២០១៩នេះ នៅការិយាល័យកណ្តាលរបស់ ក្រុមហ៊ុន អង្គរ ឌែរី ប្រូដាក (ANGKOR DAIRY PRODUCTS CO., LTD.) មិត្តហ្វូន និងអង្គរមីលឃ៍ បានចាប់ផ្តើមរៀបចំពិធីសម្ពោធដាក់...
សិល្បករមួយចំនួនបានបញ្ចេញយោបល់ថា កម្ពុជាគួរបើកចំហខ្លាំងជាងនេះទៅលើភាពសិចស៊ីក្នុងវិស័យសិល្បៈ ដើម្បីឲ្យទាន់សម័យកាល និងដើម្បីឲ្យវិស័យសិល្បៈមានភាពរស់រវើក ។...
ជាមួយនឹងអត្ថប្រយោជន៍នៃវិទ្យាសាស្ត្រ និងថ្នាំពេទ្យត្រូវបានគេផ្តល់ឲ្យជាច្រើនជាពិសេសអាចពង្រឹងដល់លទ្ធភាពនៃការមានផ្ទៃពោះថែមទៀតផង តែវាទំនងជាអាចធ្វើឲ្យមើល...
ការភ័យខ្លាចជាឧបសគ្គដ៏ធំនៃការរកលុយសម្រាប់មនុស្សម្នាក់ៗព្រោះវារារាំងមនុស្សមិនឲ្យក្លាហានក្នុងការធ្វើអ្វីមួយដើម្បីរកលុយបន្ថែម ប៉ុន្តែមនុស្សម្នាក់ៗ...
លោក ដ្វេន ចនសាន់ (Dwayne Johnson) ដែលមានឈ្មោះហៅក្រៅថា The Rock គឺជាតារាសម្តែង និងអតីតកីឡាករកីឡាកាសដ៏ល្បីឈ្មោះមួយរូប ។ លោកជាមនុស្សដែលប្រើ Instagram ដ៏សកម្ម និងតែងតែចែករំលែកវីឌីអូ...
រាជធានីភ្នំពេញ ៖ ខណៈដែលសហភាពអឺរ៉ុបកំពុងរង់ចាំការឆ្លើយតបពីរាជរដ្ឋាភិបាលកម្ពុជា មុននឹង សម្រេចថាតើត្រូវព្យួរឋានៈអនុគ្រោះពន្ធដល់កម្ពុជាឬក៏យ៉ាងណានោះ...
ខេត្តកណ្ដាល ៖ ជនសង្ស័យ២នាក់បានជិះម៉ូតូ១គ្រឿងឌុបគ្នាដេញតាមធ្វើសកម្មភាពឆក់កាបូបពីស្ត្រីម្នាក់ដែលកំពុងជិះម៉ូតូ១គ្រឿងតែម្នាក់ឯង បណ្ដាលឲ្យស្ត្រីរងគ្រោះ...
រាជធានីភ្នំពេញ ៖ មន្ដ្រីនគរបាលប៉ុស្ដិ៍រដ្ឋបាលសង្កាត់បឹងសាឡាង ខណ្ឌទួលគោកម្នាក់ ដែលញៀនថ្នាំឡើងង៉ាងរហូតគ្រប់គ្រងអារម្មណ៍ខ្លួនឯងលែងបាន ហើយទាញកាំភ្លើងអាកាបាញ់...