ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​ដែល​វក់វី​នឹង​ការ​រក​លុយ គួរ​ដឹង​ពី​ផល​ប៉ះពាល់​ទាំងនេះ

4 ឆ្នាំ មុន

ការ​ពិត​ជាក់ស្តែង​លុយ គឺ​ស្ថិត​ក្នុង​ចំណោម​កត្តា​សំខាន់​ៗ​ក្នុង​ជីវិត​របស់​មនុស្ស​គ្រប់​រូប ។ នេះ​ជា​មូលហេតុ​ដែល​មនុស្ស​ពេញវ័យ​ភាគច្រើន​ចំណាយ​មួយ​ផ្នែក​ធំ​នៃ​ជីវិត​របស់​ពួក​គេ​ដើម្បី​គិត​ពី​លុយ ហើយ​ពេល​ខ្លះ​ថែម​ទាំង​ធ្លាក់ខ្លួន​ឲ្យ​ក្លាយជា​មនុស្ស​វក់វី​នឹង​ការ​រក សន្សំ និង​គ្រប់គ្រង​លុយ​ថែម​ទៀត ។ ប៉ុន្តែ​លុយ​គ្រាន់តែ​ជា​ឧបករណ៍​ប៉ុណ្ណោះ ។…

ការ​ពិត​ជាក់ស្តែង​លុយ គឺ​ស្ថិត​ក្នុង​ចំណោម​កត្តា​សំខាន់​ៗ​ក្នុង​ជីវិត​របស់​មនុស្ស​គ្រប់​រូប ។ នេះ​ជា​មូលហេតុ​ដែល​មនុស្ស​ពេញវ័យ​ភាគច្រើន​ចំណាយ​មួយ​ផ្នែក​ធំ​នៃ​ជីវិត​របស់​ពួក​គេ​ដើម្បី​គិត​ពី​លុយ ហើយ​ពេល​ខ្លះ​ថែម​ទាំង​ធ្លាក់ខ្លួន​ឲ្យ​ក្លាយជា​មនុស្ស​វក់វី​នឹង​ការ​រក សន្សំ និង​គ្រប់គ្រង​លុយ​ថែម​ទៀត ។ ប៉ុន្តែ​លុយ​គ្រាន់តែ​ជា​ឧបករណ៍​ប៉ុណ្ណោះ ។ អ្វី​ដែល​សំខាន់​សម្រាប់​មនុស្ស​គឺ​អ្វី​ដែល​លុយ​អាច​ធ្វើ​ដើម្បី​អ្នក​បាន​ដូច​ជា​ជម្រើស គុណភាព​នៃ​ជីវិត និង​អារម្មណ៍​សន្តិសុខ​ជាដើម ។ អ្នក​ដែល​ងប់​ង​ល់​នឹង​ការ​រក​លុយ​ពេក​អាច​នឹង​ជួប​នូវ​ផល​ប៉ះពាល់​មួយ​ចំនួន​ដូច​ខាងក្រោម​នេះ​៖

១. ការ​សំចៃ​ពេក​អាច​ប៉ះពាល់​ដល់​សុខភាព​របស់​អ្នក​៖
យុទ្ធសាស្ត្រ​ងាយ​មួយ​ក្នុង​ការ​មាន​លុយ​ច្រើន​ជាង​មុន​គឺ​ការ​ចាយវាយ​តិច និង​សន្សំ​ឲ្យ​បាន​ច្រើន ។ ប៉ុន្តែ​ការ​សំចៃ​ពេក​អាច​ប៉ះពាល់​ដល់​សុខភាព​របស់​អ្នក​ទៅ​វិញ ។ សុខភាព​គឺជា​អ្វី​ដែល​លុយ​មិន​អាច​ទិញ​បានជា​រៀង​រហូត​ទេ ហើយ​ប្រសិនបើ​អ្នក​ពិតជា​មិន​ចង់​ចាយវាយ​ច្រើន​នៅ​ថ្ងៃ​អនាគត​ពិតមែន អ្នក​មិន​គួរ​រំលង​ការ​ចាយវាយ​ក្នុង​ការ​ពិនិត្យ​សុខភាព​ជា​ប្រចាំ​ឡើយ​ដើម្បី​ដឹង​ពី​ជម្ងឺ​មុន​ពេល​វា​ធ្ងន់ធ្ងរ ។

អ្នក​ដទៃ​ទៀត​ដែល​ចង់​សន្សំ​លុយ​តែងតែមាន​ទម្លាប់​សំចៃ​លើ​អាហារ​ដែល​បង្ក​ឲ្យ​ពួក​គេ​ទិញ​អាហារ​ថោក​ៗ​ដែល​មិនល្អ​សម្រាប់​សុខភាព ។ ប្រាកដ​ណាស់ អាហារ​ទាំងនោះ​មាន​តម្លៃ​ថោក​តែ​វា​នឹង​បង្ក​ផល​ប៉ះពាល់​ដល់​សុខភាព​អ្នក​នឹង​បង្ក​ឲ្យ​អ្នក​ចាយវាយ​កាន់តែ​ច្រើន​នៅ​ថ្ងៃ​មុខ​ទៅ​វិញ ។

២. ការ​គិត​ពី​លុយ​ច្រើន​ពេក​បង្ក​ជា​ស្ត្រេ​ស​៖
អ្នក​ដែល​គិតគូរ​ពី​លុយ​ច្រើន ជា​ពិសេស​អ្នក​ដែល​ជាប់បំណុល​ភាគច្រើន​មិន​អាច​ចូល​ដំណេក​បាន​ស្កប់ស្កល់​ឡើយ ។ លើស​ពី​នេះ​ទៅ​ទៀត ពួក​គេ​ក៏​តែងតែ​ព្រួយបារម្ភ​ជា​និច្ច​ផង​ដែរ​ដែល​ធ្វើ​ឲ្យ​ពួក​គេ​ងាយ​នឹង​ប្រឈម​នឹង​ការ​ស្ត្រេ​ស ។

៣. ធ្វើការ​ច្រើន​ពេក​កាត់​បន្ថយ​អាយុ​របស់​អ្នក​៖
ដើម្បី​បង្កើន​ប្រាក់​ចំណូល មនុស្ស​ម្នាក់​អាច​ធ្វើការ​ថែម​ម៉ោង ឬ​ធ្វើការ​ច្រើន​កន្លែង​ជាដើម ប៉ុន្តែ​ទម្លាប់​ទាំងនេះ​ជា​អ្វី​ដែល​បង្កើន​ហានិភ័យ​របស់​អ្នក​ក្នុង​ការ​មាន​ជម្ងឺ​បេះដូង ។ យោង​ទៅ​តាម Lancet Medical Journal បាន​ឲ្យ​ដឹង​ថា អ្នក​ដែល​ធ្វើការ​ពី ៥៥ ម៉ោង ឬ​ច្រើន​ជាង​នេះ​ក្នុង​មួ​យស​ប្តា​ហ៍​មានឱកាស ១៣% ច្រើន​ជាង​មនុស្ស​ធម្មតា​ក្នុង​ការ​មាន​ជម្ងឺ​គាំងបេះដូង និង ៣៣% ច្រើន​ជាង​មនុស្ស​ធម្មតា​ក្នុង​ការ​មាន​ជម្ងឺ​ដាច់​សរសៃឈាម​ខួរក្បាល ។

៤. សំចៃ​ពេក​កាត់​បន្ថយ​សុភមង្គល​ក្នុង​ជីវិត​៖
ពេល​ដែល​អ្នក​ងប់​ង​ល់​នឹង​ការ​សន្សំ​លុយ និង​ការ​រក​លុយ​ពេក អ្នក​មិន​អាច​មាន​ពេល​សម្រាប់​រស់នៅ​ដោយ​សប្បាយ​ចិត្តបាន​ឡើយ ។ ប្រាកដ​ណាស់ ការ​សន្សំ​លុយ​ជា​រឿង​ល្អ ប៉ុន្តែ​កុំ​ហាមឃាត់​ខ្លួនឯង​ឲ្យ​សប្បាយ​ម្តងម្កាល ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ