ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើ​មាន​ស្តុកស្តម្ភ​ហើយ ហេតុ​អ្វី​ក៏​មិន​ឈប់​ធ្វើការ?

4 ឆ្នាំ មុន

លោក ធី​ម ឃុ​ក (Tim Cook) ដែល​ជានា​យក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន Apple នៅ​តែ​ក្រោក​តាំងពី​ព្រឹក​ម៉ោង ៣ និង…

លោក ធី​ម ឃុ​ក (Tim Cook) ដែល​ជានា​យក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន Apple នៅ​តែ​ក្រោក​តាំងពី​ព្រឹក​ម៉ោង ៣ និង ៤៥ នាទី​ព្រឹក​ជា​រៀងរាល់ថ្ងៃ​ដើម្បី​ធ្វើការ​ឲ្យ​ក្រុមហ៊ុន ទោះជា​លោក​ផ្ទាល់​មានទ្រព្យ​សម្បត្តិ​រាប់​ប៊ី​លាន​ដុល្លារ​ក៏​ដោយ ។

លោក អេ​ឡុ​ន មាស់ (Elon Musk) ដែល​ជា​ម្ចាស់​ក្រុមហ៊ុន Tesla និង SpaceX វិញ​តែងតែ​និយាយ​ថា​លោក​ធ្វើការ​ពី ៨០ ទៅ ៩០ ម៉ោង​ក្នុង​មួ​យស​ប្តា​ហ៍ ទោះជា​លោក​មានទ្រព្យ​សម្បត្តិ​ប្រមាណ ២៣ ប៊ី​លាន​ដុល្លារ​ពិតមែន​ក្តី ។ យើង​អាច​មើលឃើញ​ថា​មហាសេដ្ឋី​ជា​ច្រើន​ជុំវិញ​ពិភពលោក​នៅ​តែ​បន្ត​ធ្វើការ និង​គ្រប់គ្រង​អាជីវកម្ម​ខ្លួន​បើ​ទោះជា​ខ្លួន​មានទ្រព្យ​ស្តុកស្តម្ភ​សម្រាប់​ការ​រស់នៅ​លើស​មួយ​ជីវិត​នេះ​ទៅ​ទៀត ។ ហេតុ​អ្វី​បានជា​ពួក​គេ​ធ្វើ​ដូច្នេះ?

១. បើ​មិន​ធ្វើការ ពួក​គេ​បាត់បង់​អត្ថន័យ​ក្នុង​ជីវិត​៖
លោក ធី​ម ហ្វឺ​រី​ស (Tim Ferriss) ដែល​ជា​អ្នកនិពន្ធ​សៀវភៅ និង​ជាង​អ្នក​វិនិយោគ​ក្នុង​វិស័យ​បច្ចេកវិទ្យា​បាន​ប្រាប់​មក​ថា ពេល​ដែល​មនុស្ស​មិន​ចាំបាច់​ធ្វើការ​ដើម្បី​រក​ចំណូល​ទៀត​នោះ ពួក​គេ​អាច​នឹង​ចាប់ផ្តើម​បាត់បង់​អត្ថន័យ​នៃ​ជីវិត​របស់​ខ្លួន ។ ដោយហេតុ​ដូចនេះ ពួក​គេ​តែងតែ​បង្កើត​គម្រោង​ធំ​ៗ​ដើម្បី​រក្សា​ឲ្យ​ពួក​គេ​រវល់ ។

២. អ្នកមាន​ស្គាល់​អ្នកមាន​ច្រើន​ពេក​៖
សម្រាប់​មនុស្ស​ភាគច្រើន ពួក​គេ​នឹង​ឈប់​ពេល​ដើរ​ដល់​ចំណុច​ណាមួយ ។ ប៉ុន្តែ​សម្រាប់​មនុស្ស​មួយ​ចំនួន​ទៀត ពួក​គេ​បន្ត​ខិតខំ​ដើរទៅ​មុខ​ទៀត​មិន​ថា​ពួក​គេ​មានទ្រព្យ​សម្បត្តិ​ស្តុកស្តម្ភ​ប៉ុណ្ណា​ឡើយ​ព្រោះ​ពួក​គេ​ចង់​ឈានមុខ​អ្នក​ដទៃ​ដែល​ពួក​គេ​ស្គាល់ ។ ឧទាហរណ៍​ដូច​ជា​លោក ឡា​រី អេ​ឡី​សាន់ (Larry Ellison) ជាដើម​ដែល​ជា​ស្ថាបនិក​ក្រុមហ៊ុន Oracle ។ លោក​តែងតែ​ចង់​ប្រកួតប្រជែង​ជាមួយនឹង​លោក ប៊ី​ល ហ្គេ​ត​ស៍ (Bill Gates) និង ផល អា​ឡេ​ន (Paul Allen) របស់ Microsoft ជា​និច្ច ។

៣. លុយ​ប្រៀប​ដូច​ជា​ស្រា​៖
លោក ស្ទី​វិ​ន ប៊ឺ​ក្លាស (Steven Berglas) ដែល​ជា​អ្នកជំនាញ​ផ្នែក​ចិត្តសាស្ត្រ​បាន​និយាយ​ថា មហាសេដ្ឋី​ត្រូវការ​រក​លុយ​បាន​ច្រើន​ទើប​អាច​មាន​អារម្មណ៍​សប្បាយ ឬ​រំជើបរំជួល​បាន ។ ហើយ​លុយ​ប្រៀប​បានជា​គ្រឿងញៀន ៕ កែសម្រួល​ដោយ​៖ សុ​ឃាក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ