សហរដ្ឋអាមេរិក ៖ យោងតាមកាសែតអាមេរិក HUFFINGTON POST ថា យន្តហោះអវកាសX-37Bរបស់កងទ័ពអាកាសអាមេរិកទីបំផុតបានវិលមកចុះចតវិញហើយកាលពីថ្ងៃទី២៧តុលា។ នោះជាបេសកកម្មទី៥ហើយរបស់យានអវកាសមានទិសដៅសម្ងាត់នេះ។
រហូតមកទល់ពេលនេះគេនៅមិនទាន់ដឹងពីសារសំខាន់ពិតប្រាកដរបស់យានX-37Bនោះនៅឡើយ។ យានX-37Bបានហោះចេញពីថ្ងៃទី៧កញ្ញាឆ្នាំ២០១៧មក ៤ខែបន្ទាប់ពីការហោះហើរលើកមុន ដោយលើកនេះហោះហើរអស់ពេល៧០៨ថ្ងៃក្នុងទីអវកាស។ ផលិតដោយក្រុមហ៊ុនប៊ូអីុញកាលពីឆ្នាំ១៩៩៩យាននោះដែលមានបណ្ដោយ៨ម៉ែត្រ ត្រូវបានអង្គការNASAចាត់ទុកថា ជាយានសម្រាប់ធ្វើតេស្តក្នុងតារាវិថី។ យាននោះហាក់ប្រើជាពិសេសបង្ហាញពីបច្ចេកវិទ្យាអវកាស និងសម្រាប់ការពិសោធន៍។
ទីភ្នាក់ងារអវកាសអាមេរិកនៅតែលាក់បាំងខ្លឹមសារនៃបេសកកម្មរបស់យានX-37B។ ក្នុងឆ្នាំ២០០៤កម្មវិធីនោះត្រូវបានប្រគល់ឲ្យក្រសួងការពារប្រទេសអាមេរិក មកពីការកាត់បន្ថយថវិកា៕ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ