ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពាក្យ​លើកទឹកចិត្ត​ល្អ​ៗ​សម្រាប់​អ្នក​ចង់​បង្កើត​អាជីវកម្ម​ផ្ទាល់ខ្លួន

4 ឆ្នាំ មុន

បើ​អ្នកជា​សហគ្រិន ឬ​មានគំនិត​ចង់​ក្លាយជា​សហគ្រិន​នោះ អ្នក​ប្រហែលជា​ឧស្សាហ៍​គិត​ពី​វិធី​រក​លុយ និង​សន្សំ​លុយ​ជាក់​ជា​មិន​ខាន ។ ហើយ​ពេល​ខ្លះ​ការ​គិត​ច្រើន​អាច​ក្លាយជា​ឧបសគ្គ​មិន​ឲ្យ​អ្នក​ឈាន​ជំហាន​ដំបូង​ក្នុង​ការ​ធ្វើ​ឲ្យ​វា​ក្លាយជា​ការ​ពិត​ទៅ​វិញ ។ ដូច្នេះ​ប្រសិនបើ​អ្នក​មិន​ចង់​ឲ្យ​ខ្លួន​អ្នក​ផ្ទាល់​រារាំង​ខ្លួនឯង អ្នក​មិន​ត្រូវ​ចុះចាញ់​នឹង​ការ​ព្រួយបារម្ភ​ទេ ។…

បើ​អ្នកជា​សហគ្រិន ឬ​មានគំនិត​ចង់​ក្លាយជា​សហគ្រិន​នោះ អ្នក​ប្រហែលជា​ឧស្សាហ៍​គិត​ពី​វិធី​រក​លុយ និង​សន្សំ​លុយ​ជាក់​ជា​មិន​ខាន ។ ហើយ​ពេល​ខ្លះ​ការ​គិត​ច្រើន​អាច​ក្លាយជា​ឧបសគ្គ​មិន​ឲ្យ​អ្នក​ឈាន​ជំហាន​ដំបូង​ក្នុង​ការ​ធ្វើ​ឲ្យ​វា​ក្លាយជា​ការ​ពិត​ទៅ​វិញ ។

ដូច្នេះ​ប្រសិនបើ​អ្នក​មិន​ចង់​ឲ្យ​ខ្លួន​អ្នក​ផ្ទាល់​រារាំង​ខ្លួនឯង អ្នក​មិន​ត្រូវ​ចុះចាញ់​នឹង​ការ​ព្រួយបារម្ភ​ទេ ។ ហើយ​ខាងក្រោម​នេះ​គឺជា​ការ​លើកទឹកចិត្ត​ល្អ​ៗ​មួយ​ចំនួន​ដែល​អាច​ជំរុញ​ទឹកចិត្ត​អ្នក និង​ជំរុញ​ឲ្យ​អ្នក​គិត​បន្ត​ពី​អាជីវកម្ម​ក្នុង​ក្តី​សុបិន ។

១- «​ការ​អប់រំ​ផ្លូវការ​ជួយ​ឲ្យ​អ្នករក​ចំណូល​ល្មម​សម្រាប់​ការ​រស់នៅ ប៉ុន្តែ​ការ​អប់រំ​ខ្លួនឯង​នឹង​ជួយ​ឲ្យ​អ្នករក​លុយ​បាន​ច្រើន​» ពី​លោក ជី​ម រ៉​ន (Jim Rohn) ដែល​ជា​សហគ្រិន និង​ជា​អ្នកនិពន្ធ​៖ ក្នុង​នាម​ជា​សហគ្រិន វា​ពិតជា​សំខាន់​ណាស់​ក្នុង​ការ​បន្ត​រៀនសូត្រ​ដោយ​ខ្លួនឯង​ដូច​ជា​អាន​សៀវភៅ ចូលរួម​សិក្ខាសាលា និង​ស្តាប់​បទ​ពិសោធន៍​បុគ្គល​ដែល​ជោគជ័យ​ជាដើម​ដើម្បី​បង្កើន​ជំនាញ​របស់​អ្នក ។ វា​ប្រៀប​បានជា​ការ​វិនិយោគ​មួយ​លើ​អាជីវកម្ម​របស់​អ្នកផង​ដែរ ។

២- «​មនុស្ស​ភាគច្រើន​បាត់បង់​ឱកាស​ព្រោះ​ឱកាស​មាន​រូបរាង​ដូច​ការងារ​» ពី​លោក ថូ​ម៉ាស អេ​ឌី​សាន់ (Thomas Edison) ដែល​ជា​អ្នក​វិទ្យាសាស្ត្រ និង​អាជីវករ ៖ វា​មិនមែន​ជា​រឿង​សម្ងាត់​ទេ សហគ្រិន​ត្រូវ​ខិតខំ​ទាំង​យប់​ទាំង​ថ្ងៃ​ដើម្បី​រក​លុយ និង​ចាប់ផ្តើម​ក្លាយជា​មនុស្ស​ជោគជ័យ ។ ពេល​ខ្លះ​អ្នក​ត្រូវការ​ពេល​រាប់​ឆ្នាំ​ដើម្បី​អាច​សម្រេច​គោលដៅ​ផ្ទាល់ខ្លួន​បាន ។ ប៉ុន្តែ​ក្នុង​ពេល​ដែល​អ្នក​ខិតខំ​បំពេញការងារ​ទាំងនោះ អ្នក​ក៏​កំពុង​តែ​ចាប់​ឱកាស​ទាំងអស់​ដែល​អ្នក​មើលឃើញ​ដែរ ។

៣- «​សុភមង្គល​មិន​អាស្រ័យ​តែ​លើ​លុយ​ទេ តែ​វា​អាស្រ័យ​លើ​ភាព​សប្បាយ​រីករាយ​នៃ​ការ​សម្រេច​បាន​អ្វីមួយ និង​លើ​ការ​រំជើបរំជួល​នៃ​ការ​បង្កើត​អ្វីមួយ​» ពី​លោក ហ្វ្រេ​ង​ខ្លី​ន រូ​សវេត (Franklin Roosevelt) ដែល​ជា​អតីត​ប្រធានាធិបតី​សហរដ្ឋអាមេរិក​៖ ពេល​ដែល​អ្នក​ទើបតែ​ចាប់ផ្តើម​រក​ចំណូល​បាន អ្នក​ត្រូវ​ចង​ចាំ​ថា​លុយ​មិន​អាច​ជួយ​ឲ្យ​អ្នក​ទទួល​បាន​សុភមង្គល​ក្នុង​រយៈពេល​វែង​ទេ ។ មាន​កិច្ចការ​ខ្លះ​មិន​អាច​រក​លុយ​ឲ្យ​អ្នក​បាន​ច្រើន តែ​វា​ជួយ​ឲ្យ​អ្នក​សប្បាយចិត្ត និង​ពេញចិត្ត​និង​ជីវិត​របស់​អ្នក ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ