កញ្ញា អ៊ាង សុធា ម្ចាស់ជ័យលាភីជាប់លេខ២ យ៉ាងម៉េចដែរ?
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ មហាជនជាច្រើនបានតាមដានម្ចាស់ជ័យលាភីលេខ១ ផ្នែកនារី គឺកញ្ញា វង្ស ម៉ាលីន ដែលច្រៀងវិញ្ញាសាសម័យ ទទួលពានប្រឡងលំដាប់ជាតិ ។…
រាជធានីភ្នំពេញ ៖ មហាជនជាច្រើនបានតាមដានម្ចាស់ជ័យលាភីលេខ១ ផ្នែកនារី គឺកញ្ញា វង្ស ម៉ាលីន ដែលច្រៀងវិញ្ញាសាសម័យ ទទួលពានប្រឡងលំដាប់ជាតិ ។…
រាជធានីភ្នំពេញ ៖ មហាជនជាច្រើនបានតាមដានម្ចាស់ជ័យលាភីលេខ១ ផ្នែកនារី គឺកញ្ញា វង្ស ម៉ាលីន ដែលច្រៀងវិញ្ញាសាសម័យ ទទួលពានប្រឡងលំដាប់ជាតិ ។ ជាមួយគ្នានេះសូមងាកមកមើលកញ្ញា អ៊ាង សុធា ដែលមកពីខេត្តតាកែវវិញម្តង គឺនាងទទួលបានចំណាត់ថ្នាក់លេខ២ ទូទាំងប្រទេស ហើយលទ្ធផលនេះបានធ្វើឱ្យសាមីខ្លួនរំភើបបំផុត ។
កញ្ញា អ៊ាង សុធា ជាបេក្ខនារីជាប់លេខ១ សម័យផ្នែកនារីតំណាងនៅខេត្តតាកែវ ហើយត្រូវបានបញ្ជូនឲ្យមកប្រឡងមហោស្រពចម្រៀងខ្មែរជាសាកលលើកទី៥ ឆ្នាំ២០១៩ ជាមួយបណ្តាខត្ត-ក្រុង ២៥ និងបងប្អូនខ្មែរដែលរស់នៅក្រៅប្រទេស ។
នៅក្នុងការប្រឡងចម្រៀងនេះ អ៊ាន សុធា បានប្រមូលស្មារតីច្រៀងដាក់អារម្មណ៍តាមអត្ថន័យចម្រៀង រហូតជាប់ឆ្លងកាត់ពីមួយវគ្គទៅមួយវគ្គ និងបានមកដល់វគ្គផ្តាច់ព្រ័ត្រ ។ អ៊ាង សុធា មានភ័ព្វសំណាងក្លាយជាម្ចាស់ពានលេខ២ ផ្នែកនារីចម្រៀងសម័យ ដោយនាងច្រៀងបទ «ចម្រៀងអវសាន្ត» ។
អ៊ាង សុធា ឲ្យដឹងថា នាងរស់នៅទីរួមខេត្តតាកែវ ច្រៀងចម្រៀងបុរាណបានច្រើនហើយហាត់រៀនក៏ច្រើន ព្រោះក្រុមគ្រួសារសុទ្ធតែជាអ្នកសិល្បៈបុរាណ ៕ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ