ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អតីត​គ្រូ Chelsea ចុច​ឈ្មោះ​កីឡាករ​ឆ្នើម​១​រូប​នឹង​ស្នង Messi និង CR7 គ្រង​ពាន Ballon d’Or

4 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Soccer Laduma បានឱ្យ​ដឹង​ថា អតីត​គ្រូបង្វឹក​ក្លឹ​ប​តោ​ខៀវ Andrea Villas-Boas ជឿជាក់​ថា តារា​ឆ្នើម​របស់​ក្លិប​អ្នកមាន​បារាំង Kylian…

តាម​ប្រភព​ព័ត៌មាន Soccer Laduma បានឱ្យ​ដឹង​ថា អតីត​គ្រូបង្វឹក​ក្លឹ​ប​តោ​ខៀវ Andrea Villas-Boas ជឿជាក់​ថា តារា​ឆ្នើម​របស់​ក្លិប​អ្នកមាន​បារាំង Kylian Mbappe គឺជា​អ្នក​ស្នង​តំណែង​របស់ Lionel Messi និង Cristiano Ronaldo ក្នុង​ការ​យក​ពាន Ballon d’Or នៅ​ថ្ងៃ​អនាគត​។

បន្ទាប់​ពី​ចូលរួម​សម្តែង​ក្នុង​យុទ្ធនាការ​ឈ្នះ​ពានរង្វាន់​បាល់ទាត់​ពិភពលោក​បារាំង​ឆ្នាំ ២០១៨ និង ទទួល​បាន​ចំណាត់ថ្នាក់​លេខ ៤ ក្នុង​ការ​បោះ​ឆ្នោត Ballon d’Or កាលពី​ឆ្នាំ​មុន កីឡាករ​វ័យ ២០ ឆ្នាំ​រូប​នេះ​ត្រូវ​បាន​គេ​តែងតាំង​ជា​បេក្ខភាព ៣០ នាក់​ម្តងទៀត សម្រាប់​ឆ្នាំ ២០១៩ ហើយ​លោក Andrea Villas-Boas ជឿជាក់​ថា​តារា PSG នឹង​ក្លាយជា​អ្នក​ឈ្នះ​ដ៏​លេចធ្លោ​សម្រាប់​ពានរង្វាន់​នា​ពេល​អនាគត​។

អតីត​គ្រូបង្វឹក​រូប​នេះ​បាន​និយាយ​ថា​៖ «Kylian កំពុង​រីក​ចម្រើន​ក្លាយជា​អ្នក​ស្នង​តំណែង​របស់ Ronaldo និង Messi ក្នុង​ការ​ធ្វើ​ជា​ម្ចាស់​ពាន​បាល់​មាស Ballon d’Or​។ អ្នក​រាល់គ្នា​បាន​គិត​ថា Neymar នឹង​ក្លាយជា​អ្នក​ស្នង​របស់​ជើង​ខ្លាំង​ទាំង​ពីរ តែ​តាម​ការ​ពិត Kylian មា​ឱកាស​ច្រើន​ជាង ដោយសារ​តែ​តែ​គេ​ទើបតែ​មាន​អាយុ​២០​ឆ្នាំ​»​។

គួរ​បញ្ជាក់​ផង​ដែរ​ថា បច្ចុប្បន្ន Neymar កំពុង​មាន​បញ្ហា​របួស ប៉ុន្តែ Mbappe នឹង​ព្យាយាម​រក​គ្រាប់​បាល់​បញ្ចូល​ទី ក្នុង​កំឡុង​ពេល​ប្រកួត​នៅ​ថ្ងៃអាទិត្យ ជាមួយ​ក្រុម Olympique Marseille ៕

ប្រភព ៖ soccerladuma , កែសម្រួល​ដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ