ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក កឹ​ម សុខា​មិន​ត្រូវ​បាន​លើកលែង និង​បន្ធូរ​បន្ថយទោស​ថ្ងៃ​បុណ្យអុំទូក​ទេ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ទីបំផុត​ទណ្ឌិត​ចំនួន​៩០​នាក់ (​ស្រី​១៧​នាក់​) ត្រូវ​បាន​លើកលែង និង​បន្ធូរបន្ថយទោស​ក្នុង​ពិធី​បុណ្យអុំទូក​បណ្តែតប្រទីប សំពះ​ព្រះ​ខែ និង​អកអំបុក​ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ពេល​ខាង​មុខ​នេះ ប៉ុន្តែ​លោក កឹ​ម…

រាជធានី​ភ្នំពេញ ៖ ទីបំផុត​ទណ្ឌិត​ចំនួន​៩០​នាក់ (​ស្រី​១៧​នាក់​) ត្រូវ​បាន​លើកលែង និង​បន្ធូរបន្ថយទោស​ក្នុង​ពិធី​បុណ្យអុំទូក​បណ្តែតប្រទីប សំពះ​ព្រះ​ខែ និង​អកអំបុក​ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ពេល​ខាង​មុខ​នេះ ប៉ុន្តែ​លោក កឹ​ម សុខា អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​មិន​បាន​លើកលែង ឬ​បន្ធូរ​បន្ថយទោស​នោះ​ទេ ។ នេះ​បើ​តាម​អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌ ។

លោក​គឹ​ម សន្តិភាព អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌​បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២៩ ខែតុលា​នេះ​ថា ក្រោយ​ពី​កិច្ចប្រជុំ​គណៈកម្មការ​ជាតិ​ពិនិត្យ​បញ្ជី​ស្នើ​សុំ​ប​ន្ថូ​រ​បន្ថយទោស និង​លើកលែងទោស​ដល់​ទណ្ឌិត​ក្នុង​ឱកាស​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប សំពះ​ព្រះ​ខែ និង​អកអំបុក (​តាំងតុ​) អង្គប្រជុំ​បាន​សម្រេច​ធ្វើ​សំណើរ​គោរព​ជូន​ប្រមុខ​រាជរដ្ឋាភិបាល ដើម្បី​ពិនិត្យ និង​សម្រេច​ទូល​ថ្វាយ​ព្រះមហាក្សត្រ​ជាទី​គោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត​ក្នុង​ការ​ផ្តល់​ការ​អនុគ្រោះ​ទោស​ដល់​ទណ្ឌិត​សរុប​៩០​នាក់ (​ស្រី​១៧ នាក់​)​ដែល​ក្នុង​នោះ ៖​បន្ថយទោស​៦​ខែ ចំនួន​៥៨​នាក់ (​ស្រី​១៣ នាក់​) បន្ថយទោស​៩​ខែ ចំនួន​១៤​នាក់ (​ស្រី​ម្នាក់​) បន្ថយទោស​១២​ខែ ចំនួន​០៨​នាក់ (​ស្រី​ម្នាក់​)​និង​លើកលែងទោស​ចំនួន​១០​នាក់ (​ស្រី​០២​នាក់​) ។

សូម​ជម្រាប​ថា ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប សំពះ​ព្រះ​ខែ និង​អកអំបុក​ដែល​ប្រព្រឹត្ត​ទៅ​នា​ថ្ងៃ​ទី​១០-១១ និង​១២ ខែ​វិ​ចិ្ឆ​កា ឆ្នាំ​២០១៩ ខាង​មុខ​នេះ​លើ​សំណើរ​សុំ​អនុគ្រោះ​ទោស​ដល់​ទណ្ឌិត​សរុប​៥១២​នាក់ (​ស្រី​៥៨​នាក់​) ។

លោក​កឹ​ម សន្តិភាព​បាន​ឲ្យ​ដឹង​ថា អ្នក​ដែល​ត្រូវ​បាន​លើកលែង និង​បន្ធូរ​បន្ថយទោស​ថ្ងៃ​បុណ្យ​អ៊ុំ​ទូក​នោះ​មិន​មានឈ្មោះ លោក​កឹ​ម សុខា នោះ​ទេ ។ លោក​បញ្ជាក់​ថា ៖«​លោក​កឹ​ម សុខា​អត់​មាន​ទេ​។ ខ្ញុំ​សូម​ជម្រាប​ថា ការ​ផ្តល់​លក្ខខណ្ឌ​នៃ​ការ​លើកលែងទោស គឺ​ត្រូវ​មាន​លក្ខខណ្ឌ​ចាំបាច់ គឺ​ត្រូវ​មាន​សាលា​ក្រម​ជា​ស្ថាព​ពី​ស្ថាប័ន​តុលាការ ។ ដូច្នេះ​សម្រាប់​លោក កឹ​ម សុខា គឺ​កំពុង​ស្ថិត​ក្នុង​នីតិវិធី​រស់​តុលាការ​នៅឡើយ ។ ស្ថិត​ក្នុង​នីតិវិធី​របស់​ក្រៅ​ស៊ើបសួរ​នៅឡើយ អី​ញ្ចឹ​ង​គាត់​មិន​ទាន់​មាន​សាលក្រម​ស្ថាពរ ដូច្នេះ​គាត់​ពុំ​ត្រូវ​បាន​ទទួល​ការ​ពិនិត្យ​អនុគ្រោះ​ទេ​»​។ លោក​ថា ៖«​ទោះបីជា​ទណ្ឌិត​នឹង​មក​ពី​គណបក្ស​នយោបាយ​ណា​ក៏​ដោយ គឺ​ត្រូវ​តែ​ទទួលទោស​ទៅ​តាម​ច្បាប់​ដែល​មាន​ធរមាន ។ អី​ញ្ចឹ​ង​តុលាការ និង​គណៈកម្មាធិការ​ជាតិ​ក៏​មិន​ដែល​ពិនិត្យ​លើ​បញ្ហា​នឹង​ដែរ​» ។

ចំណែក​ទណ្ឌិត​ជា​ជនបរទេស​គ្រប់​ជាតិ​សា​សមាន​សរុប​ជាង​១​ពាន់​នាក់ ហើយ​ភាគច្រើន​ជា​បុរស់​ដោយ​ចំណោម​ទណ្ឌិត​បុរស​មាន​ទណ្ឌិត​ស្ត្រី​ជា​ជនបរទេស​មាន​៥០ ឬ​៦៩​នាក់​តែ​ប៉ុណ្ណោះ ។
បើ​តាម​លោក អ៊ុ​ច ពង្ស​បាន​ឲ្យ​ដឹង​ថា ជនបរទេស​ដែល​ជាប់​នៅ​ពន្ធនាគារ​ភាគី​ច្រើន​បាន ប្រព្រឹត្ត​បទល្មើស​គ្រឿងញៀន បទល្មើស​ប្លន់ ។ បទល្មើស​ឆក​បោក​តាម​អន​ឡាញ ។ ទណ្ឌិត បរទេស​នោះ​ភាគី​ច្រើន​ជា​ជនជាតិ​ចិន​ខ្លះ និង​វៀតណាម​ខ្លះ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ