ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមត្ថកិច្ច​ដាក់​កម្លាំង​ល្បាត ដើម្បី​ស្វាគមន៍​ចាប់ខ្លួន​ការ​វិល​ចូល​របស់​លោក សម រ​ង្ស៊ី រួច​ហើយ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សមត្ថកិច្ច​ត្រូវ​បាន​ដាក់​ត្រៀម​ល្បាត ដើម្បី​ស្វាគមន៍​ការ​វិល​ចូល​ស្រុក​របស់​លោក សម រ​ង្ស៊ី អតីត​ប្រធាន​ប្រឆាំង នៅ​ថ្ងៃ​ទី​០៩ ខែវិច្ឆិកា​ខាង​មុខ​នេះ​រួច​ហើយ ។…

រាជធានី​ភ្នំពេញ ៖ សមត្ថកិច្ច​ត្រូវ​បាន​ដាក់​ត្រៀម​ល្បាត ដើម្បី​ស្វាគមន៍​ការ​វិល​ចូល​ស្រុក​របស់​លោក សម រ​ង្ស៊ី អតីត​ប្រធាន​ប្រឆាំង នៅ​ថ្ងៃ​ទី​០៩ ខែវិច្ឆិកា​ខាង​មុខ​នេះ​រួច​ហើយ ។ នេះ​បើ​តាម​អ្នកនាំពាក្យ​អគ្គស្នងការ​រ​ដ្ឋា​ន​នគរបាល​ជាតិ ។

លោក​ឧត្តមសេនីយ៍ឯក ឆាយ គឹ​ម​ខឿន អ្នកនាំពាក្យ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​បាន​ឲ្យ​កោះសន្តិភាព​ដឹង នៅ​ថ្ងៃ​ទី​២៩ ខែតុលា ឆ្នាំ​២០១៩​ថា ការ​ដាក់​កម្លាំង​សមត្ថកិច្ច​នេះ​មាន​ពីរ​ករណី គឺ​ដើម្បី​រក្សា​សន្តិសុខ​សុវត្ថិភាព​ជា​ប្រចាំ និង​ដើម្បី​ត្រៀម​ការ​វិល​ចូល​របស់​លោក សម រ​ង្ស៊ី ។ លោក​បាន​បញ្ជាក់​ថា «​យើង​ដាក់​កម្លាំង​សន្តិសុខ​ផ្អែក​លើ​សភាពការណ៍​សកល និង​ដាក់​ពាក់ព័ន្ធ​នឹង​ការ​វិល​ត្រឡប់​របស់​លោក សម រ​ង្ស៊ី នឹង​ហើយ​ព្រោះថា ក្រុម​នេះ​មាន​ឧបាយកល​ច្រើន អី​ញ្ចឹ​ង​ទេ​យើង​ត្រូវ​ប្រុង​ប្រយ័ត្ន ។ កុំ​មានការ​បង្ក​បញ្ហា​អសន្តិសុខ​កើត​មាន ឡើង​» ។

ពាក់ព័ន្ធ​នឹង​ដាក់​កម្លាំង​សមត្ថកិច្ច​នេះ​ដែរ អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​លោក ផៃ ស៊ី​ផា​ន បាន​ឲ្យ​ដឹង​ថា សមត្ថកិច្ច​គ្រប់​ជាន់ថ្នាក់​បាន​ទទួល​បញ្ហា​ពី​តុលាការ​រួច ហើយ​ក្នុង​ការ​នាំ​ជន​នឹង (​សម រ​ង្ស៊ី​) ទៅ​ផ្តន្ទាទោស​រួច​ហើយ ។ លោក​បន្ត​ថា ការ​ដាក់​សមត្ថកិច្ច​នៅ​ព្រ​លាន​យន្តហោះ គឺ​ដើម្បី​ធានា​រក្សា​សណ្តាប់ធ្នាប់​សារ​ធារ​ណៈ​ព្រោះថា សមត្ថកិច្ច​ត្រូវ​រៀបចំ​ខ្លួន ដើម្បី​ឆ្លើយ​តប​នឹង​អំពើ​កើតឡើង​ជាយថាហេតុ​ណាមួយ ។

លោក​បាន​បញ្ជាក់​ថា​៖«​ដាក់​សមត្ថកិច្ច​នេះ គឺជា​កាតព្វកិច្ច​ថែរក្សា​សណ្តាប់ធ្នាប់​សាធារណៈ​នៅ​ក្នុង​ករណី​ដែល​កើតឡើង​ជាយថាហេតុ​ណាមួយ​» ។ ចំពោះ​ការ​ដាក់​ពង្រាយ​សមត្ថកិច្ច​នៅ​តាម​ព្រំដែន​វិញ អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​ក៏​បាន អះអាង​ថា ការ​ដាក់​កម្លាំង​នេះ​ក៏​បាន ដើម្បី​ត្រៀម​ទប់ស្កាត់ ឬ​ចាប់ខ្លួន​លោក​សម រ​ង្ស៊ី និង​ក្រុម​លោក​ដែល​កើតឡើង​ជាយថាហេតុ​ណាមួយ​ផង​ដែរ ។ ជាមួយ​គ្នា​នោះ​ដែរ​អ្នកនាំពាក្យ​ដដែល​ក៏​បាន​លើក​ឡើង​ថា ករណី​លោកស្រី មូរ សុខ​ហួរ អតីត​អនុប្រធាន​បក្ស​ប្រឆាំង​ត្រូវ​សមត្ថកិច្ច​ប្រទេស​ថៃ​មិន​ឲ្យ​ចុះ​ចត​នោះ​ក៏​ដូច​គ្នា ចំពោះ​លោក សម រ​ង្ស៊ី និង​ក្រុម​របស់​លោក​មួយ​ចំនួន​ទៀត គឺ​មិន​ត្រូវ​សមត្ថកិច្ច​ថៃ​អនុញ្ញាត​ឲ្យ​ចុះ​ចត​ផង​ដែ ។ លោក​បាន​បញ្ជាក់​ថា ៖ «​អាជ្ញាធរ​ថៃ​មិន​អនុញ្ញាត​ឲ្យ​មក​ជាន់​ដៃ​ទឹកដី​ថៃ គឺ​បង្ហាញ​ថា ដើម្បី​ថែរក្សា​សណ្តាប់​សាធារណៈ ។ ដូច្នេះ​ខ្ញុំ​មិន​ជឿ​ថា សម រ​ង្ស៊ី​ហ្នឹង ថៃ​អនុញ្ញាត​ឲ្យ​ជាន់​ទឹកដី​គេ​ទេ ។

ចំណែក​ប្រទេស​ម៉ា​ឡេ​ស៊ី​វិញ​ក៏​មិន​អនុញ្ញាត​ដែរ ព្រោះថា សម រ​ង្ស៊ី​មក ដើម្បី​ដឹកនាំ​ធ្វើ​រដ្ឋ ប្រហារ​នៅ​កម្ពុជា ។ ដូច្នេះ​បើ​ប្រទេស​ណាមួយ​អនុញ្ញាត​ឲ្យ​ដឹកនាំ​ធ្វើ​រដ្ឋប្រហារ​មក​លើ​រដ្ឋាភិបាល​ស្របច្បាប់ គឺជា​ការ​ផ្សំ​គំនិត​ជាមួយ​គ្នា ដូច្នេះ​ប្រទេស​នោះ​គេ​មិន​អនុញ្ញាត​ទេ​» ។ ទោះបីជា​លោក​សម រ​ង្ស៊ី បាន​អះអាង​ថា នឹង​មក​កម្ពុជា​តាម​កំណត់​ក្តី​អ្នកនាំពាក្យ​រដ្ឋាភិបាល​ដដែល​បាន​អះអាង​ថា ទោះបី​លោក សម រ​ង្ស៊ី មក​តាម​ផ្លូវអាកាស​ក្តី​ក៏​មិន​អាចម​កបាន​ដែរ​ព្រោះថា តាម​ផ្លូវអាកាស​មាន​កិច្ចព្រមព្រៀង​រួច​ហើយ​រវាង​យន្តហោះ​ពាណិជ្ជ គឺ​គេ​មិន​យក​បញ្ហា​នយោបាយ​ទៅ​លូក​ឡំ​ជាមួយនឹង​ដំណើរការ​ពាណិជ្ជកម្ម​នោះ​ទេ ។

លោក​ក៏​បាន​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា ៖«​រាល់​ការ​ឡើង​យន្តហោះ​គេ​ត្រូវ​បាន​ផ្ញើ​ឈ្មោះ​អ្នក​ទាំងនោះ​មក​ច្រក​ចេញចូល​នៅ​ច្រក​យន្តហោះ​នោះ ដើម្បី​ពិនិត្យ​ឈ្មោះ​ថា តើ​អ្នក​នោះ​ជា​ភាវ​កម្ម ដែរ​ឬទេ​មក​ធ្វើ​ឲ្យ​បាត់បង់​សណ្តាប់​ដែរ​ទេ​» ។ លោក​បន្ត​ថា នគរបាល ឬ​ប៉ូលិស​អាំង​ទែ​ប៉ូ​ល​ក៏​គេ​ពិនិត្យ​ដែរ ចំពោះ​ឈ្មោះ​នោះ​ព្រោះថា គេ​ដឹង​ថា សម រ​ង្ស៊ី គឺជា​ឧក្រិដ្ឋជន​មួយ​ដែល គឺ​កំពុង​តាម​រក ដើម្បី​យក​មក​ផ្តន្ទាទោស ដូច្នេះ​យន្តហោះ​នឹង​ពិបាក​ឲ្យ​ជន​នេះ​ជិះ​យន្តហោះ​ណាស់ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ