ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមាគម​រាជសីហ៍​ដាំ​កូន​ឈើ និង​ប្រគល់​សម្ភារៈ​សិក្សា​គ្រឿង​ឧបភោគបរិភោគ​ក្នុង​ទឹកដី​ខេត្តកំពង់ឆ្នាំង

4 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្ត​ពង់​ឆ្នាំង ៖ ដាំ​កូន​ឈើ​ប្រមា​ន​៥០០​ដើម​ត្រូវ​បាន​លោក ស៊ូ​ម សា​រឿ​ន ប្រធាន​សមាគម​សីហ៍​រួម​ជាមួយ​ថ្នាក់ដឹកនាំ និង​ក្រុមការងារ​ក្រុម​រាជសីហ៍​សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​បាន​ចុះ​ដាំ​នៅ​វត្ត​ច្រក​ស្តេច និង​បាន​ប្រគេន​ថវិកា​ជូន​ដល់​គណៈកម្មការ​វត្ត​ច្រក​ស្តេច​ព្រមទាំង​ផ្តល់​សម្ភារៈ​សិក្សា​គ្រឿង​ឧបភោគ បរិភោគ និង​ថវិកា​ជូន​ដល់​សាលា…

ខេត្ត​ពង់​ឆ្នាំង ៖ ដាំ​កូន​ឈើ​ប្រមា​ន​៥០០​ដើម​ត្រូវ​បាន​លោក ស៊ូ​ម សា​រឿ​ន ប្រធាន​សមាគម​សីហ៍​រួម​ជាមួយ​ថ្នាក់ដឹកនាំ និង​ក្រុមការងារ​ក្រុម​រាជសីហ៍​សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​បាន​ចុះ​ដាំ​នៅ​វត្ត​ច្រក​ស្តេច និង​បាន​ប្រគេន​ថវិកា​ជូន​ដល់​គណៈកម្មការ​វត្ត​ច្រក​ស្តេច​ព្រមទាំង​ផ្តល់​សម្ភារៈ​សិក្សា​គ្រឿង​ឧបភោគ បរិភោគ និង​ថវិកា​ជូន​ដល់​សាលា បឋម​សិក្សា​ច្រក​ស្តេច ស្ថិត​ក្នុងភូមិ​ច្រ​កូវ ឃុំ​ពាម ស្រុក​សាមគ្គី​មាន​ជ័យ ខេត្តកំពង់ឆ្នាំង នា​ព្រឹក​ថ្ងៃ​ទី​២៦ ខែតុលា ។

លោក​ប្រធាន​សមាគម​រាជសីហ៍​បាន​មាន​ប្រសាសន៍​ថា ការ​ដាំ​ដើមឈើ​មាន​សារសំខាន់​ណាស់ ក្នុង​ការ​ចូលរួម​ថែរក្សា​បរិស្ថាន ។ លោក​បាន​ប្រៀបធៀប​ដើមឈើ​មួយ​ដើម​ស្មើនឹង​ជីវិត​មួយ និង​បាន​សំណូមពរ​ដល់​ប្រជាពលរដ្ឋ និង​ផ្នែក​ដែល​ពាក់ព័ន្ធ​ទាំងអស់​ចូលរួម​ថែរក្សា​បរិស្ថាន និង​ដាំ​ដើមឈើ​ទាំងអស់​គ្នា ។ លោក​បាន​ឲ្យ​ដឹង​ថា សមាគម​រាជសីហ៍​ថ្នាក់ដឹកនាំ និង​ក្រុមការងារ​រាជសីហ៍​ទាំងអស់​តែងតែ​យក​ថ្ងៃ​ឈប់​សំរាក​ចូលរួម​ក្នុង​ការងារ​មនុស្សធម៌ និង​ការងារ​សង្គម រួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល​ក្នុង​ការ​ចុះ​ជួយ​ប្រជាពលរដ្ឋ ដល់​មូលដ្ឋាន​ផ្ទាល់ ។

លោក​បាន​បន្ត​ទៀត​ថា អំណោយ​នេះ​មាន​ចំនួន​តិចតួច​ក៏​ពិតមែន ក៏​ប៉ុន្តែ​បាន​ស្ដែង​ចេញពី​ទឹកចិត្ត​សប្បុរសធម៌​ចូលរួម​ចំណែក និង​ការ​យកចិត្តទុកដាក់​ពី​សំណាក់​ថ្នាក់ដឹកនាំ និង​ក្រុ​ការងារ​រាជសីហ៍​ព្រមទាំង​សប្បុរសជន​ផង​ដែរ ។

លោក យី ផេង មេឃុំ​ពាម តំណាង​ឲ្យ​ប្រជាពលរដ្ឋ និង​អាជ្ញាធរ​មូលដ្ឋាន​បាន​ថ្លែងអំណរគុណ​ដល់​ក្រុមការងារ​រាជសីហ៍​ដែល​បាន​យកចិត្តទុកដាក់​ដល់​បរិស្ថាន​ក្នុង​ឃុំ ពិសេស​ក្នុង​បរិ​វេន​វត្ត​ច្រក​ស្តេច​ដោយ​បាន​យក​កូន​ឈើប្រណិត​ៗ​មក​ដាំ​នៅ​ទី​អារាម​នេះ និង​បាន​ជួយ​ឧបត្ថម្ភ សម្ភារ​: និង​ថវិកា​ជូន​ដល់​វត្ត សាលារៀន និង​សាលាឃុំ​ផង​ដែរ ។

បន្ទាប់​ពី​សំណេះសំណាល​ចប់ ឯកឧត្តម ប្រធាន​សមាគម​ន៍​រាជសីហ៍​បាន​ន​ប្រគេន​ស៊ីម៉ង់​តិ៍​៥​តោន និង​បច្ច័យ​១​លាន​រៀល​ដល់​គណកម្មាធិកា​វត្ត​ច្រក​ស្តេច ដើម្បី​សមិទ្ធិ​ផល​នានា​ជាមួយ​គ្នា​នោះ​បាន​ឧបត្ថម្ភ​ដី​ជួសជុល​ផ្លូវលំ​ក្នុង​ភូម​ច្រក​កូវ​ចំនួន​៥០​ឡាន ស្មើ​១២៥០០០០​រៀល យាយជី​តាជី​៤៣​នាក់ ថវិកា​១​ម៉ឺន​រៀល ចំពោះ​សិស្សានុសិស្ស ចូ​រួម​ដាំ​កូន​ឈើ​ចំនួន​១០៦​នាក់​ទទួល​បាន​កាបូបស្ពាយ​០១ សៀវភៅ​២​ដើម ប៊ិ​ច​២​ដើម ខ្មៅ​ដៃ​២​ដើម បន្ទាត់​១ នុំ​មួយ​កញ្ចប់ និង​ថវិកា​៥០០០​រៀល លោកគ្រូ​អ្នកគ្រូ​ចំនួន​១២​នាក់ ថវិកា​២​ម៉ឺន​រៀល ប្រជា​ការពារ​ប៉ូ​លី​ស​ប៉ុស្តិ៍ និង​ប្រជា​ការពារ​សរុប​២៦​នាក់​ម្នាក់​ៗ​ថវិកា​១​ម៉ឺន​រៀល ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ