ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

«​ជ្រូក​កណ្តុរ​»​ឬ​អ្នកស្រុក​ថា​«​ជ្រូក​ជនជាតិ​»​កំពុង​ពេញ​និយម​ខ្លាំង

4 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ សាច់​«ជ្រូក​កណ្តុរ» ​ឬ​ត្រូវ​បាន​គេ​ហៅ​តាម​អ្នកស្រុក​ថា «ជ្រូក​ជនជាតិ» កំពុង​ទទួល​បាន​ការ​ចាប់​​អារ​ម្ម​ណ៍ពី​អ្នក​បរិភោគ ជា​ពិសេស​អ្នកមាន​ជំនឿ​លើ​អ​រូបិយ​ ដែល​រស់នៅ​តំបន់​មណ្ឌលគិរីនិយម​បញ្ជា​ទិញ​យក​ទៅ​ខ្វៃ​ថ្វាយ​ជា​សំណែន​ដល់​អ្នកតា​ភ្នំ​ដោះ​ក្រមុំ​។ អាជីវករ ចាន់…

ខេត្តមណ្ឌលគិរី ៖ សាច់​«ជ្រូក​កណ្តុរ» ​ឬ​ត្រូវ​បាន​គេ​ហៅ​តាម​អ្នកស្រុក​ថា «ជ្រូក​ជនជាតិ» កំពុង​ទទួល​បាន​ការ​ចាប់​​អារ​ម្ម​ណ៍ពី​អ្នក​បរិភោគ ជា​ពិសេស​អ្នកមាន​ជំនឿ​លើ​អ​រូបិយ​ ដែល​រស់នៅ​តំបន់​មណ្ឌលគិរីនិយម​បញ្ជា​ទិញ​យក​ទៅ​ខ្វៃ​ថ្វាយ​ជា​សំណែន​ដល់​អ្នកតា​ភ្នំ​ដោះ​ក្រមុំ​។

អាជីវករ ចាន់ ម៉ា​រី អ្នក​ធ្វើ​ជ្រូក​ខ្វៃ​លក់​ប្រចាំ​ក្រុង​សែន​មនោ​រម្យបានឱ្យ​កោះសន្តិភាព​ដឹង​ថា ជា​រៀងរាល់ថ្ងៃ​គាត់​តែង​ទទួល​ការ​បញ្ជា​ទិញ​ពី​អតិថិជន​នូវ​ជ្រូក​កណ្តុរ​ខ្វៃ​ប្រមាណ​២​ទៅ​៥​ក្បាល​មិន​លោះ​ថ្ងៃ​ឡើយ​។ អ្នក​ជំនាញ​ខ្វៃ​ជ្រូក​រូប​នេះ​បន្ត​ថា ជា​មធ្យម​ជ្រូក​ខ្វៃ​ធម្មជាតិ​នេះ​មាន​តម្លៃ​ចាប់​២០​ម៉ឺន​រៀល ​ទៅ​៤០​ម៉ឺន​រៀល អាស្រ័យ​ទំហំ​ជាក់ស្តែង ​ដែល​អ្នកទិញ​ត្រូវការ​ ។​

​​សព្វថ្ងៃ​មិន​ទាន់​មាន​ប្រភព​ផ្គត់ផ្គង់​ជ្រូករ​ស់បាន​គ្រប់គ្រាន់​នៅឡើយ ដោយសារ​ជ្រូក​ប្រភេទ​នេះ មិន​មាន​អ្នក​ចិ​ញ្ជឹ​ម​ច្រើន​ទេ ពោល​គឺ​គេ​ចិញ្ចឹម​បែប​យថាកម្ម ចិញ្ចឹម​ប្រលែង​ចោល​រត់​ពេញ​ភូមិ ស៊ី​ចំនី​ពាស​វាល​ពាស​កាលដាក់​បាយ​ឲ្យ​វា​ស៊ី​ម្តងម្កាល​ប៉ុនណោះ ​។ ជា​រៀងរាល់ថ្ងៃ​ គេ​តែង​សង្កេត​ឃើញ​នៅ​អាស្រម​អ្នក​តាម​ភ្នំ​ដោះ​ក្រមុំ​ ត្រូវ​បាន​ប្រជាពលរដ្ឋ​យក​ជ្រូក​ខ្វៃ​ទៅ​សែន​មិន​ដាច់ ដែល​ស្ទើរ​១០០%​សុ​ទ្ធ​​សឹង​ជា​ប្រភេទ​ជ្រូក​កណ្តុរ​ឬ​ជ្រូក​ជនជាតិ​នេះ​តែ​ម្តង​។

​ចំណែក​​អ្នកយាម​នៅ​លើ​ភ្នំ​ដោះ​ក្រមុំ​បាន​ឲ្យ​ដឹង​ថា ក្រោយ​មាន​សកម្មភាព​ផ្ទុះ​រឿង​ទិញ​លក់​ដីធ្លី​នៅ​ខេត្ត​មណ្ឌលគិរី មាន​អ្នក​បន់ស្រន់​សែន​ជ្រូក​ខ្វៃ​កាន់តែ​ច្រើន រហូត​ថ្ងៃ​ខ្លះ​មាន​ជ្រូក​ខ្វៃ​រហូត​ដល់​ជាង​១០​ក្បាល ត្រូវ​បាន​គេ​យក​ទៅ​ថ្វាយ​អ្នកតា​ក្រោយ​ជោគជ័យ​លក់​ដី​ដាច់​។

លោក វុ​ធ សា​រុំ នាយក​ដែន​ជម្រក​ការពារ​សត្វព្រៃ​ណាំ​លៀរ ដែល​សព្វថ្ងៃ​កំពុង​សាកល្បង​ចិញ្ចឹម​ជ្រូក​កណ្តុរ​ធ្វើ​ពូជ​ជាង​៥០​ក្បាល​បាន​ឲ្យ​ដឹង​ថា ការ​ចិញ្ចឹម​ជ្រូក​ប្រភេទ​នេះ​ងាយស្រួល​ជាង​ចិញ្ចឹម​ជ្រូក​ធម្មតា​ឆ្ងាយ​ណាស់​​ដោយសារ​វា​មិន​រើស​ចំណី ធន់ជំងឺ ប៉ុន្តែ​វា​មាន​រយៈពេល​ប្រមូល​ផល​យូរ​ជាង​ជ្រូក​ពួ​ជ​ធម្មតា ព្រោះ​វា​ស៊ី​ចំណី​​បែប​ធម្មជាតិ​សុ​ទ្ធ​សាធ ​ដូច​ជាទំពាំង ដើម​ចេក ឬ​ស​ឈើ មើម​ឈើ ស្លឹកឈើ ជាដើម​…​ដែល​នេះ​មូល​ហេតុ​ធ្វើ​ឲ្យ​វា​មានការ​លូតលាស់​យឺត​ជាង​ជ្រូក​ស៊ី​ចំណី​​កសិកម្ម​ ។

ព័ត៌មានបន្ថែម​នឹងមានផ្សាយជូនបន្ត ។

អត្ថបទសរសេរ ដោយ