ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រោះ​ផ្ទួន​ៗ! កុងតឺន័រ​២​គ្រឿង​និង​ម៉ូតូ​ទើ​ប​ផុត កំពុង​វាស់វែង​… ឡាន​ដឹក​ជ្រូក​មក​​បន្ថែម

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា រថយន្ត​កុងតឺន័រ​២​គ្រឿង បុក​ម៉ូតូ​មួយ​គ្រឿង​ធ្វើ​ឱ្យ​រង​របួសធ្ងន់​បុរស​ម្នាក់ ហើយ​ខណៈ​ពេល​សមត្ថកិច្ច​ចរាចរណ៍​កំពុង​វាស់វែង ស្រាប់តែ​រថយន្ត​ដឹក​ជ្រូក​មក​បុក​រថយន្ត​សមត្ថកិច្ច​ទៀត បណ្តាល​ឲ្យ​រង​ការ​ខូចខាត​យ៉ាងធ្ងន់ធ្ងរ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​១​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​២៩​ខែតុលា ឆ្នាំ​២០១៩…

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា រថយន្ត​កុងតឺន័រ​២​គ្រឿង បុក​ម៉ូតូ​មួយ​គ្រឿង​ធ្វើ​ឱ្យ​រង​របួសធ្ងន់​បុរស​ម្នាក់ ហើយ​ខណៈ​ពេល​សមត្ថកិច្ច​ចរាចរណ៍​កំពុង​វាស់វែង ស្រាប់តែ​រថយន្ត​ដឹក​ជ្រូក​មក​បុក​រថយន្ត​សមត្ថកិច្ច​ទៀត បណ្តាល​ឲ្យ​រង​ការ​ខូចខាត​យ៉ាងធ្ងន់ធ្ងរ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​១​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​២៩​ខែតុលា ឆ្នាំ​២០១៩ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤​ទល់មុខ​ផ្សារ​ជម្ពូ​វ័ន ស្ថិត​នៅ​ភូមិ​ជម្ពូ​វ័ន​សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

សេចក្តីរាយការណ៍​បន្ត​ថា រថយន្ត​បង្ក​ដំបូង ទី​១-​ជា​រថយន្ត​កុងតឺន័រ ពណ៌​លឿង ពាក់​ស្លាក​លេខ​ភ្នំពេញ 3E -5343 បើកបរ​ពី​កើត​ទៅ​លិច ។ រថយន្ត​បង្ក​ទី​២- ជា​រថយន្ត​កុងតឺន័រ ម៉ាក​ហ៊ី​ណូ ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 3A-2766 បើកបរ​ពី​កើត​ទៅ​លិច ។ ចំណែក​ម៉ូតូ​រង​គ្រោះ​ម៉ាក​ហុងដា​ឌ្រី​ម ស៊េរី​២០១៥ ពណ៌​ខ្មៅ ពាក់​ស្លាក ភ្នំពេញ 1DE- 1749 បើកបរ​ពី​កើត​ទៅ​លិច រង​របួសធ្ងន់​។ រីឯ​រថយន្ត​ដឹក​ជ្រូក​ម៉ាក​លី​ប្រូ (LIBERO SRX) ពណ៌​ខៀវ ពាក់​ស្លាក​លេខ ត្បូងឃ្មុំ 2A 1508 បើកបរ​ពី កើត​ទៅ​លិច ចំណែក​រថយន្ត​សមត្ថកិច្ច​ចរាចរណ៍​រាជធានី​ភ្នំពេញ ពាក់​ស្លាក​លេខ នគរបាល កំពុង​ចត​ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច ។

តាម​ប្រភព​ពី​សមត្ថកិច្ច​ចរាចរណ៍​បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ នៅ​ម៉ោង​១០​យប់ ថ្ងៃ​ទី​២៨ តុលា មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្ត​កុងតឺន័រ​២​គ្រឿង គឺ​រថយន្ត​កុងតឺន័រ​ពណ៌​លឿង​បាន​បើក​បុក​ម៉ូតូ​ជន​រង​គ្រោះ រួច​អូស​ជាង​១០​ម៉ែត្រ បណ្តាល​ឱ្យ​ម៉ូតូ​ជន​រង​គ្រោះ​ខ្ទាត​ត្រូវ​រថយន្ត​កុងតឺន័រ​មួយ​គ្រឿង​ទៀត​ពណ៌​ស ហើយ​ត្រូវ​កុងតឺន័រ​ពណ៌​ស កិន​ពីលើ​ម៉ូតូ​បណ្តាល​ឲ្យ​ខ្ទេច​ស្ទើរ​ទាំងស្រុង​តែ​ម្តង ចំណែក​ជន​រង​គ្រោះ​រង​របួសធ្ងន់ ត្រូវ​បាន​រថយន្ត ឯកជន​ដឹក​យក​ទៅ​សង្គ្រោះ​ភ្លាម​ៗ​ផង​ដែរ ។ បន្ទាប់​មក​ជំនាញ​ចរាចរណ៍​ខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​ប្រគល់​ឱ្យ​ជំនាញ​ចរា​ចរណ៍​រាជធានី​ភ្នំពេញ ដើម្បី​ធ្វើការ​វាស់វែង​យក​ទៅ​រក្សា​ទុក​រង់ចាំ​ការ​ដោះស្រាយ​ថ្ងៃក្រោយ ។

ប្រភព​ពី​សមត្ថកិច្ច​ជំនាញ​បាន​បញ្ជាក់​ទៀត​ថា រហូត​ដល់​ម៉ោង​១​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​២៩ តុលា ពេល​សមត្ថកិច្ច​កំពុងធ្វើការ​វាស់វែង​រួច​បាន​រថយន្ត​មួយ​គ្រឿង​ហើយ តែ​រថយន្ត​កុង​តឺន័រ​មួយ​គ្រឿង​ទៀត​បាន​ខូច ដូច្នេះ​ខាង​ជំនាញ​ក៏​យក​រថយន្ត​សា​រ៉ែ​ន​របស់​សមត្ថកិច្ច​ដាក់​បាំង​ខាងក្រោយ​រថយន្ត​កុងតឺន័រ​ដែល​ចត​ខាងលើ ខណៈ​ពេល​កំពុង​តែ​ចត ស្រាប់តែ​រថយន្ត​ដឹក​ជ្រូក​បើក​មក​បុក​រថយន្ត​នគរបាល​ចរាចរណ៍​ផ្ទប់​ជាមួយ​រថយន្ត​កុងតឺន័រ បណ្តាល​ឲ្យ​រង​ការ​ខូចខាត​យ៉ាងធ្ងន់ធ្ងរ​តែ​ម្តង ។

ក្រោយ​ពេល​កើតហេតុ ជំនាញ​ចរាចរណ៍​រាជធានី​ភ្នំពេញ បាន​ធ្វើការ​វាស់វែង​យក​រថយន្ត​បង្ក​ដឹក​ជ្រូក និង​អ្នកបើកបរ យក​ទៅ​ផ្នែក​ជំនាញ​ចរាចរណ៍​រាជធានី​ភ្នំពេញ ដើម្បី​រង់ចាំ​ការ​ដោះស្រាយ​ថ្ងៃក្រោយ ។ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ