ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​អធិការ​ចិញ្ចឹម​ជ្រូកព្រៃ​ទុកជា​ទី​ស្រឡាញ់…មិន​ធ្វើ​អាជីវកម្ម​ទេ

4 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ ជ្រូកព្រៃ​ជា​ប្រភេទ​សត្វ​ដែល​ងាយ​ចិញ្ចឹម ទោះបី​វា​រស់នៅ​មាន​ទម្លាប់​តែ​ក្នុង​ព្រៃ​ក៏​ដោយ តែ​យើង​អាច​កែ​ច្នៃ​យក​មក​ចិញ្ចឹម​ក្នុងស្រុក​បាន​ដូច​គ្នា ដោយ​មើល​មុខ​មើល​មាឌ​មិន​ធាត់​ប៉ុន្មាន​ទេ តែ​វា​ស៊ី​ច្រើន​ជាង​ជ្រូកស្រុក ។ ខាងលើ​នេះ​ ជាស​ម្តី​អ្នក​ចិញ្ចឹម​ជ្រូកព្រៃ​ក្នុង​លក្ខណៈ​គ្រួសារ​តូច​មួយ…

ខេត្តបាត់ដំបង ៖ ជ្រូកព្រៃ​ជា​ប្រភេទ​សត្វ​ដែល​ងាយ​ចិញ្ចឹម ទោះបី​វា​រស់នៅ​មាន​ទម្លាប់​តែ​ក្នុង​ព្រៃ​ក៏​ដោយ តែ​យើង​អាច​កែ​ច្នៃ​យក​មក​ចិញ្ចឹម​ក្នុងស្រុក​បាន​ដូច​គ្នា ដោយ​មើល​មុខ​មើល​មាឌ​មិន​ធាត់​ប៉ុន្មាន​ទេ តែ​វា​ស៊ី​ច្រើន​ជាង​ជ្រូកស្រុក ។

ខាងលើ​នេះ​ ជាស​ម្តី​អ្នក​ចិញ្ចឹម​ជ្រូកព្រៃ​ក្នុង​លក្ខណៈ​គ្រួសារ​តូច​មួយ ។ លោក​បាន​រៀបរាប់​ដោយ​ខ្លី​ៗ​ប្រាប់​កោះសន្តិភាព​ថា បើ​វា​ស៊ី​បាន​ឆ្អែត​វិញ​អាច​មាន​ទម្ងន់​រហូត​ដល់​ទៅ​៩០​ឬ​១០០​គីឡូក្រាម ក្នុង​១​ក្បាល សូ​ម្បី​តែ​ស្មៅ​នៅ​តាម​គុ​ម្ពោ​ធ​ព្រៃ​ដុះ​ឡើង​លែង​ទាន់​ហើយ មាន​តែ​រក​បន្ថែម​ខ្លះ​ទៀត​ជា​ចំណី​វា ដូច​ជា​ពោត ដំឡូង ដើម​ចេក ផ្លែ​ឈើ​ផ្សេង​ៗ ។ អ្នក​ចិញ្ចឹម​ថា បើ​បងប្អូន​យក​ទៅ​ចិញ្ចឹម​បន្ត​ពូជ​ដើម្បី​អភិរក្ស​សត្វព្រៃ​ទាំងអស់​គ្នា គឺ​មាន​ភាព​ងាយស្រួល ហើយ​យើង​គួរ​រួម​គ្នា​ចិញ្ចឹម និង​អភិរក្ស​ទាំងអស់​គ្នា និង​សូម​និយាយ​ថា​ទេ​ចំពោះ​ការ​បរបាញ់​សត្វព្រៃ ។

ទាំង​អស់នេះ ​ជាស​ម្តី​លោក​វរសេនីយ៍ឯក គឹ​ម ពន្លក អធិការ​ស្រុក​កំ​រៀង ខេត្តបាត់ដំបង កំពុង​ចិញ្ចឹម​ជ្រូក​ព្រៃ​ជា​លក្ខណៈ​គ្រួសារ​ជា​សត្វ​ស្រឡាញ់​ដែល​បាន​សុំ​ពូជ​ពី​គេ​នៅ​ជិត​ៗ​គ្នា​តាម​តំបន់​ព្រៃ​ភ្នំ តាម​ខ្សែបន្ទាត់​ព្រំដែន​កម្ពុជា​-​ថៃ​កន្លង​មកនេះ យក​មក​ចិញ្ចឹម​តែ​៣​ឬ​៤​ក្បាល មាន​មេមាន​ឈ្មោល ក្នុង​រយៈពេល​ជិត​២​ឆ្នាំ សោះ​អាច​កើនឡើង​បាន​ដល់​ជិត​២០​ក្បាល​ទៅ​ហើយ ។

ប៉ុន្តែ​លោក​ថា ត្រូវ​ប្រយ័ត្ន​ចំណី​ក្នុងស្រុក​ខ្លះ មិន​គួរ​ឲ្យ​វា​ស៊ី​ផ្តេសផ្តាស​ឡើយ ដូច​ជា​សម្ល ឬ​ទឹក​ស៊ុប មិន​ត្រូវ​យក​អាហារ​ដែល​មាន​លាយ​សាច់សត្វ​ក្នុងស្រុក មក​ធ្វើ​ជា​ចំណី​ឲ្យ​វា​ឡើយ ព្រោះ​វា​ងាយ​ឆ្លង​រោគ ហើយ​បាន​ងាប់​ទៅ​វិញ​យ៉ាង​លឿន​បំផុត ដោយ​គ្មាន​វិធីសាស្ត្រ​ណា ដែល​អាច​ជួយ​ការពារ​បាន​ទាន់​ពេលវេលា​បាន​ឡើយ ។

កន្លង​មក ​កោះសន្តិភាព​បាន​កត់សម្គាល់​ឃើញ​ក្នុង​អង្គភាព​កងទ័ព​នៅ​កងពលតូច​ថ្មើរជើង​លេខ​៥១ និង​វរៈ​សេនា​តូច​លេខ​៥១៤ ដែល​ឈរជើង​តាម​ព្រៃ​ភ្នំ​ក្នុង​ខេត្តបន្ទាយមានជ័យ បាន​ខិតខំ​រក​ពូជ​ជ្រូកព្រៃ​មក​ចិញ្ចឹម​ពី​៤​ទៅ​៥​ក្បាល កំណើន​រហូត​ជិត​៥០​ក្បាល តែ​ពេល​នេះ​សល់​តែ​ទ្រុង ឬ​ទីកន្លែង​ទទេ ព្រោះតែ​សត្វ​ជ្រូកព្រៃ​បាន​ងាប់​អស់​ក្នុង​ពេល​ដែល​មាន​កើត​ជំងឺប៉េស្ត​រីក​រាលដាល​កន្លង​មក ដោយ​គ្មាន​វិធីសាស្ត្រ​ណា​ជួយ​ការពារ​បាន​ទាន់​ពេលវេលា​បាន​ឡើយ ។

លោក​វរសេនីយ៍ទោ ប៉ែន សុគន្ធ មន្ត្រី​កងទ័ព​នៅ​ក្នុង​កងពល​លេខ​៥១ បាន​ថ្លែង​ថា ដំបូង​ឡើយ​យើង​គ្មាន​ការ​លំបាក​ទេ ក្នុង​ការ​ចិញ្ចឹម ដោយ​គ្រាន់តែ​ហ៊ុម​ព័ទ្ធ​ដី​ព្រៃ នៅ​ក្នុង​អង្គភាព​យើង​កុំ​ឲ្យ​វា​ដើរ​ចេញ​ទៅ​រកស៊ី​ស្មៅ ឬ​ព្រៃឈើ​ផ្សេង​ៗ​ឆ្ងាយ​ហួស​ព្រំដែន​កំណត់ ព្រោះ​ងាយស្រួល​យើង​គ្រប់គ្រង ហើយ​ពេល​យើង​ឲ្យ​ចំណី​វា​បន្ថែម​ទៀត គ្រាន់តែ​ឮ​សំឡេង​យើង​ហៅ​វា គឺ​វា​នាំ​គ្នារ​ត់ម​ករក​ចំណី​ដោយ​ខ្លួនឯង ហើយ​ចំណី​បន្ថែម​នោះ គ្មាន​អ្វី​ក្រៅពី​បបរ​អង្ករ​យើង ជាមួយ​ដើម​ចេក​នោះ​ជា​ការ​ស្រេច ។

លោក​វរសេនីយ៍ឯក គឹ​ម ពន្លក អធិការ​នគរបាល​ស្រុក​កំ​រៀង បាន​បន្ថែម​ទៀត​ថា លោក​គ្មាន​គោលបំណង​បង្កើត​ជា​កសិដ្ឋាន​ចិញ្ចឹម​ជា​ទ្រង់ទ្រាយ​ធំ​អ្វី​ទេ ណាមួយ​គ្រាន់តែ​ចង់​ដឹង​ពី​វិធី​រស់នៅ​របៀប​សត្វព្រៃ ដែល​លោក​ស្រឡាញ់​តែ​ប៉ុណ្ណោះ មិនមែន​ធ្វើ​អាជីវកម្ម​ទេ ។ លោក​ថា​មនុស្ស​យើង​ខ្លះ ពេល​បរិភោគ​ចង់​ឆ្ងាញ់​ម្តង​ៗ គឺ​តែងតែ​នាំ​គ្នា​កុម្ម៉ង់​រកតែ​សាច់​ជ្រូកព្រៃ​តែ​ប៉ុណ្ណោះ មិន​គួរ​បរិភោគ​ទេ ។

លោក​ថា​ដោយសារ​ស្រឡាញ់​ដូច្នោះ​ហើយ​ទើប​លោក​សាកល្បង​ចិញ្ចឹម​បាន​រយៈពេល​ជិត​២​ឆ្នាំ អាច​កើនឡើង​បាន​រហូត​ប្រមាណ​២០​ក្បាល ព្រោះ​វា​កើតកូន​ម្តង​បាន​ពី​៩​ទៅ​១០​ក្បាល ក្នុង​មេ​ជ្រូក​មួយ ហើយ​ក្នុង​១​ឆ្នាំ​កើតកូន ពី​២​ទៅ​៣​ដង ដោយ​មាន​ងាប់​ខ្លះ​ៗ ទើប​សល់​បាន​ប៉ុណ្ណឹង ហើយ​ក៏​សុំ​អំពាវនាវ​ផង​ដែរ​ចំពោះ​អ្នក​ធ្លាប់​មាន​ជំនាញ ខាង​ចិញ្ចឹម​ជ្រូកព្រៃ​សូម​ជួយ​ណែនាំ​ជា​បន្ត​ទៀត​ផង ៕

អត្ថបទសរសេរ ដោយ