ចូល​រក​ងាប់​អី ?


ដូច​បានដឹង​ឮ​ស្រាប់​ហើយ​…​មេដឹកនាំ​បក្ស​ប្រឆាំង​លោក​សម រ​ង្ស៊ី​…​ពេល​ណា​ដែល​គាត់​ប្រឆាំង​ដោយ​ប្រព្រឹត្ត​នូវ​អំពើ​ណាមួយ​…​ដឹង​ដោយ​ខ្លួនឯង​ថា​ខុសច្បាប់​…​គាត់​ដាក់​មេ​ប្រូច​បាត់​ភ្លាម​ស្ពាយ​ទាំង​ប្រពន្ធ​ទៅ​ជាមួយ​ផង ។

ការ​ដាក់​មេ​ប្រូច​ដោយ​ខ្លួនឯង​…​សន្មត់​ថា​មាន​៤​ដង​ហើយ​…​បើ​គាត់​«​ក្លាហាន​» មិន​ខ្លាច «​ខ្លា​ហែក​»…​គាត់​ប្រាកដជា​នៅ​តស៊ូ​មតិ​ក្នុងស្រុក​ហើយ​…​មិន​ដាក់​មេ​ប្រូច​ចោល​កូនចៅ​ឱ្យ​ដេក​រដូករណែល​បែប​នេះ​ទេ ។

មារយាទ​អន់ មារយាទ​ខ្លាច​នេះ​ហើយ​…​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា​…​លោករ​ង្ស៊ី «​ខ្លាច​ច្បាប់​» ចាប់ «​ញាត់​គុក​» ខ្លាំង​ណាស់​…​ព្រោះ​គាត់​ដឹង​ណាស់ ច្បាប់​មិន​ត្រា​ប្រណី​ទេ​…​មាន​តែ​រត់​យករួចខ្លួន​ទេ​ទើប​មាន​សេច​ក្តី​សុខ ។

កាល​រត់ចោលស្រុក​មុន​ៗ…​មាន​គេ​សួរ​គាត់​ថា​…​ម៉េច​ចាំបាច់​រត់ ?​…​គាត់​ឆ្លើយ​ថា​…​មិន​ឱ្យ​អា​យ៉ង​យួន​ចាប់​ដាក់គុក​ទេ​…​សុខចិត្ត​នៅ​ក្រៅ​គុក​ដើម្បី​មាន​សេរីភាព​តស៊ូ​នយោបាយ ។ មារយាទ​នេះ​បញ្ជាក់​ថា គាត់​ខ្លាច​ការ «​ចាប់ខ្លួន​» ខ្លាំង​ណាស់​…​ផ្ទុយ​ពី​លោក​កឹ​ម សុខា ។

ទស្សនៈ​មហាជន​យល់​ឃើញ​ខាងលើ​នេះ​…​អាច​បញ្ជាក់​បាន​ហើយ​ថា​…​លោក​សម រ​ង្ស៊ី មិន​ចូល​ស្រុក​ទេ​…​ចូល​មក​ត្រូវ​បក្ស​កាន់​អំណាច​ចាប់​មួ​លក​ដូច​ចង្រិត​…​ចូល​រក​ងាប់​អី​…​កុំ​ជឿ​ថា គាត់​ចូល​ឱ្យ​សោះ​…​េ​ហ ! េ​ហ !

Facebook Google Twitter Email

បរិយាយថ្ងៃនេះ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ