ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាមប័ណ្ណ​មាស​នៃ​កិច្ច​សហ​ប្រ​តិ​ប​តិ្ត​ការ​មេត្រី​ភាព​រវាង​ចិន​និង​កម្ពុជា

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កំណត់​ត្រា​អភិវឌ្ឍន៍​នៃ​ការ​ចូលរួម​ខ្សែក្រវាត់​និង​ផ្លូវ​របស់​ក្រុមហ៊ុន​ឆាយ​ណា ហួ​ទៀន​។ ចិន​និង​កម្ពុជា​ជា​ប្រទេស​ជិតខាង​ជិត​ស្និទ្ធ និង​មេត្រីភាព ។ ទំនាក់ទំនង​ប្រទេស​យើង​ទាំង​ពីរ មាន​ភាព​ស្និទ្ធស្នាល​និង​លក្ខណៈ​ពិសេស​ពោរពេញ​ទៅ​ដោយ​មនោសញ្ចេតនា​ដ៏​ជ្រាលជ្រៅ ។…

រាជធានី​ភ្នំពេញ ៖ កំណត់​ត្រា​អភិវឌ្ឍន៍​នៃ​ការ​ចូលរួម​ខ្សែក្រវាត់​និង​ផ្លូវ​របស់​ក្រុមហ៊ុន​ឆាយ​ណា ហួ​ទៀន​។

ចិន​និង​កម្ពុជា​ជា​ប្រទេស​ជិតខាង​ជិត​ស្និទ្ធ និង​មេត្រីភាព ។ ទំនាក់ទំនង​ប្រទេស​យើង​ទាំង​ពីរ
មាន​ភាព​ស្និទ្ធស្នាល​និង​លក្ខណៈ​ពិសេស​ពោរពេញ​ទៅ​ដោយ​មនោសញ្ចេតនា​ដ៏​ជ្រាលជ្រៅ ។ ៦១​ឆ្នាំ ក្រោយ​ពី​បង្កើត​ទំនាក់ទំនង​ការទូត​មក ប្រទេស​ទាំង​ពីរ​តែងតែ​គាំទ្រ​និង​មានការ​យោគ​យល់​គ្នា​ទៅ​វិញ​ទៅ​មក ។

ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ក្រោម​ការ​ណែនាំ​ខាង​យុទ្ធសាស្ត្រ​របស់​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​ប្រទេស ទាំង​ពីរ​និង​ក្រោម​កិច្ច​ខិតខំ​ប្រឹងប្រែង​រួម​គ្នា​របស់​ប្រជាជន​ប្រទេស​ទាំង​ពីរ​តាម​រយៈ​ការ​ស្ថាបនា​ខ្សែក្រវាត់​និង​ផ្លូវ ចំណងមិត្តភាព​ប្រពៃណី​រវាង​ចិន​និង​កម្ពុជា​បាន​រីក​ចម្រើន​ឥត​ឈប់​ឈរ ហើយ​​ទំនាក់ទំនង​ទ្វេភាគី​បាន​ឈាន​ដល់​ដំណាក់កាល​ល្អ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ ។

ប្រទេស​កម្ពុជា​សំបូរ​ទៅ​ដោយ​ធនធានទឹក ការ​អភិវឌ្ឍ​ថាមពល​វា​រី​អគ្គិសនី​ទ្រង់ទ្រាយ​ធំ គឺ​ជា​​យុទ្ធសាស្ត្រ​សំខាន់​មួយ​សម្រាប់ ការ​អភិវឌ្ឍ​ថាមពល​និង​សេដ្ឋកិច្ចជាតិ ។ ស្ថានីយ​វា​រី​អគ្គិសនី​ស្ទឹង​ឫស្សី​ជ្រំ​ក្រោម​ដែល​មាន​ទីតាំង​ស្ថិត​នៅ​ខេត្តកោះកុង​នៅ​ភាគ​និរតី​នៃ​ប្រទេស​កម្ពុជា (​ខាង​ក្រោម ហៅ​កាត់​ថា​វា​រី​អគ្គ​ស​នី​) ដែល​មាន​សមត្ថភាព​ផលិត​អគ្គិសនី​ស្អាត​ជាង​១០០០​លាន​គីឡូ​វ៉ាត់ ម៉ោង​ក្នុង​មួយ​ឆ្នាំ ហើយ​ក៏​ជា​នាមប័ណ្ណ​មាស​មួយ​សន្លឹក​នៃ​កិច្ច​សហប្រតិបត្តិការ​មិត្តភាព​រវាង
ចិន​និង​កម្ពុជា ។

វា​រី​អគ្គ​ស​នី​អាច​កាត់​បន្ថយ​ភាព​ខ្វះខាត​អគ្គិសនី​យ៉ាង​ខ្លាំង​ក្នុង​ការ​ប្រើប្រាស់​អគ្គិសនី​នៅ​កម្ពុជា ហើយ​ត្រូវ​ទទួលស្គាល់​ជា ឯកច្ឆន្ទ​ដោយ​ភាគី​នានា​ទាំង​នៅ​ក្នុង​និង​ក្រៅប្រទេស ។

ផ្ដោត​លើ​ការ​អភិវឌ្ឍន៍​បែប​បៃតង​បំភ្លឺ​រាប់​ពាន់​រាប់​ម៉ឺន​គ្រួសារ

វា​រី​អគ្គិសនី​ស្ទឹង​ឫស្សី​ជ្រំ​ក្រោម​មាន​ទីតាំង​ស្ថិត​នៅ​លើ​ដងស្ទឹង​ឫស្សី មាន​ចម្ងាយ​ប្រមាណ​៣៥០​គីឡូម៉ែត្រ​ពី​រាជធានី​ភ្នំពេញ ។ បើ​ជិះ​រថយន្ត​ចូល​ក្នុង​តំបន់​ជួរ​ភ្នំក្រវាញ​ខេត្តកោះកុង ផ្លូវ​ភ្នំ​ចាប់ ផ្តើម​​មាន​សភាព​លំបាក ព្រៃ​ក្រាស់​ដុះ​លូតលាស់​តាម​សងខាង​ផ្លូវ ស្ថានីយ​វា​រី​អគ្គិសនី​គឺ​កសាង​នៅ​ក្នុង​ព្រៃ​ភ្នំ​នេះ ។

មក​ដល់​ស្ថានីយ​វា​រី​អគ្គិសនី​ភ្លាម ពាក្យស្លោក​“​ការ​អភិវឌ្ឍ​វា​រី​អគ្គិសនី​ផ្ដល់​ផលប្រយោជន៍​ដល់​ប្រជា​ជន​” ដែល​សរសេរ​ដោយ​អក្សរ​ចិន​និង​ខ្មែរ​យ៉ាង​ច្បាស់​នៅ​លើ​ទំនប់​ទឹកបាន​លេច​ចូល​ក្រសែ​ភ្នែក​របស់​លោក​អ្នក ពិតជា​គួរ​អោយ​ចាប់​អារម្មណ៍​មែនទែន ។ ស្ថានីយ​វា​រី​អគ្គិសនី​ត្រូវ​បាន​បែង​ចែក​ជា​ពីរ​ចំណែក​ដែល​មាន​ចម្ងាយ​៨​គីឡូម៉ែត្រ​ដាច់​ពី​គ្នា ។

គម្រោង​វា​រី​អគ្គិសនី​នេះ​ជា​គម្រោង BOT (​សាង​សង់​-​ដំណើរការ​-​ផ្ទេរ​) វិនិយោគទុន​ដោយ​ក្រុម​ហ៊ុន​ឆាយ​ណា ហួ​ទៀន​គ្រុប​ខូ​អិ​ល​ធី​ឌី ដែល​បាន​ចាប់ផ្តើម​សាងសង់​កាលពី​ខែមេសា ឆ្នាំ​២០១០ ហើយ​បាន​ចាប់​ដំណើរការ​ផលិត​នៅ​ខែធ្នូ ឆ្នាំ​២០១៣ បាន​ផលិត​ថាមពល​អគ្គិសនី​ជា​មធ្យម​ប្រចាំឆ្នាំ ១១៩៩​លាន​គីឡូវ៉ាត់ម៉ោង ។ លោក​លឺ​ជៀន​ហួ អគ្គនាយក​នៃ​ស្ថានីយ​វា​រី​អគ្គិ​សនី​បានអោយ​ដឹង​ថា បរិមាណ អគ្គិសនី​ប្រចាំឆ្នាំ​នៃ​ស្ថានីយ​ធ្លាប់​លើស​ពី​៣០%​នៃ​អគ្គិសនី​ទាំង​អស់​ដែល​ផលិត​ក្នុងស្រុក ។ ២០១៤-២០១៨ ការ​ផលិត​ថាមពល​អគ្គិសនី​ជា​មធ្យម​ប្រចាំឆ្នាំ គឺ​២០%​នៃ​ការ​ផលិត​ថាមពល​អគ្គិសនី​ទូ​ទាំង​ប្រទេស​កម្ពុជា ទាំងនេះ​បាន​ជួយ​កាត់​បន្ថយ​កង្វះ​ខាត​ថាមពល​អគ្គិសនី​យ៉ាងច្រើន ហើយ​បាន​ចូលរួម​ចំណែក​យ៉ាង​សំខាន់​ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​និង​សង្គមកិច្ច ។

ស្ថានីយ​វា​រី​អគ្គិសនី យើង គឺជា​ស្ថានីយ​វា​រី​អគ្គិសនី​តែ មួយ គត់​នៅ​ក្នុង ប្រទេស​កម្ពុជា​ដែល​បាន​ឆ្លង កាត់​ការ​ធ្វើតេស្ត​ការ ស្តុក ទឹក​ដល់​បន្ទាត់​ទឹក​ធម្មតា និង​ដំណើរការ​ដោយ​ពេញបន្ទុក​ក្នុង​ពេល​តែ​មួយ ។ ក្រោយ​ពី​ចាប់​ធ្វើ​អាជីវកម្ម​ភ្លាម ក៏​អនុវត្ត​គំរូ​ដំណើរការ គឺ​បញ្ជា​ពី​ចម្ងាយ​គ្មាន​អ្នក​ប្រចាំ​ការ ប្រតិបត្តិការ និង​ត្រួតពិនិត្យ​តាមដាន​ដំណើរ​ផលិត​ដោយ​ប្រព័ន្ធ​អ៊ី​ន​ធើរ​ណេ​ត ។

ស្ថានីយ​វា​រី​អគ្គិសនី​យើង​បាន​អនុវត្ត​យ៉ាង​សកម្ម​នូវ​គំនិត អគ្គិសនី​បៃតង ប្រកាន់ខ្ជាប់​នូវ​ការ​សាង​សង់​និង​ការ​ការពារ​បរិស្ថាន រចនា​ចេញ​ប្រព័ន្ធ​លំហូរ​អេកូឡូស៊ី អាច​បញ្ចេញ​លំហូរ​អេកូឡូ​ស៊ី​នៅ​រដូវ​ប្រាំង​ដើម្បី​ចៀសវាង​ការ​ដាច់​ចរន្ដទឹក ។ អនុវត្ត​វិធានការ​ការពារ​បរិស្ថាន ពង្រឹង​ការ​ការពារ​សត្វព្រៃ ។ បន្ទាប់​ពី​បាន​បញ្ចប់​គម្រោង​សាងសង់ បាន​ដាំ​ស្មៅ​ឡើង​វិញ​ចំនួន​៣៨០០០​ម៉ែត្រការ៉េ ដាំ​ដើមឈើ​ហូបផ្លែ ​និង​ដើមឈើ​ផ្សេង​ទៀត​ជាង​៤០០០​ដើម ។

ក្រសួងបរិស្ថាន​កម្ពុជា​បាន​វាយ​តម្លៃ​យ៉ាង​ខ្ពស់​ចំពោះ​ក្រុមហ៊ុន​យើង ហើយ​បាន​ផ្ដល់​ពានរង្វាន់​ឆ្នើម​សម្រាប់​ការងារ​គ្រប់គ្រង​បរិ​ស្ថាន​ជូន​ក្រុមហ៊ុន ដែល​ជា​ក្រុមហ៊ុន​ថាមពល​តែ​មួយ​គត់​នៅ​ក្នុង​ប្រទេស​កម្ពុជា​ទទួល​បាន​កិត្តិ​យស​នេះ ។ ស្ថានីយ​វា​រី​អគ្គិសនី​យើង​បាន​ចុះបញ្ជី​ក្នុង​គម្រោង យន្ត​ការ​អភិវឌ្ឍន៍​ស្អាត (CDM) នៅ​អង្គការសហប្រជាជាតិ ក្នុង​នោះ​បន្ថយ​ការ​បញ្ចេញ​កាបូន​(CER)​ប្រចាំឆ្នាំ​ចំនួន​៧០​ម៉ឺន​តោន​និង​ជំនួស​ប្រេង​ធ្ងន់​ជាង​២០​ម៉ឺន​តោន ។ ក្រុមហ៊ុន​យើង​បាន​ក្លាយជា​ក្រុមហ៊ុន​ចិន​ធំ​ជាងគេ​ដែល​បាន​ចុះបញ្ជី​ក្នុង​គម្រោង​យន្តការ​អភិវឌ្ឍន៍​ស្អាត​នៅ​ឯនាយ​សមុទ្រ ហើយ​​បាន​ចូលរួម​ចំណែក​យ៉ាង​សកម្ម​សម្រាប់​ការ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​របស់​កម្ពុជា ។

បង្ហាញ​ពី​ស្មារតី​ទំនួល​ខុស​ត្រូវ​ចំពោះ​សង្គម ចែករំលែក​លទ្ធផល​កិច្ច​សហប្រតិបត្តិការ

តម្លៃ​អគ្គិសនី​ខ្ពស់​ហួសហេតុ​គឺជា​កត្តា​រារាំង​ការ​អភិវឌ្ឍ​ឧស្សាហកម្ម​កម្ពុជា ។ ជាមួយ​គ្នា​នឹង​​ដំណើរ​​​ការ​ជា​បន្ដបន្ទាប់​នៃ​គម្រោង​វា​រី​អគ្គិសនី​របស់ ក្រុមហ៊ុន​ថាមពល​ចិន​នានា​ដូច​ជា​ស្ថានីយ​វា​រី​អគ្គិសនី​ស្ទឹង​ឫស្សី​ជ្រំ​ក្រោម រាជរដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​បញ្ចុះ​ថ្លៃ​អគ្គិសនី​ផ្នែក​ឧស្សាហកម្ម កម្លាំង​ប្រកួត​ប្រជែង​នៃ​ផលិតផល​ឧស្សាហកម្ម​ត្រូវ​បាន​លើកកម្ពស់​បន្តិច​ម្ដង​ៗ ទីផ្សារ​ការងារ​ក៏​ត្រូវ​បាន​ពង្រីក​ឡើង​យ៉ាង​ខ្លាំង ហើយ​ក៏​បាន​ជួយ​ជំរុញ​ការ​អភិវឌ្ឍ​ឧស្សាហ​កម្ម​ផ្សេង​ៗ ដូច​ជា​វាយ​ន​ភណ្ឌ សំណង់ និង​កម្ម​ន្ត​សាល​កម្ម​ជាដើម ។

សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​ប្រកាស​នៅ​ក្នុង​ពិធី​បញ្ចប់​ការ​សាងសង់​ស្ថានីយ​វា​រី​អគ្គិសនី​ថា រាជរដ្ឋាភិបាល​នឹង​ប​ញ្ជុះ​ថ្លៃ​អគ្គិ
ស​នី​តាម​លំនៅ​ឋាន​ចាប់តាំងពី​ឆ្នាំ​២០១៥​ទៅ ដោយសារ​គម្រោង​វា​រី​អគ្គិសនី​អាច​ផ្តល់​អគ្គិ
ស​នី​ប្រហែល​១​ពាន់​លាន​គីឡូវ៉ាត់ម៉ោង​ជា​រៀង​រាល់​ឆ្នាំ ។

បច្ចុប្បន្ន​នេះ​តម្លៃ​អគ្គិសនី​តាម​លំនៅ​ឋាន​របស់​ប្រជាជន​កម្ពុជា​បាន​ធ្លាក់​ចុះ​មក​នៅ​ត្រឹម​ប្រមាណ​០,១៦​ដុល្លារ​អា​មេ​រិ​ក​ក្នុង​មួយ​គីឡូវ៉ាត់​ម៉ោង ។ ប្រជាជន​បាន​ក្លាយ​ពី​មិន​អាច​មាន​លទ្ធ​ភាព​ទិញ​បាន​ទេ មិន​ហ៊ាន​ប្រើប្រាស់​ទៅ​មាន​ភាព​ងាយស្រួល​និង​ទុកចិត្ត​ក្នុង​ការ​ប្រើ​អគ្គិសនី គុណភាព​ជីវភាព​ត្រូវ​បាន​កែ​លម្អ​យ៉ាង​ខ្លាំង ប្រជាជន​កាន់តែ​មាន​សុភមង្គល​ក្នុង​ជីវភាព​រស់នៅ​ប្រចាំ​ថ្ងៃ ។

មក​រា អាយុ​២៨​ឆ្នាំ ជា​បុគ្គលិក​នៅ​វា​រី​អគ្គិសនី​បាន​៦​ឆ្នាំ​ហើយ ជា​ជើង​ចាស់​ពិតប្រាកដ​ម្នាក់​ក្នុង
ក្រុមហ៊ុន ។ លោក​បញ្ចប់​ការ​សិក្សា​ពី សាកលវិទ្យាល័យ​អគ្គិសនី​កម្ពុជា មិត្តភក្តិ​គាត់​បាន​លើក​ទឹក​ចិត្ត​គាត់​អោយ​ដាក់​ពាក្យ​ស្នើ​សុំ​មក​ធ្វើការ​នៅ​វា​រី​អគ្គិសនី ។ មក​រាប្រាប់​ថា ពេល​ខ្ញុំ​ទើប​មក​ដល់​ក្រុម​ហ៊ុន ខ្ញុំ​គ្រាន់តែ​មានចំណេះ​ដឹង​ខ្លះមក​ពី​សៀវភៅ​ទេ តែ​ឥឡូវនេះ​បាន​ក្លាយទៅជា​ជំនាញ​ការ​ខាង​ផ្នែក​វា​រី​អគ្គិសនី​ពាក់កណ្ដាល​ទៅ​ហើយ ។ ក្រៅពី​នេះ​ខ្ញុំ​នៅ​រៀន​ចេះ​ភាសា​ចិន​ទៀត​ផង ពិតជា​អរគុណ​ដល់​សហគ្រាស​ចិន​ដែល​បាន​បណ្ដុះបណ្ដាល​ខ្ញុំ ។

ក្រៅពី​បាន​ជួយ​ផ្ដល់​ការងារ​និង​បណ្ដុះបណ្ដាល​ធនធានមនុស្ស វា​រី​អគ្គិសនី​យើង​នៅ​ចេញ​ទុន​ជួស​ជួល​ផ្លូវ​មួយ​ចំនួន​ពី​ខេត្តកោះកុង​ទៅ​ខេត្តពោធិសាត់ កសាង​ប្រព័ន្ធ​ខ្សែ​បញ្ជូន​អគ្គិសនី​២២​គីឡូវ៉ុល​ពី​វា​រី​អគ្គិសនី​ដល់​ក្រុង​កោះកុង​ដែល​មាន​ប្រវែង​៣២​គីឡូម៉ែត្រ ចូលរួម​ជាមួយ​មន្ទីរ​កសិ​កម្ម រុក្ខ​ប្រមាញ់ និង​នេសាទ ការពារ​និង​អភិរក្ស​ធនធាន​ព្រៃ​ហើយ​បាន​បរិច្ចាគ​ថវិកា​ជួយ​សិស្ស​សាលា​នៅ​តាម​ភូមិ​ឃុំ​ក្រីក្រ​សម្រេច​បាន​គោលបំណង​ត្រង់​ថា កសាង​វា​រី​អគ្គិសនី​មួយ បង្កើត​នាមប័ណ្ណ​ប្រទេស​ចិន​មួយ ។

លោក​វ៉ាង វឹ​ន ធាន ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​នៅ​ប្រទេស​កម្ពុជា​បាន​វាយតម្លៃ​ថា វា​រី​អគ្គិសនី​ស្ទឹង​ឫស្សី​ជ្រំ​ក្រោម​បាន​ទទួល​សមិទ្ធផល​យ៉ាង​ធំធេង​ក្នុង​ការ​ផលិត​ដោយ​សុវត្ថិភាព គ្រប់គ្រង​អាជីវ​កម្ម ការ​ការពារ​បរិស្ថាន ទំនួល​ខុស​ត្រូវ​ចំពោះ​សង្គម បាន​រួមចំណែក​យ៉ាង​លេចធ្លោ​ក្នុង​ការងារ​អភិ​ឌ្ឍ​ន៍​ថាមពល​និង​ដោះស្រាយ​បញ្ហា​កង្វះខាត​អគ្គិសនី​របស់​ប្រទេស​កម្ពុជា ។

កា​រត​ភ្ជាប់​អគ្គិសនី កា​រត​ភ្ជាប់​ប្រជាជន កា​រត​ភ្ជាប់​បេះដូង គឺជា​បាវចនា​ដែល​ក្រុមហ៊ុន​យើង​​ប្រកាន់​​​ជា​និច្ច យើង​បាន​រួម​រស់នៅ​ជាមួយ​ប្រជាជន​ប្រទេស​កម្ពុជា​តាម​រយៈ​គម្រោង​កិច្ច​សហ​ប្រ​តិ​ប​តិ្ត​ការ​បាន​តាំង​មូលដ្ឋាន​យ៉ាង​រឹង​មាំ​ទាំង​ផ្នែក​មតិ​សាធារណៈ​និង​ទាំង​ផ្នែក​សង្គម​សម្រាប់​កិច្ច​កសាង​ខ្សែក្រវាត់​និង​ផ្លូវ ។ ក្នុង​នោះ​វប្បធម៌​ដើរតួ​នាទី​យ៉ាង​សំខាន់​និង​ពិសេស​ក្នុង​ការ​ជំរុញ​ទំនាក់​ទំនង​មេត្រី ភាព​រវាង​ប្រទេស​និង​ប្រទេស បង្កើន​ការ​ជឿ​ទុកចិត្ត​រវាង​មនុស្ស​និង​មនុស្ស ពង្រឹង​​​ប្រាស្រ័យ​ទាក់ទង​រវាង​បេះដូង​និង​បេះដូង ហើយ​បាន​បង្កើត​ស្ពាន​មិត្តភាព​នៃ​កិច្ចសហការ​ឈ្នះ​​ឈ្នះ​មួយ ៕ ដោយ​សហការ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ