ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដេក​យល់សប្តិ​ឃើញ​ភ្លើង​ឆេះ​ម៉ូតូ​បាន​កន្លះ​ខែ ស្រាប់តែ​ត្រូវ​ចោរ​ឆ្មក់​អស់​ជាង​៦​ពាន់​ដុល្លារ (មានវីដេអូ)

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា ម៉ូតូ​ម៉ាក​ឃ្លិ​ក​សេរី​២០១៨ មួយ​គ្រឿង​ត្រូវ​បាន​ក្រុម​ចោរ​២​នាក់ ធ្វើ​សកម្ម​ភាក​យក រួម​ជាមួយ​ប្រាក់​ជាង​៦​ពាន់​ដុល្លារ នៅ​ក្នុង​កែប ខណៈ​ពេល​ដែល​ម្ចាស់​ឈប់​ទិញ​ភេសជ្ជៈ​ដោយ​ទុក​សោ​ជាប់​ម៉ូតូ ។…

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា ម៉ូតូ​ម៉ាក​ឃ្លិ​ក​សេរី​២០១៨ មួយ​គ្រឿង​ត្រូវ​បាន​ក្រុម​ចោរ​២​នាក់ ធ្វើ​សកម្ម​ភាក​យក រួម​ជាមួយ​ប្រាក់​ជាង​៦​ពាន់​ដុល្លារ នៅ​ក្នុង​កែប ខណៈ​ពេល​ដែល​ម្ចាស់​ឈប់​ទិញ​ភេសជ្ជៈ​ដោយ​ទុក​សោ​ជាប់​ម៉ូតូ ។ ទោះបីជា​យ៉ាងណា ម៉ូតូ​ត្រូវ​បាន​សមត្ថកិច្ច​រួម​ទាំង​បងប្អូន ម្ចាស់​ម៉ូតូ​នាំ​តាមរ​កតាម​រយៈ​ជី​ភី​អេស​ឈាន​ទៅ​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ម្នាក់ ព្រមទាំង​ដកហូត​បាន​ម៉ូតូ​ត្រឡប់​មក​វិញ តែ​ប្រាក់​ត្រូវ​បក្សពួក​ម្នាក់​ទៀត​យក​គេចខ្លួន​បាត់ ។

ជនសង្ស័យ

ហេតុការណ៍​ឃាត់ខ្លួន​ជនសង្ស័យ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោង​ប្រមាណ​១​រសៀល ថ្ងៃ​ទី​២៨ ខែតុលា​នេះ នៅ​ចំណុច​ផ្លូវ​បេតុង​ក្នុងភូមិ​ក្រាំង​អង្ក្រង សង្កាត់​ក្រាំងធ្នង់ ខណ្ឌ​សែន​សុខ ។

ជនសង្ស័យ​ដែល​ត្រូវ​ឃាត់ខ្លួន​ឈ្មោះ ប៊ុត វុ​ទ្ធី ភេទ​ប្រុស អាយុ​៣១​ឆ្នាំ ជា​កម្មករ​រោងចក្រ ស្នាក់​នៅផ្ទះ​ជួល​ម្តុំ​ណូ​គា សង្កាត់​អូ​បែក​ក្អម ខណ្ឌ​សែន​សុខ ។ ចំណែក​ជន​រង​គ្រោះជា​ម្ចាស់​ម៉ូតូ​ឈ្មោះ ផល សុជាតា ភេទ​ស្រី អាយុ​៣១​ឆ្នាំ ជា​អាជីវក មាន​លំនៅ​ភូមិ​ក្រាំង​អង្ក្រង សង្កាត់​ក្រាំងធ្នង់ ខណ្ឌ​សែន​សុខ ។

ជនសង្ស័យ

តាម​ព័ត៌មាន​ពី​ម្ចាស់​បាន​ឲ្យ​ដឹង​ថា នៅ​វេលា​ម៉ោង​ប្រមាណ​១២​និង​៣០​នាទី​ខ្លួន​បាន​ជិះ​ម៉ូតូ​ម៉ាក​ឃ្លិ​ក សេរី​២០១៨ ពាក់​ស្លាក​លេខ ភ្នំពេញ​១HD.២១២៤ ពណ៌​ស​មួយ​គ្រឿង​ធ្វើ​ដំណើរ​ទៅ​ផ្សារ​ឈូក​មាស ក្នុងភូមិ​វិមាន​ទ្រង់​សង្កាត់​ក្រាំងធ្នង់ ហើយ​ក៏​បាន​ឈប់​ម៉ូតូ​ទិញ​ភេសជ្ជៈ​តាម​ផ្លូវ ដោយ​ទុក​សោ​ជាប់​ម៉ូតូ ។

តាម​ស្ត្រី​រូប​នោះ​បាន​ឲ្យ​ដឹង​ទៀត ខណៈនោះ​ស្រាប់តែ​ជនសង្ស័យ​ម្នាក់​បាន​មក​ធ្វើ​សកម្មភាព​លួច​ជិះ​គេចខ្លួន​ទៅ​បាត់​ដោយ​យក​ទាំង​ប្រាក់​សរុប​ចំនួន​៦៤០០​ដុល្លារ ទូរស័ព្ទ​២​គ្រឿង និង​ម៉ាស៊ីន​វី​ង​មួយ​គ្រឿង ដែល​ដាក់​ក្នុង​កាបូប​ទុក​ក្រោម​កែបម៉ូតូ ។ ស្ត្រី​រូប​នោះ​បាន​បន្ត​ទៀត​ថា កាលពី​ប្រមាណ​កន្លះ​ខែ​មុន​ខ្លួន​បាន​ដេក​យល់សប្តិ​ភ្លើង​ឆេះ​ម៉ូតូ ហើយ​មិន​នឹក​ស្មានថា ចោល​លួច​យក​ទាំង​ប្រាក់​ដែល​ដាក់​នៅ​ក្រោម​កែបម៉ូតូ ។

ជនសង្ស័យ

តាម​ព័ត៌មាន​ឲ្យ​ដឹង​ទៀត​ថា បន្ទាប់​ពី​បាត់​ម៉ូតូ​ម្ចាស់​រួម​ទាំង​បងប្អូន​បាន​ទៅ​ប្តឹង​នគរបាល និង​នាំ​គ្នា​ដើរ​រក​តាម​ប្រព័ន្ធ GPS រហូត​នៅ​ដល់​វត្ត​ជុំ​ក្នុង​សង្កាត់​គោករ​ការ ខណ្ឌ​ព្រែក​ព្នៅ​ក៏​បាន​ប្រទះ​ឃើញ​ជនសង្ស័យ​ម្នាក់​ជិះ​ម៉ូតូ​ដែល​លួច​ទៅ​ហើយ ត្រូវ​បាន​កម្លាំង​នគរបាល​ប៉ុស្តិ៍​ក្រាំងធ្នង់ និង ក្រុម​គ្រួសារ​ម្ចាស់​ម៉ូតូ​ដេញ​តាម​រហូត​មក​ជិត​ដល់​ប៉ុស្តិ៍​ក្រាំងធ្នង់​ចាប់​បាន បន្ទាប់​ពី​ជនសង្ស័យ​គ្រោះថ្នាក់​ចរាចរណ៍ ។

តាម​ព័ត៌មាន​ឲ្យ​ដឹង​ទៀត​ថា បន្ទាប់​ពី​ឃាត់​បាន​ជនសង្ស័យ​នគរបាល​បាន​នាំ​ជនសង្ស័យ​ទៅ​រក​បក្សពួក និង​កាបូប​ប្រាក់​នៅ​ក្នុងភូមិ ព្រៃ​ខ្មែរ សង្កាត់​គោករ​ការ តែ​បក្សពួក​ដឹងខ្លួន​ទាន់​គេចខ្លួន​បាត់​រក​ឃើញ​តែ​កាបូប និង​ម៉ាស៊ីន​វី​ង ចំណែក​ប្រាក់​ត្រូវ​ជន​នោះ​យក​គេចខ្លួន​បាត់ ។ នៅ​ក្នុង​ការ​រុករក​ជនសង្ស័យ​នគរបាល​ក៏​បាន​ដកហូត​ម៉ូតូ​ម៉ា​កវី​ន​ន័​រ ពណ៌​ខៀវ​មួយ​គ្រឿង ពាក់​ស្លាក​លេខ ភ្នំពេញ​1GQ.១១៥៦​ដែល​ជនសង្ស័យ​ជិះ​ធ្វើ​សកម្មភាព​ផង​ដែរ ។

ជនសង្ស័យ​បាន​សារភាព​ថា ខ្លួន​មាន​បក្សពួក​២​នាក់ ម្នាក់​ដែល​គេចខ្លួន​ឈ្មោះ ណ​ន មាស​អាយុ​៣២​ឆ្នាំ ។ នៅ​មុន​ពេល​កើតហេតុ​ខ្លួន​បាន​ជិះ​ម៉ូតូ​ទៅ​យកឈ្មោះ មាស នៅ​សង្កាត់​គោករ​ការ ហើយ​នាំ​គ្នា​ដើរ​រកស៊ី ហើយ​ក៏​បាន​លួច​យក​ម៉ូតូ​ម៉ា​ឃ្លិ​ច​មួយ​គ្រឿង​យក​ទៅ​ផ្ទះ​ឈ្មោះ​មាស ហើយ​បាន​ផ្តាច់​ប្រពន្ធ​ជី​ភី​អេស​ចោល យក​ម៉ូតូ​ជិះ​ចេញ​ក៏​ប្រទះ​នឹង​នគរបាល និង​ក្រុម​គ្រួសារ​ជន​រង​គ្រោះ​ដេញ​តាម​ចាប់​បាន​តែ​ម្តង ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ