ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាសូរបុរសម្នាក់​ធ្លាក់ពីលើ​ដំបូលឃ្លាំង​ជិត​​១០ម៉ែត្រ​​យ៉ាង​អាណោចអាធ័ម​

4 ឆ្នាំ មុន
  • កំពង់ចាម

ខេត្តកំពង់ចាម ៖ បុរសជា​ជាងដែក​ម្នាក់​ខណៈ​ឡើង​ប្រក់​ដំបូល​ឃ្លាំង​របស់​ក្រុមហ៊ុន​មួយ​កន្លែង ស្រាប់តែ​ជាន់​ចំ​ស​ង្ក័​សី​មិន​ទាន់​បាញ់​វី​ស​ភ្ជាប់ បណ្តាល​ឱ្យ​ផុង​ធ្លាក់​ពីលើ​ដំបូល​ដែល​មាន​កម្ពស់​ជិត​១០​ម៉ែត្រ​រង​របួស​យ៉ាងធ្ងន់ធ្ងរ ហើយ​ត្រូវ​បាន​ក្រុម​គ្រួសារ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ដែរ ប៉ុន្តែ​ដោយសារ​របួស​ធ្ងន់ធ្ងរ​ពេក ជន​រង​គ្រោះ​ក៏​បាន​ស្លាប់ ។ ហេតុការណ៍​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៤​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​២៧…

ខេត្តកំពង់ចាម ៖ បុរសជា​ជាងដែក​ម្នាក់​ខណៈ​ឡើង​ប្រក់​ដំបូល​ឃ្លាំង​របស់​ក្រុមហ៊ុន​មួយ​កន្លែង ស្រាប់តែ​ជាន់​ចំ​ស​ង្ក័​សី​មិន​ទាន់​បាញ់​វី​ស​ភ្ជាប់ បណ្តាល​ឱ្យ​ផុង​ធ្លាក់​ពីលើ​ដំបូល​ដែល​មាន​កម្ពស់​ជិត​១០​ម៉ែត្រ​រង​របួស​យ៉ាងធ្ងន់ធ្ងរ ហើយ​ត្រូវ​បាន​ក្រុម​គ្រួសារ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ដែរ ប៉ុន្តែ​ដោយសារ​របួស​ធ្ងន់ធ្ងរ​ពេក ជន​រង​គ្រោះ​ក៏​បាន​ស្លាប់ ។

ហេតុការណ៍​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៤​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​២៧ តុលា ឆ្នាំ​២០១៩ នៅ​ចំណុច​ឃ្លាំង​ក្នុង​រោងចក្រ​ក្រុមហ៊ុន ឡុ​ង ស្រេង ហ័​រ​ជៀន ស្ថិត​ក្នុងភូមិ​មាឃ​បី ឃុំ​ព្រែក​កក់ ស្រុក​ស្ទឹង​ត្រង់ ។

តាម​ប្រភព​ពី​មន្ត្រី​អាវុធហត្ថ​ស្រុក​ស្ទឹង​ត្រង់​បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ដែល​ស្លាប់​ខាងលើ​ឈ្មោះ​ពេជ្រ ម៉េ​ង​សែ ភេទ​ប្រុស អាយុ​៣១​ឆ្នាំ ជា​ជាងដែក មាន​ទីលំនៅ​ក្នុងភូមិ​បឹង​ដែង ឃុំ​ព្រែក​កក់ ស្រុក​ស្ទឹង​ត្រង់ ។

លោក​វរសេនីយ៍ឯក​ប៉ាក ជាតិ អធិការ​នគរបាល​ស្រុក​ស្ទឹង​ត្រង់ បានឱ្យ​ដឹង​ថា ក្រោយ​ពី​មាន​ហេតុការណ៍​ខាងលើ​នេះ​កើតឡើង កម្លាំង​ជំនាញ​របស់​ស្រុក​បាន​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ ដើម្បី​ធ្វើការ​ត្រួតពិនិត្យ​បាន​រក​ឃើញ​ថា ពេល​ឡើង​ប្រក់​ដំបូល​ឃ្លាំង​ ជន​រង​គ្រោះ​បាន​ជាន់​ចំ​ស័ង្កសី​ដែល​មិន​ទាន់​បាញ់​វី​ស​ភ្ជាប់ ទើប​បណ្តាល​ឱ្យ​ផុង​ធ្លាក់​ពីលើ​ដំបូល​ឃ្លាំង​ដែល​មាន​កម្ពស់​៩,៣០​ម៉ែត្រ​រង​របួស​យ៉ាងធ្ងន់ធ្ងរ ហើយ​ត្រូវ​បាន​ក្រុម​គ្រួសារ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ខេត្ត​ដែរ ប៉ុន្តែ​ដោយសារ​របួស​ធ្ងន់ធ្ងរ​ពេក ជន​រង​គ្រោះ​ក៏​បាន​ស្លាប់​នៅ​វេលា​ម៉ោង​៦​យប់​ថ្ងៃ​ដដែល ។

បច្ចុប្បន្ន សព​ជន​រង​គ្រោះ​ត្រូវ​បាន​ក្រុម​គ្រួសារ​សាច់ញាតិ​ដឹក​យក​មក​ធ្វើបុណ្យ​តាម​ប្រពៃណី​ផង​ដែរ ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ