ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​ស៊េរី​ទំនើប​១​គ្រឿង​ខ្ទេច​មួយ​ចំហៀង​ក្រោយ​ពន្លះ​កង់​បី

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ជា​អ្នក​រត់​ម៉ូតូ​កង់​បី​បើកបរ​ស្រប​ទិស​ដៅ​សុខ​ៗ​ក៏​ត្រូវ​រថយន្ត​ឡិច​ស៊ី​ស​450​បើក​បញ្ច្រាសទិស​ដៅ​ទៅ​បុក​នឹង​ម៉ូតូ​កង់​បី​បណ្តាល​ឱ្យ​រង​ការ​ខូចខាត​យ៉ាងដំណំ​ហើយ​ជជែក​គ្នា​រាប់​ម៉ោង​ទើបត្រូវ​គ្នា ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​11​និង​15​នាទី​យប់ ថ្ងៃ​ទី​27 ខែតុលា ឆ្នាំ​2019 តាម​បណ្តោយ​ផ្លូវ​សុធារស ស្ថិត​នៅ​ក្នុង​សង្កាត់​ចតុមុខ ខណ្ឌដូនពេញ…

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ជា​អ្នក​រត់​ម៉ូតូ​កង់​បី​បើកបរ​ស្រប​ទិស​ដៅ​សុខ​ៗ​ក៏​ត្រូវ​រថយន្ត​ឡិច​ស៊ី​ស​450​បើក​បញ្ច្រាសទិស​ដៅ​ទៅ​បុក​នឹង​ម៉ូតូ​កង់​បី​បណ្តាល​ឱ្យ​រង​ការ​ខូចខាត​យ៉ាងដំណំ​ហើយ​ជជែក​គ្នា​រាប់​ម៉ោង​ទើបត្រូវ​គ្នា ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​11​និង​15​នាទី​យប់ ថ្ងៃ​ទី​27 ខែតុលា ឆ្នាំ​2019 តាម​បណ្តោយ​ផ្លូវ​សុធារស ស្ថិត​នៅ​ក្នុង​សង្កាត់​ចតុមុខ ខណ្ឌដូនពេញ ។

សាក្សី​ដែល​ឃើញ​ហេតុការណ៍​បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​ខាងលើ​គេ​បានឃើញបុរស​ម្នាក់​វ័យ​ចំណាស់​មិន​ស្គាល់​អត្តសញ្ញាណ​នោះ​ទេ​បើក​ម៉ូតូ​កង់​បី​មួយ​គ្រឿង​តាម​បណ្តោយ​ផ្លូវ​សុធារស​ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង ខណៈ​បើក​មក​ដល់​ចំណុច​កើតហេតុ​ខាងលើ​នេះ​ម៉ូតូ​កង់​បី​បើក​ស្រប​ទិស​ដៅ​សុខ​ៗ​ក៏​ត្រូវ​បាន​រថយន្ត​មួយ​គ្រឿង​ម៉ាក​ឡិច​ស៊ី​ស​450 ពណ៌​ត្រេ​អ៊ី ពាក់​ស្លាក​លេខ ភ្នំពេញ ខេមរភូមិន្ទ​01 2-5867​បើកបរ​តាម​បណ្តោយ​ផ​ក​លូវ​សុធារស​ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង​បើក​បញ្ច្រាសទិស​ដៅ​ហើយ​មិន​បាន​ប្រយ័ត្ន​ក៏​ជ្រុល​ទៅ​បុក​នឹង​ម៉ូតូ​កង់​បី​ពេញទំហឹង​បណ្តាល​ឱ្យ​រង​ការ​ខូចខាត​រថយន្ត​ឡិច​ស៊ី​ស​450​ខ្ទេច​អស់​មួយ​ជំ​ហៀ​ង​ខាងស្តាំ​យ៉ាងដំណំ រីឯ​ម៉ូតូ​កង់​បី​វិញ​ខូចខាត​តិចតួច​។

ប៉ុន្តែ​ពេល​ភ្លាម​ៗ​នោះ​ដែល​ម្ចាស់​រថយន្ត​ឡិច​ស៊ី​ស​450​គាត់​ចង់អោយ​ខាង​ម៉ូតូ​កង់​បី​សង​ទៅ​លើ​រថយន្ត​ដោយ​ជជែក​ចរចា​គ្នា​រាប់​ម៉ោង​ទើប​សមត្ថកិច្ច​មូលដ្ឋាន​ប៉ុស្តិ៍​ចតុមុខ​ជួយ​អន្តរាគមន៍ ។ ក្រោយ​ពេល​កើតហេតុ​ខាងលើ​នេះ​ម្ចាស់​រថយន្ត​ដែល​បើកបរ​បញ្ច្រាសទិស​ដៅ​ចរាចរណ៍ សុខចិត្ត​យក​រថយន្ត​យក​ទៅ​ជួសជុល​ដោយ​ខ្លួនឯង​ដើម្បី​បញ្ចប់រឿង​គ្នា​នៅ​នឹង​កន្លែង​កើត​ហេតុតែ​ម្តង ៕

កែសម្រួល​ដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ