ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដឹង​ទេ ! ការងារ​ដំបូង​របស់​កំពូល​មហាសេដ្ឋី ៣​រូប គឺ​ធ្វើ​អ្វី ?

4 ឆ្នាំ មុន

អ្នក​ប្រហែលជា​ស្គាល់ឈ្មោះ​មហាសេដ្ឋី​ធំ​ៗ​ជុំវិញ​ពិភពលោក និង​ដឹង​ពី​ប្រភព​នៃ​ទ្រព្យសម្បត្តិ​រាប់​ប៊ី​លាន​របស់​ពួក​គេ​ហើយ ប៉ុន្តែ​តើ​អ្នកមាន​ដែល​ឆ្ងល់​ទេ​ថា តើ​ពួក​គេ​បាន​ចាប់ផ្តើម​ពី​ចំណុច​ណា​ដែល​ជួយ​ធ្វើ​ជា​ស្ពាន ដើម្បី​ឲ្យ​ពួក​គេ​ដើរមក​ដល់​ថ្ងៃនេះ ? ខាងក្រោម​នេះ គឺជា​ការងារ​ដំបូង​របស់​មហាសេដ្ឋី​ធំ​ៗ​ដែល​អ្នក​អាច​នឹង​ស្គាល់​ច្បាស់ ៖ ១….

អ្នក​ប្រហែលជា​ស្គាល់ឈ្មោះ​មហាសេដ្ឋី​ធំ​ៗ​ជុំវិញ​ពិភពលោក និង​ដឹង​ពី​ប្រភព​នៃ​ទ្រព្យសម្បត្តិ​រាប់​ប៊ី​លាន​របស់​ពួក​គេ​ហើយ ប៉ុន្តែ​តើ​អ្នកមាន​ដែល​ឆ្ងល់​ទេ​ថា តើ​ពួក​គេ​បាន​ចាប់ផ្តើម​ពី​ចំណុច​ណា​ដែល​ជួយ​ធ្វើ​ជា​ស្ពាន ដើម្បី​ឲ្យ​ពួក​គេ​ដើរមក​ដល់​ថ្ងៃនេះ ? ខាងក្រោម​នេះ គឺជា​ការងារ​ដំបូង​របស់​មហាសេដ្ឋី​ធំ​ៗ​ដែល​អ្នក​អាច​នឹង​ស្គាល់​ច្បាស់ ៖

១. លោក វ៉ា​រេ​ន បា​ហ្វេ ៖
លោក វ៉ា​រេ​ន បា​ហ្វេ (Warren Buffett) មានទ្រព្យ​សម្បត្តិ​ប្រមាណ ៧៧.៦​ប៊ី​លាន​ដុល្លារ ប៉ុន្តែ​ការងារ​ដំបូង​របស់​លោក​គឺ​ធ្វើ​ជា​អ្នក​ចែក​កាសែត​នៅ​អាយុ ១៣​ឆ្នាំ​តាម​រយៈ​កង់​របស់​លោក​ផ្ទាល់ ។ ពេល​ដែល​លោក​ឈាន​ចូល​ដល់​វ័យ​ជំទង់ លោក​បាន​ចាប់ផ្តើម​អាជីវកម្ម​ជួល​ម៉ាស៊ីន​ហ្គេ​ម ។ លោក​តែងតែ​រក​ឱកាស​អាជីវកម្ម​មិន​ថា​លោក​នៅ​ទីណា​ទេរ​ហូត​ដល់​រក​ចំណូល​បាន ១​ម៉ឺន​ដុល្លារ​ពេល​ដែល​លោក​រៀន​ចប់​សាកលវិទ្យាល័យ ។

២. លោក ប៊ី​ល ហ្គេ​ត​ស៍​៖
នរណា​ៗ​ក៏​ស្គាល់​លោក​ដែរ ។ លោក ប៊ី​ល ហ្គេ​ត​ស៍ (Bill Gates) មានទ្រព្យ​សម្បត្តិ​សរុប​ប្រមាណ​១០២.២​ប៊ី​លាន​ដុល្លារ និង​ជា​ស្ថាបនិក​ក្រុមហ៊ុន Microsoft ។ លោក​ធ្លាប់​ជា​និស្សិត​ដែល​បញ្ឈប់​ការ​សិក្សា​ពី​សាកលវិទ្យាល័យ Harvard ដើម្បី​បន្ត​ក្តី​សុបិន​ក្នុង​ការ​បង្កើត​ក្រុមហ៊ុន​ផ្ទាល់ខ្លួន ។ ប៉ុន្តែ​ការងារ​ដំបូង​របស់​លោក​គឺ​ធ្វើ​ជា​អ្នក​សរសេរ Program កុំព្យូទ័រ​សម្រាប់​ក្រុមហ៊ុន TRW នៅ​ពេល​ឆ្នាំ​ចុង​ក្រោយ​នៃ​ជីវិត​ជា​សិស្ស​វិទ្យាល័យ ។

៣. លោក ស្ទី​វ ចប​៖
ពេល​ដែល​លោក​ទទួលមរណភាព​នៅ​ឆ្នាំ ២០១១ លោក ស្ទី​វ ចប (Steve Jobs) ដែល​មក​ពី Apple មានទ្រព្យ​សម្បត្តិ​សរុប​ប្រមាណ ១០.២​ប៊ី​លាន​ដុល្លារ ។ លោក​បាន​ចាប់ផ្តើម​ការងារ​ដំបូង​នៅ​ក្រុមហ៊ុន HP ពេល​ដែល​លោក​នៅ​វិទ្យាល័យ​ដូច​លោក ប៊ី​ល ដែរ ។ មួយ​ផ្នែក​ធំ​នៃ​ភាព​ជោគជ័យ​របស់​លោក​គឺ​កើត​ចេញពី​ក្រុមហ៊ុន Pixar ដែល​លោក​បាន​លក់​ឲ្យ​ទៅ Disney ក្នុង​តម្លៃ ៧.៤​ប៊ី​លាន​ដុល្លារ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ