ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទាំងនេះ​ជា​ភាព​ខុស​គ្នា​រវាង​អ្នកមាន និង​មនុស្ស​ទូទៅ

4 ឆ្នាំ មុន

និយម​ន័យ​នៃ​ពាក្យ​ជោគជ័យ គឺ​ខុស​គ្នា​ទៅ​តាម​មនុស្ស​ម្នាក់​ៗ​ប៉ុន្តែ​សម្រាប់​មនុស្ស​ភាគច្រើន​លុយ គឺ​តែងតែ​ជា​កត្តា​មួយ​នៃ​ការ​ធ្វើ​ជា​មនុស្ស​ជោគជ័យ ។ ប្រាកដ​ណាស់ នោះ​គឺ​មក​ពី​លុយ​ជួយ​មនុស្ស​ក្នុង​ផ្លូវ​ច្រើន ហើយ​អ្វី​ដែល​សំខាន់​ជាងគេ គឺ​វា​ជួយ​បង្កើត​ជម្រើស​ច្រើន​ឲ្យ​មនុស្ស ។ តើ​អ្នក​ដែល​មានទ្រព្យ​សម្បត្តិ​ជា​មនុស្ស​ដូច​ម្តេច?…

និយម​ន័យ​នៃ​ពាក្យ​ជោគជ័យ គឺ​ខុស​គ្នា​ទៅ​តាម​មនុស្ស​ម្នាក់​ៗ​ប៉ុន្តែ​សម្រាប់​មនុស្ស​ភាគច្រើន​លុយ គឺ​តែងតែ​ជា​កត្តា​មួយ​នៃ​ការ​ធ្វើ​ជា​មនុស្ស​ជោគជ័យ ។ ប្រាកដ​ណាស់ នោះ​គឺ​មក​ពី​លុយ​ជួយ​មនុស្ស​ក្នុង​ផ្លូវ​ច្រើន ហើយ​អ្វី​ដែល​សំខាន់​ជាងគេ គឺ​វា​ជួយ​បង្កើត​ជម្រើស​ច្រើន​ឲ្យ​មនុស្ស ។ តើ​អ្នក​ដែល​មានទ្រព្យ​សម្បត្តិ​ជា​មនុស្ស​ដូច​ម្តេច? ហើយ​ពួក​គេ​ខុស​ពី​មនុស្ស​ទូទៅ​យ៉ាងដូចម្តេច​ខ្លះ ?
ការ​សិក្សា​ថ្មី​មួយ​បាន​ប្រៀបធៀប​អត្ត​ច​រិ​ក​របស់​មហាសេដ្ឋី​ចំនួន​១៣០​នាក់ ជាមួយនឹង​មនុស្ស​ទូទៅ​ដទៃ​ទៀត និង​បាន​ប្រទះ​ឃើញ​ថា អ្នក​ដែល​មានទ្រព្យ​សម្បត្តិ​ភាគច្រើន​មានគុណ​សម្បត្តិ​ខាងក្រោម​នេះ ៖

១. ជា​មនុស្ស​ដែល​ចូល​ចិត្តការ​ប្រាស្រ័យ​ទាក់ទង​ជាមួយ​អ្នក​ដទៃ ៖
មិន​មាន​នរណា​ម្នាក់​អាច​សម្រេច​បាន​អ្វី​គ្រប់យ៉ាង ដោយ​ពឹងផ្អែក​តែ​លើ​ខ្លួន​ទេ ដូច្នេះ​សមត្ថភាព​ក្នុង​ការ​ប្រាស្រ័យ​ទាក់ទង​ជាមួយ​អ្នក​ដទៃ​កសាង​ទំនាក់ទំនង​ជំរុញ​ទឹកចិត្ត និង​ស្មារតី គឺ​ពិតជា​សំខាន់​ណាស់ ។

២. មានការ​យល់​ដឹង​ច្រើន ៖
ការ​ធ្វើការ​សម្រេចចិត្ត​ឲ្យ​បាន​ឆ្លាត​វៃ​ដោយ​ផ្តោត​សំខាន់​លើ​គោលដៅ​ក្នុង​រយៈពេល​វែង និង​ការ​ធ្វើ​ជា​គំរូ​ល្អ​សុទ្ធតែ​ទាក់ទិន​នឹង​ការ​យល់​ដឹង​ច្រើន​នេះ ។ លើស​ពី​នេះ​ទៅ​ទៀត​ការ​ស្រាវជ្រាវ​បាន​បង្ហាញ​មក​ថា អ្នក​ដែល​រៀប​អាពាហ៍ពិពាហ៍​ជាមួយ​មនុស្ស​ដែល​មានការ​យល់​ដឹង​ច្រើន​តែងតែ​ទទួល​បានការ​ឡើង​តំណែង​រក​លុយ​បាន​ច្រើន និង​ស្រលាញ់​ការងារ​ច្រើន​ជាង​មនុស្ស​ទូទៅ ។

៣. មាន​ស្ថេ​រ​ភាព​ផ្នែក​អារម្មណ៍ ៖
កត្តា​នេះ​ពិតជា​សំខាន់​ណាស់​ព្រោះ​មនុស្ស​មួយ​ចំនួន​ងាយ​នឹង​ធ្វើការ​សម្រេចចិត្ត​ដោយ​យោង​ទៅ​តាម​អារម្មណ៍​របស់​ពួក​គេ​ហើយ​វា​អាច​ជា​ឧបសគ្គ​មួយ​ដែល​រារាំង​មិន​ឲ្យ​ឈាន​ទៅ​ដល់​ភាព​ជោគជ័យ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ