ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​បេក្ខជន​ច្រើន​រយ​នាក់​សម្រុក​មក​ទិញ​ពាក្យ​​ប្រឡង​ចូល​ក្រប​ខណ្ឌ​នគរបាល​ជាតិ

4 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ តប​តាម​សេចក្តីជូនដំណឹង​ក្នុង​ផេ​ក​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ឆ្នាំង តាម​បណ្ដាញ​សង្គម ក៏ដូច​ជា​ការ​ជូនដំណឹង​តាម​រយៈ​អាជ្ញាធរ​មូលដ្ឋាន នៅ​ព្រឹក​ថ្ងៃ​ទី​២៨ ខែតុលា​ ឆ្នាំ​២០១៩ គេ​សង្កេត​ឃើញ យុវជន…

ខេត្តកំពង់ឆ្នាំង ៖ តប​តាម​សេចក្តីជូនដំណឹង​ក្នុង​ផេ​ក​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ឆ្នាំង តាម​បណ្ដាញ​សង្គម ក៏ដូច​ជា​ការ​ជូនដំណឹង​តាម​រយៈ​អាជ្ញាធរ​មូលដ្ឋាន នៅ​ព្រឹក​ថ្ងៃ​ទី​២៨ ខែតុលា​ ឆ្នាំ​២០១៩ គេ​សង្កេត​ឃើញ យុវជន យុវនារី ជា​ច្រើន​រយ​នាក់​បាន​សម្រុកចូល​មក​កាន់​ស្នងការដ្ឋាន​នគរបាល​ខេត្ត ដើម្បី​ទិញ​ពាក្យ​ប្រឡង​ចូល​ក្នុង​ក្រប​ខណ្ឌ​នគរបាល​ជាតិ ដោយ​ទឹកចិត្ត​មុះ​មុត ។

តាម​ការ​បញ្ជាក់​របស់ លោក ស៊ុំ សុ​ជាតិ ស្នងការ​រង​នគរបាល​ខេត្តកំពង់ឆ្នាំង នៅ​ព្រឹក​ថ្ងៃ​ទី ២៨ ខែតុលា ឆ្នាំ ២០១៩ បាន​បញ្ជាក់​ថា​៖ យោង​តាម​បទបញ្ជា​របស់​អគ្គស្នងការ​នគរបាល​ជាតិ ដែល​តម្រូវ​ឲ្យ​តាម​បណ្ដា​ស្នងការដ្ឋាន​នគរបាល​រាជធានី​-​ខេត្ត ត្រូវ​ជ្រើសរើស​កម្លាំង​បំពេញបន្ថែម ក្នុង​ក្រប​ខណ្ឌ​នគរបាល​ជាតិ​ឲ្យ​បាន​គ្រប់​ចំនួន ទើប​ពេល​នេះ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ឆ្នាំង​បាន​ធ្វើ​សេចក្តីជូនដំណឹង​នៅ​លើ​ផេ​ក របស់​ខ្លួន ក៏​ដូច​ជាតា​មរយៈ​អាជ្ញាធរ​មូលដ្ឋាន​ជូន​ដល់​យុវជន យុវនារី ទាំងអស់​ដែល​មាន​បំណង​ចូល​បម្រើ​ក្នុង​ក្របខ័ណ្ឌ​នគរបាល​ជាតិ សូម​មក​ទិញ​ពាក្យ​ប្រឡង​នៅ​ថ្ងៃ​ទី​២៨ ខែតុលា ឆ្នាំ​២០១៩ ។ ជាក់ស្ដែង​នៅ​ព្រឹក​ថ្ងៃ​ទី​២៨ តុលា នេះ យើង​ឃើញ​ថា មាន​យុវជន យុវនារី​ជា​ច្រើន​នាក់​មក​ពី​បណ្តា​ភូមិ​ឃុំ​ក្នុង​ខេត្ត​បាន​ចូល​មក​ទិញ​ពាក្យ​ប្រឡង​ចូល​ក្រប​ខណ្ឌ​នគរបាល​ជាតិ ។

លោកស្នងការ​រង​បាន​បញ្ជាក់​ថា កម្លាំង​ដែល​ត្រូវ​ជ្រើសរើស​បំពេញបន្ថែម​ក្នុង​ខេត្តកំពង់ឆ្នាំង​នេះ មាន​ចំនួន​១០០​កន្លែង ដើម្បី​បំពេញ​ក្នុង​ក្រប​ខណ្ឌ​ប៉ុស្តិ៍​នគរបាល រដ្ឋបាល​ចំនួន​៥៤ ក្នុង​ចំណោម​ប៉ុស្តិ៍​រដ្ឋបាល ចំនួន​៧២​ដែល​កំពុង​បានការ​ខ្វះខាត​កម្លាំង ។ ការ​ជ្រើសរើស​នា​ពេល​នេះ គឺ​ធ្វើឡើង​ដោយ​យុត្តិធម៌​និង​ត្រឹមត្រូវ​បំផុត​ ដោយ​កម្លាំង​ដែល​បាន​ជ្រើសរើស​ត្រូវ​មាន​លក្ខណៈសម្បត្តិ​គ្រប់គ្រាន់ ដូច​ជា​បុរស​ត្រូវ​មាន​កម្ពស់​១,៦៥​ម៉ែត្រ មាន​ទម្ងន់​ពី​៥៥​ដល់​៦៥​គីឡូក្រាម ចំណែក​នារី​ត្រូវ​មានកំ​ពស់​ពី​១,៥៥​ម៉ែត្រ​ឡើង​ទៅ និង​មាន​ទម្ងន់ ពី​៤៥​ទៅ​៥៥​គីឡូក្រាម​។

លោកស្នងការ​រង​បាន​បញ្ជាក់​បន្ត​ថា ជាង​នេះ​ទៅ​ទៀត បេក្ខជន​មិន​ត្រូវ​មាន​សា​ធាតុ​ញៀន​ក្នុង​ទឹកនោម និង​ឈាម​ជា​ដាច់ខាត ព្រោះ​មុន​ឈាន​ដល់​ការ​លក់​ពាក្យ​អោយ​បេក្ខជន គឺ​គណៈកម្មការ​ជ្រើសរើស​ត្រូវ​ពិនិត្យ​ទឹកនោម និង​ឈាម របស់​បេក្ខជន​ជា​មុន​សិន​។​បេក្ខជន​ក៍​ត្រូវ​មាន​កាយ​សម្បទាន​គ្រប់គ្រាន់​និង​ត្រូវ​មាន​សញ្ញាបត្រ​ទុតិយភូមិ​ផង​ដែរ ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ