ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កីឡាករ​ប្រដាល់​កម្ពុជា​2​រូប​ដណ្ដើម​ប្រាក់​​លាន​បាន​សម្រេច​ដូច​គ្នា

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កីឡាករ​ប្រដាល់​កម្ពុជា ២​រូប មានឱកាស​ដណ្ដើម​ប្រាក់​លាន​រៀល​បាន​សម្រេច​​ដូច​គ្នា បន្ទាប់​ពី​យកឈ្នះ​ដោយ​ផ្ដួល​គូប្រកួត​ឱ្យ​សន្លប់​រៀង​ៗ​ខ្លួន​នៅ​លើ​សង្វៀន​ស្ថានីយទូរទស្សន៍​ស៊ី​អិន​ស៊ី កាលពី​ថ្ងៃ​ទី​២៦ ខែតុលា ។ កីឡាករ…

រាជធានី​ភ្នំពេញ ៖ កីឡាករ​ប្រដាល់​កម្ពុជា ២​រូប មានឱកាស​ដណ្ដើម​ប្រាក់​លាន​រៀល​បាន​សម្រេច​​ដូច​គ្នា បន្ទាប់​ពី​យកឈ្នះ​ដោយ​ផ្ដួល​គូប្រកួត​ឱ្យ​សន្លប់​រៀង​ៗ​ខ្លួន​នៅ​លើ​សង្វៀន​ស្ថានីយទូរទស្សន៍​ស៊ី​អិន​ស៊ី កាលពី​ថ្ងៃ​ទី​២៦ ខែតុលា ។

កីឡាករ រឿង សោ​ភ័​ណ្ឌ មក​ពី​ក្លិប​មកុដ​រាជ សីហ៍ ប្រើ​ពេល​ត្រឹមតែ​៤​ទឹក​ប៉ុណ្ណោះ​បាន​ប្រើ​ស្នៀត​កណ្ដាប់ដៃ​ឆ្វេង ម៉ាត់​ចូល​មុខ​កីឡាករ​ឡាវ ឈ្មោះ ធុន​ស៍​ភុ​ន ផេ​ត​ចិន្ដា ចំ​កណ្ដាល​មុខ​ពេញ​ៗ ជា​ច្រើន​ដៃ​បណ្ដាល​ឱ្យ​ដួល​សន្លប់​ក្រោក​លែង​រួច បើ​ទោះជា​អាជ្ញាកណ្ដាល​រាប់​ដល់​១០​ទៅ​ហើយ​ក្ដី។

តាម​ពិត កីឡាករ​ឡាវ ម្នាក់​នេះ​ក៏​មិនធម្មតា​ប៉ុន្មាន​ដែរ ការ​ប្រកួត​ចាប់ពី​ទឹក​ទី​១​និង​ទឹក​ទី​២​បាន​ធ្វើ​ឱ្យ រឿង សោ​ភ័​ណ្ឌ ចង់​ញាក់សាច់​ម្ដង​ៗ​ដែរ ជា​ពិសេស​ស្នៀត​ជើង​របស់​កីឡាករ​ឡាវ​ម្នាក់​នេះ​ទាត់​ចូល​កណ្ដៀតក្អម​ពេញ​ៗ ។ ប៉ុន្តែ​ទៅ​អត់​រួច​ព្រោះ​អី សោ​ភ័​ណ្ឌ ខ្លាំង​ដែរ គេ​បាន​សម្រុកចូល​កៀក​ប្រើ​ជំនាញ​កណ្ដាប់ដៃ​ឆ្វេង​វាយ​បក​សង​វិញ​យ៉ាង​គំហុក ចាប់ពី​ទឹក​ទី​៣​រហូត​ទៅ ជា​ពិសេស​នៅ​ក្នុង​ទឹក​ទី​៤ គេ​ទាត់​និង​ម៉ាត់​ចូល​ចំ​គោលដៅ​ពេញ​ៗ​ណែន រហូត​ដល់​ថ្នាក់​ដួល​សន្លប់​ក្រោក​លែង​រួច ។

ចំណែក វ៉ា​ន់ វឿ​ន មក​ពី​ក្លិប​ឃ្លាំងមឿង​កីឡា ទោះជា​យ៉ាងណា​ក៏​មិនជា​អន់​ប៉ុន្មាន​ដែរ ដោយ​គេ​បាន​យកឈ្នះ​កីឡាករ​ថៃ ឃុំ​ផា​យ៉ាក់ ធឺ​ដេ​ត​កៅ ដោយ​ពិន្ទុ​ដណ្ដើម​ប្រាក់​លាន​រៀល​ដោយ​ជោគ​ជ័យ ។ គូ​នេះ​តស៊ូ​ប្រកួត​ជាមួយ​គ្នា​យ៉ាង​ស្វិតស្វាញ អស់​រយៈពេល​៥​ទឹក​ពេញ ។

ម្យ៉ាងវិញទៀត ទាំង​សងខាង​សុទ្ធតែ​មាន​ល្បិច​ប្រយុទ្ធ​នៅ​លើ​សង្វៀន​ល្អ​ដូច​គ្នា​ទៀត ។ ប៉ុន្តែ​ការ​ប្រកួត​នៅ​ក្នុង​ទឹក​ទី​៥ វ៉ា​ន់ វឿ​ន មាន​ប្រៀប​ជាង ហើយ​ថែម​ទាំង​វាយ​ចូល​ចំ​គោលដៅ​បាន ច្រើន​ជាង​ទៀត ទីបំផុត​ត្រូវ​លោក​អាជ្ញាកណ្ដាល​ប្រកាស​លទ្ធផល​ចាញ់​ឈ្នះ​ដោយ​មិន​ឯកច្ឆ័ន្ទ ៣-២ ។

រីឯ​លទ្ធផល​គូប្រកួត​មិត្តភាព​វិញ ពុទ្ធ ភា​រិ​ន មក​ពី​ក្លិប​ពុទ្ធ​សេរី​វង្ស​ពោធិ៍​សែន​ជ័យ យកឈ្នះ​កីឡាករ អេ​លី​ត វិចិត្រ មក​ពី​ក្លិប​ប៉ែន​កាក់​គុន​ខ្មែរ​ដោយ​វាយ​ឱ្យ​សន្លប់​នៅ​ត្រឹម​ទឹក​ទី​២ ។​ កីឡាករ ពេជ្រ ប៊ុ​ន​ហេង មក​ពី​ក្លិប​រាហូ​កីឡា​ខេត្តបាត់ដំបង យកឈ្នះ​កីឡាករ ភាព សុ​ផង់ មក​ពី​ក្លិប​តា​ឯក​ដំបង​ដែក​មាន​រឹទ្ធិ​ខេត្តព្រៃវែង​ដោយ​វាយ​ឱ្យ​សន្លប់​នៅ​ត្រឹម​ទឹក​ទី​២ ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ