ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តារា​សម្តែង សិ​ទ្ធី នី​កា សម្រាល​បាន​កូន​​ប្រុស​ម្នាក់​ស្ថិត​ក្នុង​សែ​រាជវង្ស

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នៅ​ទីបំផុត​តារា​សម្តែង​វ័យក្មេង អ្នក​នាង សិ​ទ្ធី នី​កា បាន​សម្រាល​កូនប្រុស​សែ​រាជវង្ស​មួយ​រូប​រួច​ហើយ កាលពី​ថ្ងៃ​ទី​២៧ ខែតុលា ឆ្នាំ​២០១៩…

រាជធានី​ភ្នំពេញ ៖ នៅ​ទីបំផុត​តារា​សម្តែង​វ័យក្មេង អ្នក​នាង សិ​ទ្ធី នី​កា បាន​សម្រាល​កូនប្រុស​សែ​រាជវង្ស​មួយ​រូប​រួច​ហើយ កាលពី​ថ្ងៃ​ទី​២៧ ខែតុលា ឆ្នាំ​២០១៩ នៅ​ក្នុង​មន្ទីរពេទ្យ​មួយ បន្ទាប់​ពី​នាង​បាន​ភ្ជាប់​ទំនាក់ទំនង​ស្នេហ៍​យ៉ាង​ស៊ីជម្រៅ​ជាមួយ​បុរស​ដែល​មាន​ឈាមជ័រ​សែ​រាជវង្ស​អស់​រយៈពេល​ប្រមាណ​មួយ​ឆ្នាំ​មកនេះ ។

កូនប្រុស​របស់​តារា​សម្តែង​រូប​នេះ បាន​កើតមក​ជាមួយនឹង​សុខភាព​ល្អ និង​មានមុខមាត់​ដូច​ទៅ​នឹង​ស្វាមី​របស់​នាង ខណៈ​ពេល​នៅ​ក្នុង​ថ្ងៃ​សម្រាល​ស្វាមី​របស់​នាង​ក៏​មាន​វត្ត​មាននៅ​ក្បែរ​ជាប់​ជា​និច្ច ក្នុង​ការ​យកចិត្តទុកដាក់ និង​ស្រលាញ់​អ្នក​នាង និង​កូន​យ៉ាង​ខ្លាំង​ផង​ដែរ ។

ដំណឹង​ពី​ការ​សម្រាលកូន​របស់ សិ​ទ្ធី នី​កា នា​ពេល​នេះ បាន​ធ្វើ​ឲ្យ​ប្រិ​យ​មិត្ត​គាំទ្រ និង​មិត្តភក្តិ​ជា​អ្នកសិល្បៈ ជា​ពិសេស​នោះ​នៅ​លើ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​ព្រះមហាក្សត្រ​ក៏​បាន​ចូលរួម​សម្តែង​ការ​អបអរសាទរ​យ៉ាង​ខ្លាំង​ចំពោះ​រូប​នាង និង​ស្វាមី​ផង​ដែរ ។

ជា​ការ​កត់សម្គាល់​ក្នុង​ពេល​បាន​ប្រឡូក​ក្នុង​សិល្បៈ​មួយ​រយៈ​ខ្លី​តារា​សម្តែង​សាច់​.​សខ្ចី សិ​ទ្ធី នី​កា បាន​ចាប់ផ្តើម​ទំនាក់ទំនង​ស្នេហ៍​យ៉ាង​ផ្អែមល្ហែម​ជាមួយ​អង្គ​ម្ចាស់ នរោត្តម ចា​រូ​ច័​ក្រ ត្រូវជា​បុត្រ​របស់​ព្រះ​មហិស្ស​រា នរោត្ដម ច័​ក្រ​ពង្ស ឧត្ដម​ប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ និង​ជា​សមាជិក​ក្រុម​ប្រឹក្សាធម្មនុញ្ញ ។

កន្លង​មក សិ​ទ្ធី នី​កា បាន​បើក​បង្ហាញ​ចំណងស្នេហា​ជា​សាធារណៈ​ជាមួយ​គូស្នេហ៍ ដែល​ត្រូវជា​កូនប្រុស​របស់​សម្ដេច​នរោត្តម ច​ក្ស​ពង្ស ជា​សែ​លោហិត​រាជវង្ស​ខ្មែរ បើ​ទោះបីជា​ទំនាក់ទំនង​អ្នក​ទាំង​ពីរ​ដែល​បានដឹង​ឮ​ដល់​ចាស់ទុំ​ទាំង​សងខាង រហូត​មាន​តំណក់ឈាម​រួម​គ្នា​ក៏​ដោយ តែ​តារា​រូប​នេះ​នៅ​មិន​ច្បាស់​លើ​ដំណឹង​រៀប​ការ​នៅ​ពេល​ណា​នៅឡើយ ។

តារា​វ័យក្មេង​រូប​នេះ ធ្លាប់​អះអាង​ប្រាប់​បណ្តាញសារព័ត៌មាន​នៅ​ក្នុងស្រុក​ថា នាង​មិន​ហ៊ាន​គិត​លើ​រឿង​រៀប​ការ​ទេ​នៅ​ពេល​នេះ សូ​ម្បី​ភ្ជាប់ពាក្យ​ក៏​ដូច​គ្នា ។ មូលហេតុ មិនមែន​ពួក​គេ​មិន​ស្រលាញ់​គ្នា ឬ​ជា​ស្នេហា​ក្លែងក្លាយ​នោះ​ទេ តែ​ពេល​នេះ​នាង​ចង់​ផ្ដោត​លើ​របរ​រកស៊ី​លក់​ផលិត​ផល​តាម​អន​ឡាញ​ដែល​ទើប​ដំណើរការ​សិន ។

ចំណង​ស្នេហ៍​អ្នក​ទាំង​ពីរ​បាន​ចាប់ផ្ដើម​ប្រមាណ​ជា​១​ឆ្នាំ​នេះ​ប៉ុណ្ណោះ ដោយ​ស្គាល់គ្នា​ចៃដន្យ ពេល​​ទៅ​ញ៉ាំ​អី​ជាមួយ​មិត្ត​ភ័ក្ដិ ។ រយៈពេល​សេពគប់​គ្នា នី​កា ពិតជា​ពេញចិត្ត​អត្ត​ចរិត​មិត្ត​ប្រុស​រូប​នេះ​ខ្លាំង​ណាស់ ព្រោះ​លោក​ជា​មនុស្ស​មាន​ហេតុផល មើលថែ​ទាំ​នាង ចេះ​និយាយ​លេងសើច និង​តាម​ចិត្ត​របស់​មិត្ត​ស្រី ទើប​ធ្វើ​ឲ្យ នី​កា មាន​អារម្មណ៍​កក់ក្ដៅ​ពេល​នៅ​ក្បែរ​លោក ៕ (​កែ​សម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ